January 21, 2019

វ៉ែនតា​បច្ចេកវិទ្យា​ទំនើប​ HoloLens 2 ​របស់ Microsoft នឹង​ត្រូវ​វែកមុខ​ក្នុង​ព្រឹត្តិការណ៍ MWC 2019 ខែ​ក្រោយ!

​កាលពី​ខែ​មិថុនា​ឆ្នាំ២០១៨ មាន​សេចក្ដី​រាយការណ៍​ថា Microsoft បាន​កំពុង​ធ្វើការ​អភិវឌ្ឍ​ HoloLens ​ជំនាន់​ទី២ ​ដែល​អាច​នឹង​បំពាក់​ជាមួយ​ឈីប Qualcomm Snapdragon XR1។ ហើយ​ពេល​នោះ មាន​ការ​រំពឹង​ថា Microsoft អាច​បញ្ចេញ HoloLens 2 នៅ​ក្នុង​ពិព័រណ៍ CES ​ឆ្នាំ២០១៩។ យ៉ាងណា CES 2019 បាន​កន្លង​ហួស​ទៅ​ដោយ​មិន​ទាន់​ឃើញ​វត្តមាន​ឧបករណ៍ reality headset នេះ​នៅ​ឡើយ។

January 21, 2019

Mate 20 Pro របស់ Huawei យក​បាន​ពិន្ទុ​កប់​នៅ​លើ DxOMark ​ស្មើ​ដៃ​ជាមួយ P20 Pro

យើង​ឃើញ​ពិន្ទុ​រួម​ចេញ​ពី DxOMark Mobile នៃ​ Mate 20 Pro និង P20 Pro ​គឺ​ស្មើ​គ្នា​នៅ​ពិន្ទុ ១០៩ រីឯ​ការ​ធ្វើតេស្ត​លើ​សមត្ថភាព​ថត​រូប​ក៏​ទទួល​បាន​ពិន្ទុ​ស្មើ​គ្នា​ផង​ដែរ​គឺ ១១៤។ ចំណែក​ពិន្ទុ​ថត​វីដេអូ​ឃើញ​ថា Mate 20 Pro ចាញ់​ពិន្ទុ​របស់ P20 Pro ១ពិន្ទុ​គឺ ៩៧ ទល់​នឹង ៩៨។

January 19, 2019

Google ទិញ​បច្ចេកវិទ្យា Smartwatch សម្ងាត់​​ពី​ Fossil ៤០លាន​ដុល្លារ​សន្យា​នឹង​នាំ​មក​នូវ​ផលិតផល​​​ផ្ដល់​អត្ថប្រយោជន៍​ដល់​អ្នក​ប្រើ​មិន​មាន​ផលិតផល​ណា​ដូច​

​យោងតាម​លោក Greg McKelvey អគ្គ​នាយក EVP ​និង​ជា​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ និង​បុគ្គលិក​ឌីជីថល​នៃ Fossil Group បាន​លើកឡើង​ថា កិច្ចព្រមព្រៀង​នេះ នឹង​នាំ​មក​នូវ​សមិទ្ធផល​អម​ដោយ​គំនិត​ច្នៃប្រឌិត​សម្រាប់​ផលិតផល​ថ្មីៗ​សម្រាប់​វាយលុក​ទីផ្សារ។

January 19, 2019

Pocophone F1 ទីបំផុត​គាំទ្រ​មុខងារ​ថត 960fps slo-mo video ​និង​មុខងារ night mode ហើយ

​កញ្ចប់​សូហ្វ៊ែរ​ថ្មី​បាន​នាំ​មក​នូវ​មុខងារ​ថត​ super slo-mo ពិសេស​ជាង​មុន​ដែល​អាច​ថត​បាន​នៅ​កម្រិត​ហ្វ្រ៊េម​ខ្ពស់​ដល់ 960fps ​តាម​កម្មវិធី​កាមេរ៉ា​ហ្ស៊ីន​របស់​វា​ផ្ទាល់ ​លើស​ពី 120fps និង 240fps modes ដែល​មាន​ពី​មុន។ ក៏​មាន​មុខងារ night mode ថ្មី​សម្រាប់​ជំនួយ​ថត​រូប​នៅ​ទីងងឹត​បាន​ភ្លឺ​ច្បាស់​ជាង​មុន ដែល​ជា​ការ​សំយោគ​ចេញ​ពី ៨សន្លឹក​រើស​យក​តែ​សន្លឹក​ណា​មាន​គ្រាប់​ noise តិច​ជាង​គេ ផ្ដល់​រូប exposed image បាន​ល្អ​ជាង​មុន។

January 18, 2019

មកដឹងពីចំណុចពិសេសរបស់ OPPO F9

ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងរួចមកហើយថា ខ្សែស្រឡាយទូរសព្ទឆ្លាតវៃ OPPO ជំនាញខ្លាំងបំផុតខាងថតរូបសែលហ្វី និងថតពេលយប់ ដែលនេះជាលក្ខណៈពិសេសមួយ ទូរសព្ទម៉ាកល្បីៗដទៃទៀត អាចនឹងមានដូចឬសមត្ថភាពប្រហាក់ប្រហែលគ្នា។

January 18, 2019

Sony ​ប្រកាស​ចេញ​កាមេរ៉ា mirrorless ​ស៊េរី​ថ្មី A6400 ​កែលំអ​សមត្ថភាព autofocus និង​អេក្រង់​កាច់បត់​ទំនើប​

កាមេរ៉ា mirrorless ស៊េរី​ថ្មី​នេះ​ថែមទាំង​បាន​បំពាក់​មុខងារ​សមត្ថភាព​ខ្ពស់​ជាមួយ​ប្រព័ន្ធ eye focus ​ដែល​អាច​តាម​ចាប់ focus ភ្នែក​នៃ subject។ កាមេរ៉ា​ Sony ​នេះ​មាន​ទំហំ 24.2MP APS-C sensor ដែល​អាច​ថត 4K ​ជាមួយ​កម្រិត full pixel។ វា​អាច​ថត​បាន 11fps burst shot ជាមួយ mechanical shutter ឬ 8fps ជាមួយ electronic shutter អម​ដោយ​មុខងារ continuous AF/AE tracking។

January 18, 2019

LG ប្រើ​យុទ្ធសាស្ត្រ​ foldable phone អេក្រង់​ដាច់​ពី​គ្នា​ដូច ZTE ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​តម្លៃ​ក្រោម​ $៩០០ ត្រៀម​បង្ហាញ​នៅ​ព្រឹត្តិការណ៍ MWC 2019 ឆាប់ៗ

​ប្រភព​ព័ត៌មាន​កូរ៉េ​ឱ្យ​ដឹង​ថា ស្មាតហ្វូន​ស៊េរី​ថ្មី​របស់ LG នឹង​មិន​មាន​អេក្រង់​ពត់​បត់​បាន​ដូច​ Galaxy F ​ឬ Huawei Concept ​ឡើយ។ យោង​តាម​អ្នក​នាំ​ពាក្យ​របស់ LG ​ឱ្យ​ដឹង​ថា ទូរស័ព្ទ LG foldable ​នឹង​មាន​លក្ខណៈ​ស្រដៀង​នឹង ZTE Axon M ​ប៉ុន្តែ​មាន​គែម​ស្ដើង​ជាង ដែល​មើល​ទៅ​ហាក់​ជា​អេក្រង់​ជាប់​គ្នា​តែ​មួយ​ផ្ទាំង។ ហេតុផល​មួយ​ដែល​ធ្វើ​ឱ្យ LG

January 17, 2019

Motorola RAZR នឹង​វិល​មក​ជាន់​ទីផ្សារ​ក្នុង​ឆ្នាំ​នេះ​ក្រោម​សណ្ឋាន​ជា​ស្មាតហ្វូន​បត់ foldable phone តម្លៃហក់​ដល់ $១៥០០

​ថ្ងៃ​នេះ ព្រឹត្តិបត្រ​ព័ត៌មាន​ Wall Street Journal ​បាន​ឱ្យ​ដឹង​ថា សេចក្ដី​រាយការណ៍​កន្លង​មក​អម​ជាមួយ​ស្ថានភាព​ទីផ្សារ​បច្ចុប្បន្ន ដូច្នេះ​យើង​អាច​សន្និដ្ឋាន​បាន​ថា Motorola RAZR ​នឹង​ត្រឡប់​មក​ប្រជែង​ទីផ្សារ​ស្មាតហ្វូន​ទំនើប​ឆ្នាំ២០១៩ នេះ​ដែល​ជា​ការ​ចេញ​លក់​ផ្ដាច់​មុខ​នៅ​ក្រុមហ៊ុន Verizon។

January 17, 2019

Apple ក៏​ត្រៀម​ប្រឡូក​ទីផ្សារ​ស្មាតហ្វូន​បត់ Foldable Phone ដែរ នឹង​លាតត្រដាង​នៅ​ឆ្នាំ២០២០

​ខណៈ Galaxy F ត្រៀម​នឹង​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​នោះ ចំណែក​ Apple ក៏​មាន​ចក្ខុវិស័យ​របស់​ខ្លួន​ត្រៀម​នឹង​ប្រកួតប្រជែង​ទីផ្សារ foldable phone ​នឹង​គេ​ដែរ ដោយ​សេចក្ដី​រាយការណ៍​ពី​គេហទំព័រ mspoweruser ឱ្យ​ដឹង​ថា ក្រុមហ៊ុន​អាមេរិក​នេះ​គ្រោង​នឹង​បញ្ចេញ​ទូរស័ព្ទ​បត់​នៅ​ក្នុង​ឆ្នាំ២០២០ ខាង​មុខ។

January 16, 2019

Vivo ត្រៀម​លក្ខណៈ​រួច​​ស្រេចនឹង​សម្ពោធ Smartphone ​ឌីហ្សាញ​ពិសេស​ប្លែក​ពី​គេ​នៅ​ថ្ងៃ​២៤ មករា​ខាង​មុខ​នេះ​ហើយ

​ទើបតែ​ថ្មីៗ​ ក្រុមហ៊ុន Vivo បាន​សម្ពោធ​ស្មាតហ្វូន​ថ្មី​មាន​អេក្រង់​ពីរ គ្មាន​កាមេរ៉ា​មុខ ហើយ​ឌីហ្សាញ​មាន​លក្ខណៈ​ប្លែក​ពី​ស្មាតហ្វូន​ទូទៅ​នៅ​លើ​ទីផ្សារ​ជាមួយ​ស្ទីល​រង្វង់​មូល​នៅ​ត្រង់​កាមេរ៉ា​ក្រោយ ឬ​អាច​ថា​នៅ​លើ​អេក្រង់​ទី២ ​ខាង​ក្រោយ​របស់​វា។

January 16, 2019

Apple ​ចេញ​លក់​ស្រោម Case ភ្ជាប់​ថ្ម​ជំនួយ​ធ្វើ​ឱ្យ​ iPhone XS, XS Max និង XR រស់​បាន​​យូរ​ជាង​មុន​ បើ​ឆែក​អ៊ីនធឺណិត​កើន​ដល់​ជិត ១ថ្ងៃ​ពេញ

ស្រោម​ទូរស័ព្ទ​មុខងារ​ថ្ម​ជំនួយ​ថ្មី​របស់ Apple ផ្ទាល់​នេះ ត្រូវ​បាន​ផលិត​សម្រាប់​ប្រើ​នៅ​លើ iPhone ស៊េរី​ឆ្នាំ២០១៨ ទាំង​បី​ម៉ូដែល​គឺ iPhone XS, XS Max និង iPhone XR ជាមួយ​តម្លៃ ១២៩ដុល្លារ។ គួរ​ឱ្យ​ស្ដាយ ព្រោះ iPhone ស៊េរី​ទាប​ជាង​នេះ​មិន​អាច​ប្រើ​ត្រូវ​ជាមួយ​ស្រោម​នេះ​ទេ សូម្បី​តែ iPhone X។ តាម​ការ​បញ្ជាក់​ពី Apple ថា ស្រោម​ថ្មី​នេះ​អាច​ប្រើ​ត្រូវ​ជាមួយ​ឆ្នាំង​សាក​ Qi Charger ​ដូច្នេះ​អ្នក​នៅ​តែ​អាច​សាកថ្ម iPhone ​ឥត​ខ្សែ​ដោយ​មិន​ចាំបាច់​ដោះ​ស្រោម​ចេញ​ទេ មិន​ដូច​ស្រោម CASE ​បច្ចុប្បន្ន​ទេ។

January 16, 2019

Nokia 9 ​ស្មាតហ្វូន​ដែល​ល្បី​​ថា​​មាន​​កាមេរ៉ា 5គ្រាប់​នឹង​ចាប់កំណើត​​មុន​ MWC តែ​នៅ​មាន​ស៊េរី​កំពូល​ដើរ 5G មួយ​ទៀត​​​ប្រើ​ឈីប Snapdragon 855 នឹង​ចេញ​នៅ​ខែ​សីហា

មាន​ហេតុផល​មួយ​ត្រូវ​គេ​លើកឡើង​ថា ប្រហែល​ក្រុមហ៊ុន​មិន​ចង់​ឱ្យ​មាន​ការ​ប្រៀបធៀប​នឹង​ស្មាតហ្វូន​ប្រើ​ឈីប​ចាស់​ជំនាន់ Snapdragon 845 ​ក្នុង​ឆ្នាំ២០១៩ នេះ​ទេ អីចឹង​ហើយ​ត្រូវ​ស្រូត​បញ្ចេញ​វា​ឱ្យ​ហើយ។ ម្យ៉ាងទៀត Nokia នឹង​ត្រៀម​អាវុធ​ទំនើប​មួយ​ទៀត​អម​ដោយ​បច្ចេកវិទ្យា 5G ​នៅ​អំឡុង​ខែ​សីហា​ដែល​នឹង​ប្រើ​ឈីប Snapdragon ​អាច​ប្រើ​លេខ​កូដ Sirocco ហើយ​កាមេរ៉ា​របស់​វា​នឹង​ត្រូវ​កែលំអ​ផង​ដែរ។

January 15, 2019

Apple នឹង​បន្ត​សករាជ​ iPod ឡើង​វិញ​ដោយ​ពេល​នេះ​កំពុង​សំងំ​ផលិត iPod Touch ថ្មី​ជំនាន់​ទី៧

​ប្រភព​ដដែល​បាន​អះអាង​ទៀត​ថា ដំណឹង​បែកធ្លាយ​នេះ​គឺ​លេច​ចេញ​ពី ​ដៃគូ​សហការ​មួយ​ចំនួន​របស់ Apple បង្ហើប​ថា iPod Touch ​ស៊េរី​ថ្មី​នឹង​ចាប់​បើក​សករាជ​បន្ត​ខណៈ​ពេល​នេះ​វា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍ។

January 15, 2019

AOC លេង​ខ្លាំង​បញ្ចេញស៊េរី​ម៉ូនីទ័រ​ AGON ថ្មី​ល្បឿន 144Hz FreeSync និង 165Hz G-Sync ដ៏​ទំនើប​តម្លៃ​​ចាប់ពីខ្ទង់ $៨០០

AG273QCG ​មាន​អេក្រង់​ទំហំ ២៧អ៊ីញ​មាន​រាង​កោង​ curved (1800R) TN panel ​កម្រិត QHD (2560x1440) ​ទ្រទ្រង់​បច្ចេកវិទ្យា Nvidia G-Sync និង refresh rate ខ្ពស់​នៅ 165Hz និង 1ms response time។ សម្រាប់​អ្នក​ប្រើ​ក្រាហ្វិក Nvidia GPUs នឹង​អាច​បើក​ដំណើរការ G-Sync ​ដើម្បី​ឱ្យ​ស៊ី​គ្នា​នឹង​ល្បឿន refresh rate ​របស់​ម៉ូនីទ័រ ទៅ​នឹង​ framerate របស់ GPUs របស់​កុំព្យូទ័រ។ វា​មាន​កម្រិត​ពន្លឺ​ខ្ពស់ high brightness 400​nits ហើយ​បំពាក់​មក​ស្រាប់​ជាមួយ​ speaker ​2W ​ចំនួន២។

January 15, 2019

ប្រភព​ព័ត៌មាន​កូរ៉េ៖ ​ស្មាតហ្វូន​ដើរ 5G ដំបូង​គេ​របស់ Samsung ​នឹង​មាន​ឈ្មោះផ្លូវការ​ "Galaxy S10 X"

ស្មាតហ្វូន​ជំនាន់​ថ្មី​នេះ​នឹង​ត្រូវ​ប្រកាស​វត្តមាន​ជា​ផ្លូវការ​នៅ​ចុងខែ​មីនា​លើ​ទឹកដី​កូរ៉េ​ខាង​ត្បូង​ផ្ទាល់ ដែល​ស្ថិត​នៅ​រយៈពេល​ក្រោយ​ពី​ការ​សម្ពោធ​ម៉ូដែល Galaxy S10 ដទៃ​ទៀត។ Galaxy S10 X ​ដែល​មាន 5G ​ត្រូវ​គេ​ព្យាករ​ពី​តម្លៃ​របស់​វា​នៅ​ពេល​មាន​លក់​លើ​ទីផ្សារ​អាច​ឈាន​រហូត​ដល់ ១៤២៥ដុល្លារ ទៅ ១៦០០ដុល្លារ។