បច្ចេកវិទ្យា | March 13, 2018

Samsung គ្រោង​វ៉ៃ​ចេញ S9 និង S9 Plus ​ឱ្យ​បាន ៤៣លាន​គ្រឿង​មុន​ដំណាច់​ឆ្នាំ​២០១៨ ច្រើន​ជាង S8 កាលពី​ឆ្នាំ​ទៅ

 

​ស្មាតហ្វូន​កំពូល​ទាំង​ពីរ​ម៉ូដែល Galaxy S9/ S9 Plus ​របស់ Samsung ​ហាក់​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​សមត្ថភាព​កាមេរ៉ា ក៏​ដូច​ជា​បច្ចេកវិទ្យា​ថ្មីៗ លើស Galaxy S8/S8 Plus ដែល​ចេញ​កាលពី​ឆ្នាំ​មុន។ ជាក់ស្ដែង​ខ្លាំង​នៅ​ត្រង់​កាមេរ៉ា​ភ្លោះ dual-lens ​និង​ប្រព័ន្ធ​កាមេរ៉ា​ថ្មី​មិន​ធ្លាប់​មាន dual aperture ​នៅ​លើ S9 Plus តែម្ដង។ Galaxy S9 Plus​ ក៏​ទើប​ជាប់​ជា​ស្មាតហ្វូន​ល្អ​ផ្ដាច់​គេ​លើ​គុណភាព​កាមេរ៉ា ឈរ​លំដាប់​កំពូល​ក្នុង​តារាង​ធ្វើតេស្ត​របស់ DxOMark ​ផង​ដែរ។ ចុច​អាន​លំអិត …

 

 

តាម​ការ​ឱ្យ​ដឹង​ពី​របាយការណ៍​ថ្មី​មួយ​នៅ​លើ​គេហទំព័រ gsmarena ថា ក្រុមហ៊ុន Samsung ​មាន​គម្រោង​នឹង​ចែកចាយ​លក់​ស្មាតហ្វូន​ដ៏​មាន​ប្រជាប្រិយភាព​ខ្លាំង​ទាំង​ពីរ​ម៉ូដែល​ប្រមាណ ៤៣លាន​គ្រឿង​មុន​ដំណាច់​ឆ្នាំ២០១៨ នេះ។ វា​ជា​តួលេខ​លក់​មួយ​ខ្ពស់​ជាង ការ​ធ្វើបាន​របស់ Galaxy S8 និង S8 Plus កន្លង​មក ដែល​លក់​ចេញ​បាន ៤១លាន​គ្រឿង​កាលពី​ឆ្នាំ២០១៧ កន្លង​ទៅ។

 

 

 

​យើង​រំពឹង​ថា ស្មាតហ្វូន Galaxy S9 ​ថ្មី​ទាំង​ពីរ​នឹង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ឡើង ហើយ​នឹង​មាន​ដាក់​លក់​លើ​ទីផ្សារ​ជុំវិញ​ពិភពលោក​នៅ​ថ្ងៃ​សុក្រ​ទី១៦ ខែ​មីនា​នេះ​ហើយ។ អាន​លក្ខណៈ សម្បត្តិ​លំអិត​របស់ Galaxy S9 / S9 Plus សូម​ចុច​ត្រង់​នេះ …

 

ដោយ៖ ឈុន ហួរ
ប្រភព៖ GSM Arena

មតិយោបល់

អត្ថបទពេញនិយម