ជីវិត&អាជីវកម្ម | November 06, 2018

ពេលអ្នក​យក​​គំនិត​​ច្នៃ​ប្រឌិត​មក​ប្រើ​អោយ​ទៅជាការងារ​ពិត​ប្រាកដ ត្រូវ​គេច​អោយ​ផុត​ពី​កំហុសទាំង​៥​នេះ​

មុនពេលអ្នកចាប់ផ្តើមឆន្ទៈបោះជំហានទៅរកគោលដៅបន្ទាប់ទៀត អ្នកត្រូវតែប្រាកដក្នុងចិត្តថាអ្នកបានជៀសវាងកំហុសទាំង៥នេះ​៖

១/ មិនសូវមានជំនឿចិត្តលើគោលដៅរបស់ខ្លួន

ដំណើរទៅរកភាពល្អឥតខ្ចោះតម្រូវឱ្យអ្នកមានឆន្ទៈនិងមហិច្ឆតាពិតប្រាកដ។ នៅពេលអ្នកដាក់មហិច្ឆតារបស់អ្នកលើកិច្ចការគ្រប់យ៉ាងដែលអ្នកធ្វើ វានឹងផ្តល់អំណាចឱ្យអ្នកក្លាយជាមនុស្សខ្លាំងក្លា។ ការធ្វើអ្វីៗដោយមហិច្ឆតានឹងបើកឱកាសទៅរកលទ្ធភាពគ្មានដែនកំណត់។

 

 

២/ ខ្វះគោលដៅ

អ្នកត្រូវមានមូលហេតុពិតប្រាកដមុននឹងធ្វើអ្វីម្យ៉ាង។ គោលបំណងនៃគំនិតរបស់អ្នកត្រូវតែមានគោលដៅនិងអត្ថន័យ។ បើមិនដូច្នោះទេ លទ្ធភាពដែលអ្នកអាចបោះបង់ការព្យាយាមចោលនឹងមានខ្ពស់។ បន្ថែមពីលើនេះ វានឹងធ្វើឱ្យអ្នកចាប់ផ្តើមគិតដល់លែសផ្សេងៗដែលមិនចាំបាច់នៅពេលជួបឧបសគ្គអ្វីបន្តិចបន្តួច។

 

៣/ មិនបានបង្កើតការព្យាយាមឱ្យបានពេញលេញ

ការព្យាយាមគឺជាធាតុសំខាន់បំផុតដើម្បីប្រែក្លាយគំនិតឱ្យទៅជាការពិត ហើយអ្នកត្រូវយល់ច្រឡំលើផលកម្រៃបន្តិចបណ្តួចថាជាគោលដៅរបស់អ្នកឡើយ។ សូម្បីតែក្រុមហ៊ុនធំៗក៏អាចដួលរលំយ៉ាងរហ័សបានដែរប្រសិនបើគេចេះបត់បែនខ្លួនតាមកាលទេសសង្គម។ អ្នកត្រូវកំណត់រាល់ធនធានរបស់អ្នកនិងបង្កើតទំនាក់ទំនង បណ្តាញការងារ ហើយលុបបំបាត់រាល់ការរំខាន់ទាំងអស់ចេញពីផ្លូវ។

 

៤/ បរាជ័យមិនបានអភិវឌ្ឍគំនិតឱ្យប្រសើរឡើង

ពេលវេលាល្អបំផុតដើម្បីស្វែងរកការងារគឺនៅពេលដែលអ្នកកំពុងតែមានការងារធ្វើស្រាប់ ហើយពេលវេលាល្អបំផុតដែលអ្នកត្រូវរៀនបត់បែនអាជីវកម្មគឺនៅពេលដែលអ្នកមានជោគជ័យខ្លះជាមូលដ្ឋាន។ មិនត្រូវមានភាពស្កប់ស្កល់ចំពោះភាពជោគជ័យទេ។ អ្នកអាចពង្រីកគំនិតរបស់អ្នកបានកាន់តែធំតាមការចង់បានគ្រប់ពេល ហើយអាចអភិវឌ្ឍគំនិតនោះឱ្យបានកាន់តែប្រសើរឡើងជានិច្ច។

 

៥/ មិនបានបន្សល់ទុកមរតកអ្វីឱ្យមនុស្សជំនាន់ក្រោយ

គំនិតដើមរបស់អ្នកកើតឡើងនិងមានឥទ្ធិពលលើគ្រប់ផ្នែកទាំងអស់ដែលអ្នកមិនធ្លាប់គិតថាអាចទៅរួច។ អ្នកបានបង្កើតឱកាសសម្រាប់ខ្លួនឯងនិងអ្នកដទៃ។ ជោគជ័យនៃគំនិតរបស់អ្នកពេលនេះមានសារៈសំខាន់ជាងអ្វីៗទាំងអស់ ហើយវាអាស្រ័យលើអ្នកដែលត្រូវសម្រេចថាអ្នកនឹងទុកឱ្យមរតកនេះនៅស្ថិតស្ថិរទៅមុខទៀតឬយ៉ាងណា។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម