ជីវិត | March 13, 2018

អាយុ១៧សោះមានកម្មសិទ្ធិលើស្នាដៃបង្កើតថ្មីដល់ទៅ៩

Li Chentian ជាក្មេងប្រុស​អាយុ១៧​រស់នៅ​ក្នុង​ខេត្តក្វាងទុង ភាគខាង​ត្បូងប្រទេស និង​ជាម្ចាស់​កម្មសិទ្ធិ​លើស្នាដៃ​បង្កើត​ថ្មីចំនួន​៩។ សកលវិទ្យាល័យ Tsinghua បានអញ្ជើញគេ​ឱ្យមក​ចូលរួម​ក្នុង​កម្មវិធី “Global Innovation Experience Camp” ដែលរៀបចំ​ឡើង​ដោយ​សកលវិទ្យាល័យ​នេះ​រួមសហការ​ជាមួយ​នឹង​សកលវិទ្យាល័យ Washington នៅមុន​ពេល​ចូលឆ្នាំថ្មី។

 

 

ក្នុងនាមជា​អ្នកចូលរួម​មួយរូប​ក្នុងព្រឹត្តិ​ការណ៍​ពិពរណ៍​វិទ្យាសាស្រ្ត​និងវិស្វកម្ម​អន្តរជាតិ (ISEF) កាលពី​ឆ្នាំមុន យុវជន​ម្នាក់​នេះបានមទៅ​កាន់​ក្រុង​ប៉េកាំង​ក្នុងពេល​ថ្មីៗនេះ​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ជាមួយ​នឹងគូ​ប្រជែង​យុវវ័យ​ផ្សេងទៀត​នៃព្រឹត្តិ​ការណ៍​ពិពរណ៍​វិទ្យាសាស្រ្ត​និងវិស្វ​កម្ម​នៅឆ្នាំ​នេះ។

 

យុវជនភាគច្រើន​ក្នុងប្រទេសចិន​កំពុងតែ​រវល់​សិក្សា​និងត្រៀម​ខ្លួន​សម្រាប់​ប្រឡង​ចូលរៀន​នៅ​មហាវិទ្យា​ថ្នាក់​ជាតិ ចំណែកយុវជន Li វិញ​កំពុងតែ​រវល់​បង្កើត​ស្នាដៃ​ថ្មីៗ។ គេបានបង្ហាញ​ទេពកោសល្យ​ចំពោះ​ឧបករណ៍​អគ្គិសនី​តាំង​ពីពេល​គេ​មានអាយុ​២ឆ្នាំ​មក​ម៉្លេះ។ នៅអាយុ​៩ឆ្នាំ គេបាន​បង្កើត​ទូទឹក​ក​ក​អគ្គិសនី​មួយ​ដែលគ្មាន​សារធាតុ​គីមី​ហ្វូអរ៉ៃ។ គេបាន​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​គម្រប​ស្រូប​ថាមពលអគ្គិសនី​ពីព្រះអាទិត្យ នៅអាយុ១២ឆ្នាំ ហើយនៅ​អាយុ​១៣ឆ្នាំ គេបាន​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​cloud​ដែលអាច​យកមក​ប្រើប្រាស​បង្កើត​កម្ម​វិធីបាន។

 

យុវជ័យ Li និយាយថា “គំនិត​ទាំងអស់​របស់ខ្ញុំ​កើតចេញ​ពីជីវិត​ប្រចាំ​ថ្ងៃរបស់​ខ្ញុំ។ ខ្ញុំចំណាយ​ពេលច្រើន​ដើម្បី​ច្នៃប្រឌិត​និងបង្កើត។ ខ្ញុំចាប់​ផ្តើមប្រមូល​ពេល​វេលា​១០,០០០​ម៉ោង​មុន​អ្នកផ្សេង​ទៀត”។ គេបញ្ជាក់​ក្នុងរបៀប​មិនក្រ​អើត​ក្រទមថា ដើម្បី​ច្នៃប្រឌិត​បង្កើត​អ្វីមួយ​ពិតប្រាកដ អ្នកត្រូវ​តែមាន​ចំណាប់​អារម្មណ៍​ជាមុន​ក្នុងគំនិត​អ្វីមួយ រួចហើយ​ចំណាយ​ពេលឱ្យ​ច្រើន​លើគំនិត​នោះ។

 

Li បាននិយាយថា​គេចង់​ចេះចង់​ដឹង​អំពីការ​ច្នៃប្រឌិត និងមើល​អ្វីៗគ្រប់​យ៉ាងដែល​នៅជុំវិញ​ខ្លួនគេ។ គំនិត​អំពី​ប្រព័ន្ធតាម​ដាន​ការ​រំលាយ​ទឹក​កក​នៅលើ​ខ្សែភ្លើង​មានចរន្ត​ខ្ពស់ ដែលគេ​បង្កើត​ឡើងនៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​ការច្នៃ​ប្រឌិត​ក្នុងសហរដ្ឋ​អាមេរិក​ជាគំនិត​មួយ​ដែលផ្អែក​លើមហន្តរាយ​ទឹក​កក​នៅឆ្នាំ​២០០៨។

 

ព្រឹត្តិការណ៍ធម្មជាតិ​ក្នុងឆ្នាំនោះ​បានធ្វើ​ឱ្យខ្សែភ្លើង​កក​និង​កាត់ផ្តាច់​ចរន្ត​អគ្គិសនី។ រូបភាព​នៃកម្មករ​ម្នាក់​ដែលព្យាយាម​យ៉ាងលំបាក​ដើម្បី​បំបែក​ទឹកកក​បានដក់​ជាប់​យ៉ាងជ្រៅ​ក្នុងចិត្ត​របស់ Li។ គេចាប់ផ្តើម​គិតអំពី​របៀប​ដែលគេ​អាចបង្កើត​ម៉ាស៊ីនមួយ​ដែលអាច​រំលាយ​ទឹក​កក​លើខ្សែភ្លើង​ដោយ​ស្វ័យ​ប្រវត្តិ ឬធ្វើយ៉ាង​ណាកុំឱ្យ​ខ្សែភ្លើង​នោះកក។ ក្នុងពេល​កំពុងតែ​បង្កើតគំនិតនេះ គេបាន​បង្ហាញ​តាមរបៀប​បច្ចេក​ទេស ហើយព្រឹត្តិការណ៍​ពិពរណ៍ Global Innovation Experience Camp ក៏​បាន​ផ្តល់​ឱកាស​ឱ្យគេបង្ហាញ​ស្នាដៃ​ច្នៃ​ប្រឌិត​របស់គេ។

 

យុវជន Li និយាយថា “ដោយសារតែ​មានបច្ចេក​វិទ្យា​ច្រើន ខ្ញុំប្រើប្រាស់​ពេលតែ​ពីរថ្ងៃទេ​ដើម្បី​បង្កើត​គំរូសម្រាប់​គម្រោង​នេះ ហើយ​ទីបំផុត​ខ្ញុំបាន​ឈ្នះរង្វាន់​គម្រោង​ល្អបំផុត ដែលជា​រង្វាន់​ធំជាង​គេនៅ​ក្នុងការ​ប្រកួត​ប្រជែង”។

 

Li ក៏ដឹងគុណចំពោះ​ម្តាយ​ឪពុក​គេដែល​គាំទ្រ​ដល់ចំណង់​ចំណូល​ចិត្ត​របស់​គេដែរ។ ម្តាយឪពុក​របស់គេ​និយាយថា គេជា​មនុស្សបង្ក​បញ្ហា​ជាមួយ​នឹងរបស់​របរអគ្គិសនី​ប្រើប្រាស់​ក្នុងផ្ទះ​តាំង​ពីនៅក្មេង​មកម្ល៉េះ។ ឪពុក​របស់គេ​បានបង្កើត​បន្ទប់​ពិសោធន៍​មួយសម្រាប់​រូបគេ និងបានវិនិយោគ​លុយមួយ​លានយ័ន ($158,000) ដើម្បីទិញ​សម្ភារៈ​ទំនើបៗ​បំផុត​ទុកឱ្យ​កូន​ពិសោធន៍។


ប្រែសម្រួល​៖ វេហា

ប្រភព៖ CGTN

មតិយោបល់

អត្ថបទពេញនិយម