ជីវិត&អាជីវកម្ម | November 06, 2018

ហេតុ​អ្វី​ក្នុង​ដំណើរជីវិត​របស់​មនុស្ស​ត្រុវ​មាន​សុបិន​ផ្ទាល់​ខ្លួន?

ស្ថាបនិកក្រុមហ៊ុន Virgin Group ពិចារណាអំណាចនៃសុបិនដើម្បីត្រួសត្រាយនិងតម្រង់ទិសដៅអនាគតរបស់យើង រួចក៏ចែករំលែកគន្លឹះប្រែក្លាយសុបិនឱ្យក្លាយជាការពិត។

លោកRichard Bransonបានសរសេរនៅក្នុងគេហទំព័រផ្ទាល់ក្នុងពេលថ្មីៗនេះថា “ដូចមនុស្សជាច្រើននាក់ទៀតដែរ ពេលខ្លះខ្ញុំគិតតែម្នាក់ឯងថា តើវានឹងទៅជាយ៉ាងណាបើអ្វីៗទាំងអស់នេះគ្រាន់តែជាសុបិន? ខ្ញុំមានអារម្មណ៍ថាថ្ងៃមួយខ្ញុំនឹងក្រោកពីដំណេកឡើងឃើញខ្លួនឯងស្ថិតនៅក្នុងវ័យ២០ឆ្នាំម្តងទៀត ដែលមានជីវិតវែងឆ្ងាយនៅរង់ចាំខាងមុខ។ គំនិតនោះមិនបានធ្វើឱ្យខ្ញុំខ្លាចទេ តែវាធ្វើឱ្យខ្ញុំរំភើបទៅវិញ។ ខ្ញុំចង់ត្រឡប់ថយក្រោយវិញ និងរៀបចំផែនការណ៍ជីវិតជាថ្មីម្តងទៀត រួចសម្រេចបានសុបិនកាន់តែធំជាងនេះទៀត។”

 

 

លោកបន្តពន្យល់ថែមទៀតថា “សុបិនគឺជាអំណោយដ៏អស្ចារ្យបំផុតសម្រាប់មនុស្ស។ វាជួយជំរុញចិត្ត បណ្តុះភាពច្នៃប្រឌិត នាំទៅរកការផ្លាស់ប្តូរ និងធ្វើឱ្យយើងចង់ទៅមុខជានិច្ច។ ក្នុងពិភពលោកមួយដែលគ្មានសុបិន នឹងមិនមានការផ្សងព្រេង គ្មានការហៅទៅថានព្រះចន្ទ គ្មាននាយកក្រុមហ៊ុនជាស្រី គ្មានសិទ្ធិស៊ីវិលអ្វីទាំងអស់។ យើងគួរតែហ៊ានសុបិនឱ្យធំ និងលើកទឹកចិត្តអ្នកដទៃឱ្យសុបិនដែរ។

 

សម្រាប់លោក Richard សុបិនផ្ទាល់ខ្លួនរបស់លោកគឺចង់ធ្វើដំណើរទៅក្នុងលំហរ បើកទ្វារសម្រាប់អ្នកដទៃឱ្យអ្នកដទៃដើរជាមួយគ្នាដែរ។ ហេតុដូច្នេះហើយបានជាផ្នែកមួយនៃក្រុមហ៊ុនដ៏ធំរបស់លោកនៅប្រទេសអង់គ្លេសបានចាប់ផ្តើមបង្កើតសេវាដឹកមនុស្សទៅលេងក្នុងលំហរ ឈ្មោះVirgin Galactic។ សេវាកម្មពិសេសមួយនេះបង្កើតឡើងដើម្បីជួយមនុស្សធម្មតាទៅដើរលេងក្រៅផែនដីតាមរយៈការប្រើប្រាស់ភាពច្នៃប្រឌិត។

 

ក្រុមហ៊ុនVirgin Galactic ក៏មានលក្ខណៈស្រដៀងគ្នានឹងក្រុមហ៊ុនផ្សេងទៀតរបស់លោកRichard Bransonដែរ គឺចាប់ផ្តើមឡើងដោយសុបិន។ ប៉ុន្តែតាំងពីដំបូងដៃមក ទាំងលោក Richard និងក្រុមការងារបានទទួលស្គាល់សារៈសំខាន់នៃទស្សនវិស័យរបស់ពួកគេ។

 

 

នៅពេលអ្នកមានគំនិតអ្វីមួយ ហើយអ្នកកំពុងតែចង់ចាប់ផ្តើមអាជីវកម្ម ត្រូវចងចាំថាកុំវាយតម្លៃខ្លួនឯងឆាប់ពេក ហើយកុំបណ្តោយឱ្យមនុស្សនិយាយតែពាក្យអវិជ្ជមានបញ្ចុះបញ្ចូលអ្នកថាគំនិតអ្នកមិនអាចក្លាយជាការពិតបានឱ្យសោះ។

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Virgin Group

មតិយោបល់

អត្ថបទពេញនិយម