បច្ចេកវិទ្យា | January 11, 2019

Galaxy S10 ​នឹង​ត្រូវ​វែកមុខ​ផ្លូវការ​​ថ្ងៃ​២០-កុម្ភៈ​ខាង​មុខ​​មុន​ព្រឹត្តិការណ៍ MWC 2019 ប្រារព្ធ​ទៅ​ទៀត

 

យើង​ទើប​បាន​ឮ​ដំណឹង​ថា Samsung នឹង​មិន​បង្ហាញ​ស្មាតហ្វូន​ស៊េរី​ថ្មី Galaxy S10 របស់​ខ្លួន​នៅ​ក្នុង​សមាជ MWC 2019 ​ខែ​ក្រោយ​នោះ​ឡើយ។ តែ​បើ​តាម​សេចក្ដី​រាយការណ៍​ថ្មី​នេះ​វិញ ឱ្យ​ដឹង​ថា ក្រុមហ៊ុន Samsung ទំនង​នឹង​សម្ពោធ​វា​មុន​ព្រឹត្តិការណ៍ MWC រៀបចំ​ឡើង​ទៅ​ទៀត គឺ​នៅ​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ខណៈ MWC ​ប្រារព្ធ​ធ្វើ​ចន្លោះ​ពី​ថ្ងៃ២៥ ដល់ ២៨ខែ​កុម្ភៈ។

 

 

​ផ្អែក​តាម​គណនី​ធ្វើ​ឱ្យ​បែកធ្លាយ​ព័ត៌មាន​ទុកចិត្ត​បាន​ពី​គណនី Ice Universe ​ដែល​បាន​បង្ហោះ​សារ​លើ Twitter ​ឱ្យ​ដឹង​ថា Galaxy ជំនាន់​ថ្មី​ (ស៊េរី Galaxy S10) នឹង​ត្រូវ​សម្ពោធ​ថ្ងៃ​ទី២០ កុម្ភៈ នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ។

 

Samsung នឹង​បង្ហាញ​ស្មាតហ្វូន​ទំនើប ៣​ស៊េរី​ដែល​ក្នុង​នោះ​មាន​ដូច​ជា Galaxy S10 E, Galaxy S10 និង Galaxy S10 Plus។ ក៏​នឹង​មាន​វត្តមាន​ស្មាតហ្វូន GS10 ​ដើរ 5G ​អាច​មាន​ពីរ​ម៉ូដែល​ផ្សេង​ទៀត​ផង​ដែរ។ អីចឹង​សរុប​ទាំង S10 ឆ្នាំ​នេះ​អាច​មាន​រហូត​ ៤ ទៅ ៥ម៉ូដែល៕

 


​ដោយ៖ ឈុន ហួរ
ប្រភព៖ Ice Universe / Twitter

មតិយោបល់

អត្ថបទពេញនិយម