បច្ចេកវិទ្យា | November 14, 2014

នាយក​ប្រតិបត្តិ​​វ័យ​៨​ឆ្នាំ​ ធ្វើ​សិក្ខាសាលា​បង្រៀន​ពី​សុវត្ថិភាព​អ៊ីនធឺណិត​​

 

ក្មេង​​ប្រុស​មាន​អាយុ​ទើប​តែ​ប្រាំបី​ឆ្នាំ​​ដែល​ជា​ប្រធាន​ក្រុមហ៊ុន​មួយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ​​ធ្វើ​ការ​បកស្រាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ចំណោម​អ្នកជំនាញ​លើ​សុវត្ថិភាព​អ៊ីនធឺណិត​​មួយ​ចំនួន​ដែល​នឹង​​ចាប់​ផ្តើម​​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ក្រោម​អធិបតីភាព​របស់​រដ្ឋ​មន្ត្រី​ក្រសួង​​ការបរទេស​លោក V K Singh។​


នៅ​ក្នុង​ការ​ចូល​​រួម​អត្ថាធិប្បាយ​​ដែល​​ប្រព្រឹត្ត​​ទៅ​​នៅ​ថ្ងៃ​ទី​១៤ខែវិច្ឆិកា​​នេះ​​ អ្នក​គ្រប់គ្រង​បណ្តាញ​​អ៊ីនធឺណិត​​​ លោក Whizkid Reuben Paul បញ្ជាក់​ពី​តំរូវការ​នៅ​ក្នុង​ការ​គ្រប់​គ្រង​ជំនាញ​ការពារ​សន្តិសុខ​ប្រពន្ធ័​អ៊ីនធឺណិត​​ក្នុង​សម័យ​កាល​នេះ​ដោយ​យោង​ទៅ​លើ​អង្គ​ភាព​លុប​បំបាត់​អសន្តិសុខ​ប្រពន្ធ័​អ៊ីនធឺណិត​​​ដែល​ប្រព្រឹត្ត​នៅ​ទី​ក្រុង New Delhi។


អ្នក​គ្រប់គ្រង​​ក្នុង​​កម្មវិធី​​នេះ​​និយាយ​ថា "ក្មេង​ប្រុស​អាយុ​ប្រាំបី​ឆ្នាំ​ Reuben Paul រូបនេះ​ បាន​ផ្តល់​គន្លឹះ​សំខាន់​ៗស្តី​ពី​សុវត្ថិភាព​ប្រព័ន្ធ​​អ៊ីនធឺណិត​នៅ​ទី​ក្រុង Huston "។​ Reuben បាន​ប្រាប់ ​PTI ​​ថា​ "ខ្ញុំ​បាន​រៀន​កុំព្យូទ័រ​តាំង​ពី​ជាង​មួយ​ឆ្នាំ​កន្លះ​មុន​ ឥឡូវ​ខ្ញុំ​អាច​រចនា​គំរោង​របស់​ខ្ញុំ​ដោយ​ខ្លួន​ឯង​"។ ឪពុក​របស់​គាត់​លោក​ Mano Paul បាន​បង្រៀន​គាត់​ពី​កម្មវិធី​ C Program ហើយ​ឥឡូវ​នេះ​គាត់​ចាប់​ផ្តើម​រៀន​ពី​កម្មវិធី​ប្រតិបត្តិការ​ IOS របស់​ក្រុមហ៊ុន​ Apple​។


នៅ​ក្នុង​ខែ​សីហា​កន្លងទៅ​នេះ​គាត់​បាន​​ចាប់​ផ្តើម​​បង្កើត​ក្រុមហ៊ុន​ដោយ​ខ្លួន​ឯង​ ហើយ​ត្រូវ​បាន​តែង​តាំង​ធ្វើ​ជា​​នាយក​ប្រតិបត្តិ​នៅ​ក្នុង​ក្រុមហ៊ុន​។​​ នេះ​ជា​​សន្និសីទ​​លើក​ទី​៤​​សម្រាប់​ Reuben ​ដែល​ធ្វើ​បទ​បង្ហាញ​ពី​ប្រព័ន្ធ​សុវត្ថិភាព​​លើ​បណ្តាញ​អ៊ីនធឺណិត គាត់​បាន​ប្រាប់​អំពី​ការ​យល់​ដឹង​​ក្នុង​ការ​បង្កើត​សុវត្ថិភាព​អ៊ីនធឺណិត​​ដើម្បី​ជៀសវាង​ពី​ការ​ hack ចូល​របស់​ Hacker មួយ​ចំនួន។​ នៅ​ក្នុង​សន្និសីទ​​លើក​នេះ​ក៏​មាន​ការ​ចូល​រួម​ពី រដ្ឋមន្ត្រី​ និង​​អ្នក​មាន​មុខ​មាត់​នៅ​ក្នុង​សង្គម​​ជា​ច្រើន​ផង​ដែរ៕



ប្រែសម្រួល​៖ លីម ប៊ុនឈាង
ប្រភព៖ Ndtv

មតិយោបល់

អត្ថបទពេញនិយម