បច្ចេកវិទ្យា | March 13, 2018

Porsche ​កំពុង​ស្ថិត​ក្នុង​កិច្ច​ពិភាក្សា​លើ​រចនាបថ​ឌីហ្សាញ​រូបរាង​ Mission E Cros Turismo ដើម្បី​ឱ្យ​សម​ជា​រថយន្ត​ទំនើប​ស៊េរី​ថ្មី​ចុងក្រោយ (Video)

 

យើង​ធ្លាប់​បាន​ឃើញ​គំរូ​រថយន្ត Porsche Mission E Cross Turismo ​រួច​មក​ហើយ​កាលពី​សប្ដាហ៍​មុន។ យើង​ក៏​បាន​ឃើញ​វីដេអូ​បង្ហាញ​រូបរាង​របស់​រថយន្ត​អគ្គិសនី​ថ្មី​នេះ​ផង​ដែរ ហើយ​ឥឡូវ​នេះ​ក្រុមហ៊ុន Porsche ​បាន​បញ្ចេញ​គំរូ​មួយ​ផ្សេង​ទៀត​ហើយ។

 

 

នៅ​ក្នុង​វីដេអូ​ពិភាក្សា​អំពី​រចនាបថ​ចុងក្រោយ​លើ​រថយន្ត Mission E Cross Turismo ថ្មី​នេះ ក្រុមហ៊ុន Porsche ​បាន​ពន្យល់​ពី​ចំណុច​សំខាន់​នៃ​ការ​ឌីហ្សាញ​រូបរាង​របស់​វា និង​ចំណុច​ដែល​គួរ​តែ​បង្កើត​ដើម្បី​បំផុស​ឱ្យ​លេចធ្លោ​ចេញ​ពី​រថយន្ត​ទំនើប​នេះ។

 

​រថយន្ត​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ Porsche ”Mission E Cross Turismo” ​នេះ ជា​រថយន្ត​អគ្គិសនី 4-wheel drive ​ជាមួយ​កម្លាំង ៦០០សេះ និង​មាន​សន្ទុះ​ល្បឿន​ពី ០ ទៅ ៦២ម៉ាយល៍ ដោយ​ប្រើ​ពេល​មិន​ដល់ ៣,៥វិនាទី។ ឆាប់ៗ​ខាង​មុខ យើង​នឹង​បាន​ដឹង​លក្ខណៈ សម្បត្តិ​លំអិត​ជុំវិញ​រថយន្ត​ស៊េរី​ថ្មី​នេះ ហើយ​គេហទំព័រ PPTimes នឹង​បន្ត​ចុះផ្សាយ​ជូន​ប្រិយមិត្ត​ជ្រាប​ជា​បន្ត៕

 

​ដោយ៖ ឈុន ហួរ
ប្រភព៖ Porsche / Youtube

មតិយោបល់

អត្ថបទពេញនិយម