January 17, 2019

កំពូលអ្នកមានក្នុងពិភពលោកនេះចាប់ផ្តើមអាជីពដំបូងរបៀបណា?

តើកំពូលអ្នកមានរបស់ពិភពលោកសព្វថ្ងៃនេះបោះជំហានទីមួយដោយរបៀបណាខ្លះរហូតដល់ក្លាយខ្លួនជាមហាសេដ្ឋីល្បីឈ្មោះ? ផ្លូវដើររបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ​ ហើយវិធីក្លាយជាអ្នកមានក៏មិនមែនមានតែមួយដែរ។

January 16, 2019

របៀបគ្រប់គ្រងពាណិជ្ជកម្មរបស់តារាល្បី Jessica Alba

កាលពីឆ្នាំ២០១២ តារាស្រីស្អាត Jessica Alba បានសហការបង្កើតក្រុមហ៊ុនHonest Company​ ដោយមានគោលដៅផ្តល់ជូនផលិតផលសម្រាប់ទារកដែលល្អទាំងសម្រាប់សុខភាពនិងសម្រាប់បរិស្ថាន។ ក្រុមហ៊ុននេះជួយអតិថិជននិងគ្រួសារឱ្យចេះសម្រេចចិត្តជ្រើសរើសផលិតផលត្រឹមត្រូវសម្រាប់សុខភាព។

January 16, 2019

ពាណិជ្ជកម្មជោគជ័យភាគច្រើនអនុវត្តតាមច្បាប់ធម្មជាតិទាំងនេះ

សហគ្រិនជាច្រើននាក់ព្យាយាមយ៉ាងលំបាកដើម្បីបង្កើតពាណិជ្ជកម្ម។ ប៉ុន្តែភាពលំបាកទាំងអស់អាចនឹងកែប្រែបានភ្លាមសម្រាប់មនុស្សដែលដឹងនិងអនុវត្តតាមច្បាប់ធម្មជាតិដែលតែងតែមាននៅពីក្រោយកម្លាំងព្យាយាមរបស់មនុស្ស។

January 16, 2019

សួរខ្លួនឯងសំណួរទាំងនេះនឹងធ្វើឱ្យកិច្ចប្រជុំកាន់តែមានប្រយោជន៍

ការពិតដ៏គ្រោកគ្រាតមួយគឺ អ្នកគ្រប់គ្រងចំណាយពេលពី៣៥ទៅ៥០ភាគដើម្បីប្រជុំ ប៉ុន្តែជាងពាក់កណ្តាលនៃកិច្ចប្រជុំទាំងអស់នោះគ្មានបានប្រយោជន៍អ្វីទេ។ រឿងនេះមិនគួរភ្ញាក់ផ្អើលអ្វីទេ ពីព្រោះញឹកញាប់ពេកណាស់យើងច្រើនតែចូលរួមកិច្ចប្រជុំបំផុសគំនិតដែលមានរយៈពេលយូរពេក ឬជាកិច្ចប្រជុំដែលមិនមានលក្ខណៈបើកចំហគ្រប់គ្រាន់ដើម្បីចែករំលែកគំនិតពិតប្រាកដ។

January 15, 2019

វីរនារីទាំង៦ដែលផ្លាស់ប្តូរបច្ចេកវិទ្យានិងពាណិជ្ជកម្មក្នុងឆ្នាំថ្មីនេះ

ឧស្សាហកម្មបច្ចេកវិទ្យាបានបញ្ជាក់ហើយបញ្ជាក់ទៀតថាទីលានប្រយុទ្ធសម្រាប់មនុស្សប្រុសនិងមនុស្សស្រីមិនមានអ្វីខុសគ្នាទេ ហើយនរណាម្នាក់ក៏អាចចូលរួមប្រកួតប្រជែងបានដែរគឺម្នាក់ៗអាចមានសមត្ថភាពនិងឱកាសក្លាយជាវីរបុរសនិងវីរនារីគ្រប់គ្នា។

January 15, 2019

មុននឹងបង្កើតពាណិជ្ជកម្មផ្ទាល់ខ្លួនត្រូវមានគំនិតអ្វីខ្លះ?

បើលោកអ្នកមិនអាចពន្យល់បានក្នុងពេល២០វិនាទីឬតិចជាងនេះអំពីរបៀបដែលលោកអ្នកអាចជួយដោះស្រាយបញ្ហា ឬឆ្លើយតបនឹងតម្រូវការរបស់នរណាម្នាក់ទេ លោកអ្នកនៅមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីបង្កើតពាណិជ្ជកម្មផ្ទាល់ខ្លួនទេ។ ហេតុដូច្នេះហើយ លោកអ្នកមិនគួរចាប់ផ្តើមបង្កើតមុខជំនួញទេ បើលោកអ្នកនៅមិនទាន់ដឹងរបៀបជួយអ្នកដទៃក្នុងរបៀបដែលទទួលបានផលចំណេញទាំងអស់គ្នា។

January 15, 2019

គន្លឹះសម្រាប់សហគ្រិនដោះស្រាយបំណុល

បំណុលជារឿងទូទៅសម្រាប់ម្ចាស់ពាណិជ្ជកម្ម ប៉ុន្តែក្នុងនោះក៏មានបំណុលខ្លះល្អ និងបំណុលខ្លះមិនល្អដែរ។ ក្នុងនាមជាសហគ្រិន លោកអ្នកចាំបាច់ត្រូវចេះបែងចែករវាងបំណុលទាំងពីរប្រភេទនេះ។ បំណុលល្អអាចជួយឱ្យពាណិជ្ជកម្មលោកអ្នករីកចម្រើនបាន ហើយបំណុលអាក្រក់ជាប្រភេទកម្ចីទោះជាក្នុងរូបភាពណាក៏ដោយ ដែលមិនបានធ្វើឱ្យពាណិជ្ជកម្មរបស់លោកអ្នកកាន់តែធ្លាក់ដុនដាបទៅក្នុងបញ្ហា។

January 15, 2019

កុំធ្វើជាសហគ្រិនដោយសារហេតុផលទាំងនេះ

មនុស្សភាគ​ច្រើន​ដែល​មិន​មែន​​ជាសហគ្រិន​តែង​តែ​មានក្តី​ប្រាថ្នា​ចង់​ក្លាយ​ជា​មនុស្ស​មាន​មុខ​របរ​ផ្ទាល់​ខ្លួន​ដោយ​រំពឹង​ថារឿង​ល្អៗ​ជាច្រើន​អាច​នឹង​កើត​ឡើង។ គួរឱ្យ​ស្តាយ​ដែលការស្រមៃ​ក្នុង​ដំណើរ​ជីវិត​សហ​គ្រិន​ខ្លះ​មិន​អាច​ក្លាយ​ជាការ​ពិត​បាន​ទេ

January 15, 2019

តើលោកElon Musk ពិតជាអាចធ្វើរថយន្តហោះបានមែនទេ?

លោកElon Musk បានធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងកាលពីសប្តាហ៍មុននៅពេលលោកអះអាងលោកបណ្តាញសង្គមថារថយន្តថ្មីរបស់ក្រុមហ៊ុនTesla អាចនឹងមានសមត្ថភាពហោះបាន។ ប៉ុន្តែតើគំនិតនោះពិតជាអាចក្លាយជាការពិតទេ?

January 15, 2019

មុននឹងជួបវិនិយោគិន សហគ្រិនត្រូវត្រៀមឆ្លើយសំណួរបីនេះ

ការបង្កើតពាណិជ្ជកម្មដំបូងៗមានបញ្ហានិងឧបសគ្គច្រើនណាស់ដែលត្រូវជម្នះ។ តាមពិតទៅមានប្រស្នាត្រួតគ្នាជាច្រើនចំពោះសហគ្រិនភាព។ លោកអ្នកត្រូវតែសម្រេចបានជោគជ័យក្នុងកម្រិតខ្លះដើម្បីទាក់ទាញមនុស្សមានទេពកោសល្យមកធ្វើការជាមួយ ប៉ុន្តែបញ្ហាចម្បងគឺលោកអ្នកត្រូវការមនុស្សមានទេពកោសល្យដើម្បីសម្រេចបានជោគជ័យ។

January 14, 2019

សហគ្រិនប្រយ័ត្នជួបរឿងសោកស្តាយទាំងនេះ

តាំងពីពេលដែលលោកអ្នកគិតចង់បង្កើតពាណិជ្ជកម្មមួយដោយខ្លួនឯងរហូតដល់ដល់ថ្ងៃដែលលោកអ្នកបើកទ្វារហាងទទួលភ្ញៀវ សហគ្រិនភាពហាក់ដូចជាគំនិតមួយដែលគួរឱ្យរំភើប ពោរពេញដោយការប្រកួតប្រជែង និងបទពិសោធន៍ដែលគួរឱ្យគាប់ចិត្ត។ សូម្បីតែក្នុងពេលដែលរងសម្ពាធអារម្មណ៍ខ្លះៗក៏ធ្វើឱ្យលោកអ្នកសប្បាយចិត្តដែរគឺ លោកអ្នកទៅធ្វើការ ដឹងថានឹងមានកំហុសដែលបង្រៀនលោកអ្នកឱ្យចេះធ្វើពាណិជ្ជកម្មបានកាន់តែប្រសើរឡើង។

January 14, 2019

មហាសេដ្ឋីភាគច្រើនរស់នៅតាមទស្សនវិជ្ជាបុរាណ

ការចេះឱនលំទោននិងការដឹងថាយើងមិនចេះរឿងគ្រប់យ៉ាងជាកត្តាធំក្នុងដំណើរជីវិតជោគជ័យ។ អ្វីៗទាំងអស់នេះចាប់ផ្តើមតាំងពី៣០៤ឆ្នាំមុនគ្រិស្តសករាជ នៅពេលលោកZeno ជាឈ្មួញស្តុកស្តម្ភម្នាក់និងជាស្ថាបនិកចលនាទស្សនវិជ្ជាមួយប្រភេទបានចេញដំណើរពីកំពង់ផែPiraeus នៅតំបន់មេឌីតេរ៉ានេ។ លោកZenoបានជួបគ្រោះថ្នាក់លិចសំពៅ និងបាត់បង់អ្វីៗទាំងអស់ ប៉ុន្តែនៅពេលលោកទៅដល់ក្រុងអាថែន លោកបានរកឃើញទស្សនវិជ្ជាដ៏ល្បីល្បាញ។

January 12, 2019

គន្លឹះបញ្ឈប់ការគិតបែបខ្ជិលនិងចាប់ផ្តើមសម្រេចចិត្តរបៀបវៃឆ្លាត

ចំនួននៃការសម្រេចចិត្តដែលយើងធ្វើរាល់ថ្ងៃ និងភាពស្មុគស្មាញនៃបញ្ហាដែលយើងដោះស្រាយពេលខ្លះហួសពីសមត្ថភាពខួរក្បាលរបស់យើងទៅទៀត។ បើចេះតែបង្ខំខួរក្បាលឱ្យធ្វើការក្នុងស្ថានភាពបែបនេះ វានឹងនាំទៅរកការគិតបែបរាក់កំផែល និងសន្និដ្ឋានទាំងប្រញាប់ប្រញាល់។ ពេលខ្លះទៀតវាធ្វើឱ្យលោកអ្នកជឿលើរឿងដែលមិនពិត និងព្រងើយកន្តើយរឿងពិតទៅវិញ។ ទីបំផុតវាធ្វើឱ្យលោកអ្នកក្លាយជាមនុស្សដែលខ្ជិលគិត។

January 12, 2019

ស្ថាបនិកក្រុមហ៊ុននៅអាស៊ានលើកទឹកចិត្តក្រុមការងាររបៀបណាខ្លះសម្រាប់ឆ្នាំថ្មី?

សម្រាប់សហគ្រិនដែលមានគោលដៅវែងឆ្ងាយ ការរៀបចំផែនការសម្រាប់ឆ្នាំ២០១៩គួរតែបញ្ចប់រួចរាល់តាំងពីចុងឆ្នាំ២០១៨មកម៉្លេះ។ ឆ្នាំថ្មីជាពេលដែលក្រុមការងារក្នុងផ្នែកដឹកនាំវាយតម្លៃទាំងចំណេញនិងការខាតបង់ដែលក្រុមហ៊ុនបានឆ្លងកាត់កាលពីឆ្នាំមុន។ នេះជាឱកាសមួយដើម្បីពិចារណាលើផ្នែកណាដែលត្រូវការអភិវឌ្ឍ និងពិនិត្យរកមើលថាតើត្រូវស្វែងរកជំនាញនិងទេពកោសល្យថ្មីៗបន្ថែមទៀត ហើយតើមានឱកាសរីកចម្រើនថ្មីដែរទេ។

January 12, 2019

ធនាគារដើរតួសំខាន់ក្នុងនិរន្តរភាពនៃឧស្សាហកម្មអាហារសមុទ្រនៅអាស៊ាន

ធនាគារដែលធ្វើប្រតិបត្តិការនៅក្នុងតំបន់អាស៊ាននិងអាមេរិកឡាទីនអាចទទួលបានប្រយោជន៍ច្រើនពីការអភិវឌ្ឍនយោបាយគ្រប់គ្រងផលប៉ះពាល់អវិជ្ជមានពីផលិតកម្មអាហារសមុទ្រលើបរិស្ថាននិងសង្គម នេះបើយោងតាមការសិក្សារួមគ្នាថ្មីមួយរបស់អង្គការGlobal Canopy និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ។