December 15, 2018

បើចង់ធ្វើជាសហគ្រិនជោគជ័យត្រូវមានទម្លាប់ទាំង៥នេះ

ការបង្កើតពាណិជ្ជកម្ម​ជោគជ័យ​មិនមែនជារឿងធ្វើបានក្នុងពេលតែមួយថ្ងៃឬពីរថ្ងៃទេ។ កិច្ចការខ្លះតម្រូវឱ្យលោកអ្នកចំណាយពេលតស៊ូរាប់ឆ្នាំដើម្បីមើលឃើញផ្លែផ្កាពីមហិច្ឆតានិងការព្យាយាមនោះ។ ទោះជាយ៉ាងណា ការព្យាយាមតែម្យ៉ាងនៅមិនទាន់គ្រប់គ្រាន់​ទេ លោកអ្នកត្រូវ​មានទម្លាប់ត្រឹមត្រូវប្រចាំថ្ងៃទៀតដើម្បីរក្សាដំណើរលើផ្លូវត្រូវ៖

December 14, 2018

សញ្ញាបញ្ជាក់អំពីជោគជ័យ បើទោះជាលោកអ្នកមិនដឹងខ្លួនក៏ដោយ

ប្រសិនបើលោកអ្នកជាមនុស្ស​មាន​មហិច្ឆតាធំ លោកអ្នកនឹងមានអារម្មណ៍ថាបរាជ័យនៅក្បែរៗខ្លួន​គ្រប់ពេល។ មនុស្សយើង​ទាំងអស់គ្នាកំពុងតែរស់នៅក្នុង​ពិភពលោកមួយដែលជំរុញឱ្យមានអារម្មណ៍បែបនេះ។​បើទោះជាមនុស្សភាគច្រើនមិនព្រមសារភាពក៏ដោយ ក៏នៅក្នុងគំនិតពីក្រោយហេតុផលទាំងអស់ យើងវាយតម្លៃជោគជ័យដោយសម្ភារនិយម។

December 14, 2018

បើចង់ពូកែខាងទាក់ទងត្រូវអនុវត្តតាមក្បួនទាំងនេះ

ភាគច្រើន​នៃ​ជោគជ័យ​ក្នុងមុខ​ជំនួញកើតចេញពីកិច្ចការដែល​លោកអ្នក​ធ្វើ គឺការរៀបចំផែនការនិងឥរិយាបថរបស់លោកអ្នក។ ប៉ុន្តែរបៀបដែល​លោកអ្នកទាក់ទងជាមួយមនុស្សជុំវិញខ្លួនក៏មានសារៈសំខាន់ខ្លាំងណាស់ដែរ។ បើលោកអ្នកនិយាយប្រាប់គេក្នុងរបៀបដែលសមរម្យ និងក្នុងពេលត្រឹមត្រូវ មនុស្សដែលស្តាប់លោកអ្នកនឹងយល់បានកាន់តែប្រសើរអំពីគោលដៅនិងហ៊ានចាប់ផ្តើមធ្វើកិច្ចការជំនួសលោកអ្នកទៅទៀត។

December 14, 2018

ទម្លាប់ប្រចាំថ្ងៃដើម្បីបង្កើតកម្លាំងចិត្ត

កត្តាមួយក្នុងចំណោមកត្តាចាំបាច់ដើម្បីជោគជ័យ និងភាពជាអ្នកដឹកនាំដែលមានប្រសិទ្ធភាពគឺកម្លាំងចិត្ត។ ដើម្បីធ្វើការបានល្អបំផុតក្នុងវិស័យអ្វីក៏ដោយ លោកអ្នកត្រូវការមហិច្ឆតា ការព្យាយាម និងវិន័យ។

December 14, 2018

មេដឹកនាំខ្លាំងប្រើការបំភ័យឬក្តីស្រឡាញ់ក្នុងកន្លែងការងារ?

សំណួរដែលមាន​អាយុកាល​យូរអង្វែង​នៅក្នុង​ភាព​ជាអ្នក​ដឹកនាំ​គឺ តើការ​ធ្វើឱ្យ​គេស្រឡាញ់​និង​ការធ្វើ​ឱ្យគេ​ខ្លាច មួយណា​ប្រសើរ​ជាង? នៅក្នុង​សិក្សាមួយ​នៃ​ព្រឹត្តិបត្រពាណិជ្ជកម្ម​និង​ចិត្តវិទ្យា​ក្នុង​ពេលថ្មីៗ​នេះ គេរក​ឃើញថា​មាន​ទាំង​គុណ​សម្បត្តិ​និង​គុណវិបត្តិ​នៅក្នុង​វិធីសាស្រ្ត​ទាំងពីរ​នេះ។

December 13, 2018

បើចង់​បើកអាជីវកម្មត្រូវចងចាំចំណុចទាំងបីនេះ

តើលោកអ្នកកំពុងតែ​គិត​ចង់​មានអាជីវកម្មផ្ទាល់ខ្លួន​មួយទោះបីជាវ័យជ្រេបន្តិចហើយមែនទេ? បើមែន លោកអ្នកប្រហែលឈប់ខ្វល់រឿងស្ថិតិដែលតែងតែ​បង្ហាញថា​អាជីវកម្មថ្មីជាង​២០ភាគរយដួលរលំវិញនៅក្នុងឆ្នាំទីមួយ ហើយមានតែអាជីវកម្មមួយភាគបីប៉ុណ្ណោះដែលអាចឈរជើងបាន​រហូតដល់១០ឆ្នាំ។

December 13, 2018

បើចង់ធ្វើជាកំពូលសហគ្រិន​ត្រូវអនុវត្តតាមគន្លឹះទាំងនេះ

មនុស្សជាច្រើននាក់​ពូកែធ្វើការ មនុស្សមួយចំនួនទៀតក្លាយជាអ្នកជំនាញ ប៉ុន្តែមានមនុស្សតែមួយក្រុម​តូច​ប៉ុណ្ណោះដែលជាមនុស្សខ្លាំងពិតប្រាកដធ្វើអ្វីមិនចេះចុះចាញ់។ មនុស្សប្រភេទចុងក្រោយនេះមិនចូលចិត្ត​ប្រកួតប្រជែងជាមួយនឹង​នរណាម្នាក់ទេ ប៉ុន្តែគេប្រកួតជាមួយខ្លួនឯង។ តើលោកអ្នកជាមនុស្សខ្លាំងមិនចេះចុះចាញ់ទេ?

December 13, 2018

របៀបដែលសហគ្រិនដោះស្រាយរឿងរិះគន់ពីអ្នកដទៃ

ទោះជាក្នុងន័យស្ថាបនាឬបំផ្លិចបំផ្លាញក៏ដោយ ក៏ការរិះគន់ជារឿងដែលជៀសមិនផុតក្នុងដំណើរជីវិតរបស់សហគ្រិន។ ការរស់នៅរបស់សហគ្រិនដែលពូកែគិតច្នៃប្រឌិតតែងតែប្រឈមនឹងការពិតមួយគឺយោបល់រិះគន់ពីមនុស្សជុំវិញខ្លួន។ មនុស្សខ្លះរិះគន់ការងាររបស់លោកអ្នក ហើយមនុស្សខ្លះទៀតរិះគន់របៀបធ្វើការរបស់លោកអ្នក។

December 13, 2018

គន្លឹះប្រែក្លាយខ្លួនពីកូនចៅទៅជាចៅហ្វាយនាយ

តើលោកអ្នកជាកូនចៅគេមែនទេ? តើលោកអ្នកធ្លាប់គិតចង់ក្លាយជាមេដឹកនាំគេទេ? តើមានកត្តាអ្វីដែលបែងចែកមនុស្សពីរប្រភេទនេះ?

December 12, 2018

ផ្នត់គំនិតសំខាន់ដែលសហគ្រិនត្រូវការដើម្បីជោគជ័យ

តាមរយៈការទទួលយក​ផ្នត់គំនិតទាំងនេះ ស្ថាបនិកអាចជួយពង្រីក​ពាណិជ្ជកម្ម​ឱ្យកាន់តែធំនិងជោគជ័យបាន។ សម្រាប់សហគ្រិន​ដែលទើបតែចេញរៀនធ្វើពាណិជ្ជកម្ម ផ្នត់គំនិតទាំងបីនេះ​មានតម្លៃលើសអ្វីៗទាំងអស់៖

December 12, 2018

ត្រូវធ្វើដូចម្តេច​បើគំនិតថ្មីមានគេយកអស់ទៅហើយ?

ពេលខ្លះ​អ្នកមាន​គំនិត​ថ្មី​ រួចទៅស្វែងរក​មើល​នៅលើអ៊ីនថឺណិត ស្រាប់តែ​ឃើញមានមនុស្សច្រើននាក់ទៅហើយកំពុងតែ​អនុវត្តគំនិតនោះ។ តើអ្នក​ត្រូវ​ធ្វើ​យ៉ាងណា?

December 12, 2018

មេរៀនគ្រប់គ្រងលុយសម្រាប់សហគ្រិនតែឯង

ការគ្រប់គ្រង​លុយ​ក្នុងនាមជាម្ចាស់ពាណិជ្ជកម្មទ្រង់ទ្រាយ​តូចអាចនឹងប្រឈម​បញ្ហាមួយចំនួន​ដែល​រីកហួស​ពីកម្រិត​គ្រប់គ្រងលុយកាក់​ផ្ទាល់ខ្លួនទៅទៀត។ ប្រសិនបើអ្នក​គ្រប់គ្រងហិរញ្ញវត្ថុមិនបានល្អទេ ពាណិជ្ជកម្មរបស់អ្នកក៏បាកនឹងរីកចម្រើនដែរ។ ប៉ុន្តែមានចំណុចសំខាន់ខ្លះដែលអ្នកអាចរៀនបាននៅក្នុងដំណើរការគ្រប់គ្រងលុយ៖

December 12, 2018

គន្លឹះប្រែក្លាយបរាជ័យទៅជាជោគជ័យ

ក្នុងនាមជាសហគ្រិន​ យើងត្រូវវិនិយោគលើសពីលុយកាក់និងកេរ្តិ៍ឈ្មោះ​នៅពេលបង្កើតពាណិជ្ជកម្មថ្មី​មួយ។ នៅពេលទទួលបានជោគជ័យ គ្មានអ្វីគួរឱ្យរីករាយជាងនេះទេ ប៉ុន្តែនៅពេលទទួលបានបរាជ័យវិញក៏គ្មានអ្វីឈឺចាប់ជាងនេះដែរ។ ប៉ុន្តែសូម្បីតែនៅក្នុងបរាជ័យក៏មានឱកាសដើម្បីជោគជ័យបានដែរ។

December 11, 2018

ហេតុអ្វី​បាន​ជា​សហគ្រិន​ចាំបាច់​បង្កើត​ទំនុកចិត្ត?

តើមាន​កត្តាអ្វីខ្លះ​ដែល​ចាំបាច់​សម្រាប់សហគ្រិន​ជោគជ័យ? គំនិតអស្ចារ្យ ផលិតផលឬសេវាកម្មល្អ ដើមទុនគ្រប់គ្រាន់ យុទ្ធសាស្រ្ត​ទីផ្សារ​ដែលមានប្រសិទ្ធភាព និង​ក្រុមការងារ​ដែលមាន​ជំនាញខ្ពស់។ ទោះជាកត្តាទាំងអស់​នេះ​មានភាពចាំបាច់ ក៏នៅមានកត្តាសំខាន់​បំផុត​មួយទៀត​ដែលគេច្រើនតែ​មើលរំលងគឺទំនុកចិត្ត។

December 11, 2018

ទម្លាប់មិនល្អសម្រាប់សហគ្រិន

ការគ្រប់គ្រងពេលវេលា​ជាជំនាញដ៏អស្ចារ្យដែលត្រូវតែបង្កើតឡើងប្រសិនបើអ្នកមិនទាន់​មានទេ។ អ្នកមិនមែន​ជា​បុគ្គលិកធ្វើការដើម្បីប្រាក់ខែ​ទៀតទេ ហើយការងារ​របស់​អ្នកក៏មិនចប់នៅពេលចេញពីការិយាល័យ​រាល់ល្ងាចនោះដែរ។ ក្នុងនាមជាសហគ្រិន​អ្នកត្រូវតែកំណត់គោលដៅនិងកំណត់ពេលច្បាស់លាស់ក្នុងការសម្រេចគោលដៅទាំងនោះ។  

អត្ថបទពេញនិយម