August 17, 2018

រឿង​ពិត​នៅ​ពីក្រោយ​ជីវិត​ជា​សហគ្រិន​ដែល​គេ​មិន​​សូវ​និយាយ​ចេញ​អោយ​​ មនុស្ស​ទូទៅ​ដឹង

សង្គមមនុស្សបច្ចុប្បន្ន​នេះស្រេកឃ្លានចង់​បានការផ្ទាប់​ចិត្តភ្លាម គឺយើង​ចង់បានពេល​នេះ ក្នុងរបៀប​ដែលលឿន​បំផុត។ សូម្បីតែភាព​ជាសហគ្រិន​ក៏ប្រែប្រួលច្រើនខុស​ពីមុនដែរដែលរហូត​ដល់អ្នកខ្លះធានាអះអាង​រកលុយឱ្យបានច្រើនក្នុងពេល​ដ៏ខ្លី ឬមានវិធីរកលុយ​ដែលហូរចូលមិន​ដាច់គ្មានពេល​សម្រាកជាដើម។ ការពិតមួយ​ដែលមនុស្សគ្រប់គ្នា​ត្រូវចាំគឺគ្មាន​ផ្លូវកាត់ ឬរូបមន្ត​ទិព្វណាមួយដែល​ជួយគណនីធានាគារ​របស់អ្នកកើនលុយ​យ៉ាងច្រើនលើស​លប់ក្នុងពេលតែ​មួយយប់​នោះទេ។ សហគ្រិន​ថ្មោងថ្មី ឬអ្នកចង់ក្លាយ​ខ្លួនជាសហគ្រិនត្រូវ​ចាំទុកថា សហគ្រិនពិត​ប្រាកដគឺជាមនុស្ស​ដែលដឹងច្បាស់ថា​ផ្លូវដែលនៅចំពោះមុខ​គេត្រូវដើរដោយ​លំបាក ហើយជោគជ័យ​ភ្លាមៗគឺជាករណី​កម្រមាន​ណាស់។ ដូច្នេះអ្នក​ត្រូវ៖

August 17, 2018

ការងារ​ទាំង​៧មុខ​ដែល​ស្ថាបនិក​ក្រុមហ៊ុន​នានា​ត្រូវ​ធ្វើ​

សហគ្រិន​ត្រូវតែចេះបត់បែន​ខ្លួនដើម្បីសម្រប​តាមកាលៈទេសៈ និងឱកាសដែល​ហុចឱ្យ។ ជាទូទៅគេកម្រមាន​រូបមន្តណាមួយ​ដែលអនុវត្តបាន​ផលសម្រាប់​មនុស្សគ្រប់គ្នា​ណាស់ ដូច្នេះដើម្បីរក​ឱ្យឃើញមធ្យោបាយ​​ដែលត្រូវសម្រាប់​នរណាម្នាក់ អ្នកនោះ​ត្រូវតែប្តេជ្ញាចិត្ត​ ចេះបត់បែន​ និងស្ម័គ្រចិត្ត​ហក់ចូលក្នុង​តួនាទីថ្មីភ្លាមៗ​។ ខាងក្រោម​នេះជាតួនាទី​ដែលសហគ្រិន​គ្រប់រូប​ត្រូវតែចេះ​សម្តែង៖

August 16, 2018

ដោយសារ​ហេតុ​ផល​ទាំង​៧​យ៉ាង​នេះ​ហើយ​ទើប​មនុស្ស​ត្រូវការ​កម្លាំង​ចិត្ត​ដើម្បីជោគជ័យ​ ក្នុង​ជីវិត និង​អាជីវកម្ម​

ការមានកម្លាំងចិត្ត​រឹងមាំនឹងធ្វើឱ្យ​អ្នកលេចធ្លោ​ចេញពី​គេឯង ព្រមទាំង​ជួយអ្នកឱ្យ​ឈាន​​ដល់ក​ម្រិត​ជោគជ័យកាន់​តែខ្ពស់ថែម​ទៀត​។ មនុស្សគ្រប់គ្នាមាន​កម្លាំងចិត្ត​តាមកម្រិត​ផ្សេងៗគ្នា។ ប៉ុន្តែ​បើអ្នកមានកម្លាំង​ចិត្តកាន់តែ​ខ្លាំង អ្នកនឹង​មានឱកាស​សម្រេច​បាន​គោលដៅកាន់តែធំ។ ខាងក្រោម​នេះជាហេតុផល​ទាំង៧​ដែលអ្នកត្រូវ​ការកម្លាំង​ចិត្តដើម្បី​ជោគជ័យ​៖

August 16, 2018

ស្វែង​រក​គោលដៅ​ធំ​ក្នុង​ជិវិត​របស់​អ្នក​តាម​រយៈ​ការ​ប្រើ​គន្លឹះ​ទាំង​៣​នេះ

ពេលបរាជ័យ​ក្នុងគម្រោង​អ្វីមួយ តើអ្នក​មានអារម្មណ៍​ជាប់គាំង មិនចង់​ក្រោក គ្មាន​កម្លាំង​ចិត្ត និង​​មិនជឿជាក់​ក្នុងការចាប់​ផ្តើមជា​ថ្មីមែនទេ​? សូម​កុំមាន​អារម្មណ៍​បែប​នេះ តែត្រូវ​ហ៊ាន​ប្រថុយ ​និង​ជម្រុះ​​ឱ្យអស់ភាព​ស្ទាក់ស្ទើរ​ពីក្នុងខ្លួន​។ ទោះបីជា​គោលដៅ​របស់អ្នកជាអាជីព​អស្ចារ្យ ឬកិច្ចការ​​ដើម្បី​ធ្វើឱ្យ​ជីវិតរុងរឿង​ក៏ដោយ ការកំណត់​ឱ្យដឹងនូវមហិច្ឆតា​ខ្លួនឯង​គឺ​ជារឿង​សំខាន់​បំផុត។​ ដើម្បីដឹង​ច្បាស់​មហិច្ឆតា​ខ្លួនឯង អ្នកត្រូវ​សួរសំណួរ​ទាំងនេះ​៖

August 09, 2018

មុន​នឹង​ចាប់​ផ្ដើម​អាជីវកម្ម​ដោយ​ខ្លួន​ឯង អ្នក​អាច​រៀន​បាន​៣​ចំណុច​ពី​ការងារ​របស់​អ្នក​

អ្នកប្រហែល​ជាស្អប់ការងារកំពុងតែធ្វើឱ្យ​គេដើម្បីបានប្រាក់​ខែ ហើយចង់​បង្កើតមុខ​ជំនួញខ្លួន​ឯង​ឆាប់ៗ។ មុននឹងធ្វើបែបនេះ អ្នកគួរដឹង​ថាការងារដើម្បី​ប្រាក់ខែអាចជា​មេរៀន​ដ៏ល្អសម្រាប់អ្នក​ទទួល​បានបទពិសោធ​ដើម្បីជោគជ័យក្នុង​ដំណើរ ផ្សងព្រេង​ថ្មីបាន។ ដូច្នេះសូមព្យាយាម​ទាញ​ប្រយោជន៍ពីការងារ​រាល់ថ្ងៃតាម​វិធី​ទាំង​៣ខាងក្រោមនេះ​៖

August 09, 2018

ការ​យក​ចិត្ត​ទុកដាក់​លើ​៦​ចំណុច​ដែល​ធ្វើ​អោយ​ជីវិត​មនុស្ស​កាន់​តែ​ស្រស់បំព្រង

សុភមង្គល និងជោគជ័យ​របស់មនុស្សយើង​អាស្រ័យលើការ​គិតគំនិត​ស្ថាបនា ធ្វើការ​ដោយមានឆន្ទៈ​ និងបង្កើតទំនាក់ទំនង​រឹងមាំជាមួយ​អ្នកដទៃ​។ រឿងដែលល្អ​នោះគឺថាមនុស្ស​យើងអាចគ្រប់គ្រង​លើចំណុចទាំងអស់​នេះបានប្រសិនបើ​យើងសម្រេចជ្រើសរើស​ដើម្បីអភិវឌ្ឍខ្លួន​។ ខាងក្រោម​នេះជាចំណុច​ដែលត្រូវយកចិត្ត​ទុកដាក់រាល់ថ្ងៃ​ដើម្បីសម្រេចគោលដៅ​អភិវឌ្ឍខ្លួន​៖

July 26, 2018

ទម្លាប់​ទាំង​២៥​ដែល​អាច​កែប្រែជីវិត​មនុស្ស​អោយ​ភ្លឺ​ត្រចះត្រចង់​បាន

ប្រសិន​បើចង់បានសុភមង្គល​និងជោគជ័យ គួរតែខិតខំ​បង្កើតទម្លាប់​ទាំងនេះឱ្យបាន​រាល់ថ្ងៃព្រោះមនុស្ស​យើងនេះជាសត្វដែល​រស់តាម​ទម្លាប់។ អ្វីៗដែលយើង​គិត និយាយ និងធ្វើ​ ជាលទ្ធផលនៃ​ទម្លាប់ដែលកប់​យ៉ាងជ្រៅក្នុង​សណ្តាន​ចិត្តរាប់ឆ្នាំមក​ហើយ។ ទម្លាប់អាចជួយ ឬរារាំងយើងក្នុងផ្លូវ​រីកចម្រើននៃជីវិត​។ តាមពិតទៅ គុណភាព​និងស្ថានភាព​ជីវិតយើងក្នុងពេល​បច្ចុប្បន្ននេះ​ជាការឆ្លុះបញ្ចាំង​ដោយត្រង់នៃ​ទម្លាប់ប្រចាំថ្ងៃ​របស់យើង។ ដូច្នេះ​​ តើទម្លាប់​ល្អអ្វីខ្លះដែល​យើងគួរបង្កើត​ឱ្យមាន ឬរើសយក​មកដាក់ក្នុង​ខ្លួន?

July 26, 2018

6 ចំណុច​នេះ​អាច​ធ្វើ​អោយ​បរិមាណនៃ​ការ​សម្រេច​ការងារ​របស់​អ្នក​ថយ​ចុះ

មានកត្តា​សំខាន់៦​យ៉ាងដែលរារាំង​មនុស្សយើង​មិនឱ្យទទួល​បាន​លទ្ធផលវិជ្ជមាន​ ប៉ុន្តែអ្នកនៅតែ​អាចអភិវឌ្ឍខ្លួន​បាន​ដើម្បីបើក​សោសក្តានុពល​ពីក្នុងខ្លួន​ និងក្លាយជា​កម្លាំងដ៏មហិមា​ដែលមិនមាន​អ្វីឃាត់ឈ្នះ​។ តាមពិត​កត្តាទាំង៦យ៉ាង​នេះអាចជួយ​អ្នកឱ្យទទួលបាន​ ឬបាត់បង់​ផលិតភាព​ ដោយ​អាស្រ័យទៅលើរបៀប​ដែលអ្នកប្រើប្រាស់វា​។ ខាងក្រោមនេះ​ជាមធ្យោបាយខ្លះៗ​ដើម្បីដោះស្រាយ​បញ្ហាពេលជួប​កត្តាទាំងនេះ​ និងជួយបង្កើត​ផលិតភាព​ការងាររបស់អ្នក​៖

July 25, 2018

ប្រើ​គន្លឹះ​ទាំង​៣​នេះ​ដើម្បី​ស្វែង​រក​មហិច្ឆតា​ធំ​បំផុត​នៅ​ក្នុង​ជីវិត​របស់​អ្នក​

ពេលបរាជ័យ​ក្នុងគម្រោង​អ្វីមួយ តើអ្នក​មានអារម្មណ៍​ជាប់គាំង មិនចង់​ក្រោក គ្មាន​កម្លាំង​ចិត្ត និង​​មិនជឿជាក់​ក្នុងការចាប់​ផ្តើមជា​ថ្មីមែនទេ​? សូម​កុំមាន​អារម្មណ៍​បែប​នេះ តែត្រូវ​ហ៊ាន​ប្រថុយ ​និង​ជម្រុះ​​ឱ្យអស់ភាព​ស្ទាក់ស្ទើរ​ពីក្នុងខ្លួន​។ ទោះបីជា​គោលដៅ​របស់អ្នកជាអាជីព​អស្ចារ្យ ឬកិច្ចការ​​ដើម្បី​ធ្វើឱ្យ​ជីវិតរុងរឿង​ក៏ដោយ ការកំណត់​ឱ្យដឹងនូវមហិច្ឆតា​ខ្លួនឯង​គឺ​ជារឿង​សំខាន់​បំផុត។​ ដើម្បីដឹង​ច្បាស់​មហិច្ឆតា​ខ្លួនឯង អ្នកត្រូវ​សួរសំណួរ​ទាំងនេះ​៖

July 25, 2018

វិធីសាស្ត្រ​៥​យ៉ាង​ជួយ​អភិវឌ្ឍ​ខួរក្បាល​អ្នក​អោយ​រស់រវើក​សម្បូរ​ដោយ​គំនិត

ភាពច្នៃ​ប្រឌិតរបស់​មនុស្សអាចខុស​គ្នាត្រង់​របៀប ប៉ុន្តែមិន​ខុសគ្នាត្រង់​គុណភាពទេ​។ មនុស្សយើង​គ្រប់គ្នាកើត​មកនាំយកភាព​ច្នៃប្រឌិតមក​ជាមួយ។ ប៉ុន្តែពេលខ្លះ​យើងអាចនឹង​បាត់បង់ផ្នែកខ្លះ​នៃគំនិតច្នៃប្រឌិត​ទាំងនោះមែនដោយសារ​ការទុកចោល​យូរពេក ឬមិនមាន​ឱកាសបាន​ប្រើប្រាស់​ទាល់តែសោះ​។ រឿងល្អនោះ​គឺថា យើងនៅតែអាច​ទាញយកភាពច្នៃប្រឌិត​មកប្រើប្រាស់បាន​គ្រប់ពេលដែល​យើងនឹក​ឃើញ បើយើង​អនុវត្តតាម​វិធីសាស្រ្ត​ត្រឹមត្រូវ​។ ខាងក្រោមនេះ​ជាគន្លឹះខ្លះដើម្បីចាប់​ផ្តើមផលិតគំនិត​ឱ្យបានរាល់ថ្ងៃ៖

July 25, 2018

មក​មើល​ទម្លាប់​ចុង​សប្ដាហ៍​របស់​អ្នក​ជំនួញ​ជោគជ័យ​

ទោះបីជា​ភាពមមាញឹក​គឺជាផ្លូវជោគជ័យ​របស់សហគ្រិន​មួយចំនួន​តូច​ក៏ដោយ ក៏មិន​មែនមនុស្សគ្រប់គ្នា​សុទ្ធតែត្រូវដើរ​តាមផ្លូវដូចគ្នានេះ​ដែរ។ ខុសគ្នា​ពីជំនឿទូទៅ​ដែលថា ពាណិជ្ជករ​ត្រូវតែជា​មនុស្សរវល់គ្មាន​ពេលឈប់​សម្រាក ម្ចាស់មុខ​ជំនួញខ្នាតតូចមិនមែនសុទ្ធតែ​ជាមនុស្សដែល​ផ្តោតលើការងារ​គ្រប់ពេលនោះទេ​។ តាមពិតភាគ​ច្រើននៃអ្នកទាំង​នេះផ្តល់អាទិភាព​លើការ​ចំណាយពេល​ជាមួយក្រុម​គ្រួសារ ធ្វើកិច្ចការ​ដែលគេចូល​ចិត្ត និងស្វែង​រកកម្លាំង​ចិត្តនៅចុង​សប្តាហ៍។ ខាងក្រោម​នេះជាកិច្ចការ៧​យ៉ាងដែល​សហគ្រិន​ភាគច្រើនចំណាយ​ពេលធ្វើនៅ​ចុងសប្តាហ៍​៖

July 25, 2018

អ្នក​​ជំនួញ​ថ្មោងថ្មី​ងាយ​នឹង​ប្រព្រឹត្ត​កំហុស​ទាំង​៣​នេះ​ដោយ​មិន​ដឹង​ខ្លួន​

អ្នកមាន​គំនិតចង់​បង្កើត​មុខជំនួញថ្មី​មួយ។ អ្នករំភើប​នឹងគំនិត​នោះរួចចាប់​ផ្តើមប្រាប់​គេឯងអំពី​គំនិត​​នោះ។ អ្នកមាន​ទំនុកចិត្តលើ​ផលិតផល​មួយថា​អាច​ដោះស្រាយ​​បញ្ហាធំ​មួយ​​បាននៅលើ​​ទីផ្សារ។ អ្នកមាន​ទស្សនវិស័យ​មួយហើយ​ចាប់ផ្តើម​រៀបចំផែន​ការ​ពាណិជ្ជកម្ម​​របស់អ្នក​។ អ្នក​ជ្រើសរើស​សមាជិក​ក្នុងគ្រួសារ និងមិត្តភ័ក្រ​​ដែលស្មោះ​ត្រង់ឱ្យ​ធ្វើការ។ អ្នកដឹង​ថា អ្នកត្រៀមខ្លួន​រួចរាល់​អស់ហើយ​ចំពោះ​អ្វីដែល​ទាំងអស់។ អ្នកស្ម័គចិត្ត​ថា នឹងធ្វើអ្វីៗ​គ្រប់យ៉ាង​ដែលចាំ​បាច់​ដើម្បី​សម្រេច​កិច្ចការ​​របស់​អ្នក។ តើទាំងនេះ​ជាកំហុសមែន​ទេ? តាមពិត​ទៅបរាជ័យ​មិនមែន​បង្កឡើង​ពីកត្តាខាងក្រៅ​ទេ វាបង្កឡើង​ពីកត្តាខាង​ក្នុងសុទ្ធសាធ​។ សូមអាន​ចំណុចខាង​ក្រោម​នេះនិងវិធីបញ្ជៀស​កំហុសឆ្គង​ដើម្បីសម្រេច​បាន​សក្តានុពល​របស់អ្នក​។

July 24, 2018

ច្រក​ទាំង​៤​សម្រាប់​គេច​ចេញ​ពី​បរាជ័យ​នៅ​ក្នុង​វិស័យ​ជំនួញ​

ភាគច្រើននៃមូលហេតុ​បណ្តាល​ឱ្យមនុស្សម្នាក់ៗ​បរាជ័យ​កើតចេញ​ពីខ្លួនឯង​។ បើមានការប្រុងប្រយ័ត្ន​បន្តិច​ មានកា​រស្រាវជ្រាវខ្លះ​ និង​គិត​ទុកជាមុន ​មនុស្សយើង​អាចជៀស​វាង​បរាជ័យបាន​។ ឧទាហរណ៍​ជាក់ស្តែង​ ដំណើរ​ចាប់​ផ្តើម​បង្កើត​ក្រុមហ៊ុន​មួយដួល​រលំ​ដោយសារ​គ្មានតម្រូវការ​ទីផ្សារ​សម្រាប់ផលិតផល ឬសេវាកម្ម​ដែលគេ​បង្កើតឡើង​។ គេអាច​ដោះស្រាយ​បញ្ហា​នេះបាន​យ៉ាងងាយ​តាមរយៈ​ការស្រាវជ្រាវ​ទីផ្សារ​ដើម្បីរក​មើលថា មានតម្រូវ​ការ​ឬអត់​។ រូបមន្តងាយៗ​គឺតុល្យភាព​រវាងការផ្គត់ផ្គង់​និងតម្រូវការ​ បើគ្មាន​តម្រូវការ​ មិនបាច់​បង្កើត​ការផ្គត់ផ្គង់​ឡើយ​។ ជាទូទៅ​ មូលហេតុ​ចម្បង​នៃ​បរាជ័យមាន​៤ ហើយយើង​អាចឈ្វែង​យល់​ដើម្បី​ជៀស​វាងបាន​៖

July 24, 2018

ដោយ​សារ​តែ​គុណសម្បត្តិ​ទាំង​៤​នេះ​ហើយ​ទើប​សហគ្រិន​ខុស​ពី​បុគ្គលិក​

ប្រសិន​បើលោកអ្នកមិន​អាចអត់ធ្មត់ចំពោះ​ហានីភ័យដែល​នឹងកើត​ឡើងមុនពេលឈា​នទៅដល់ចំណុច​ជោគជ័យ មានន័យថា​លោកអ្នកមិនទាន់​បានត្រៀមខ្លួនរួចរាល់​ដើម្បីចាប់​ផ្តើមអាជីវកម្មផ្ទាល់​ខ្លួននៅ​ឡើយទេ។ ជាការ​ពិតដែលមនុស្ស​យើងភាគច្រើនចង់ក្លាយ​ខ្លួនជាសហគ្រិន ប៉ុន្តែនៅ​តែមានភាពស្ទាក់ស្ទើរ​ស្តាយសុវត្ថិភាព​នៃប្រាក់ខែ​ដែលបានធ្វើការ​ឱ្យគេ។ ខាងក្រោម​នេះជាសញ្ញាទាំង​៤ដែលបញ្ជាក់ថា​លោកអ្នកនៅតែ​ជានិយោជិត ហើយ​មិនទាន់ត្រៀមខ្លួន​ដើម្បីក្លាយ​ជាសហគ្រិន​នៅឡើយ៖

July 24, 2018

ធ្វើ​កិច្ចការ​ទាំង​៦​ចំណុច​នេះ​អ្នក​នឹង​អាច​រក​ចំណុច​ស្មើ​គ្នា​ឃើញ​រវាង​ការងារ​ និង​គ្រួសារ

បុរសជាឪពុក​ស្ទើរតែគ្រប់គ្នា​យកចិត្តទុកដាក់ទាំង​ក្នុងអាជីពផង​និងគ្រួសារផង​។ ភាគច្រើនគេតែងតែមាន​ភាពងប់ងុលទៅ​រកការងារដោយ​រំពឹងថា​នឹងទទួលបានសុភមង្គល​សម្រាប់គ្រួសារ​។ ប៉ុន្តែជោគជ័យ​ពិតប្រាកដមិនមែន​ស្ថិតនៅតែលើការ​ផ្តោតរកលុយកាក់​ឱ្យបានច្រើនហើយ​បំភ្លេច​កូនប្រពន្ធ ឬ​នៅតែ​ផ្ទះជុំគ្នាដោយគ្មាន​ប្រាក់ចំណូល​កើតទេ។ ខាង​ក្រោមនេះ​ជាដំបូន្មាន​ខ្លះៗ​ដើម្បីទទួលបាន​ជោគជ័យ​ទាំងការងារ​និងគ្រួសារ៖