ជីវិត&អាជីវកម្ម | October 22, 2018

ប្រសិន​បើ​អ្នក​ស្ទាក់ស្ទើរ​ក្នុងការ​ចាប់​ផ្ដើម​មុខជំនួញ​នៅ​ថ្ងៃ​នេះ អ្នក​អាច​អាន​៣​ចំណុច​នេះ​

មនុស្សយើងត្រូវជម្នះការភ័យខ្លាចជាច្រើន​ប្រភេទដើម្បីចាប់ផ្តើម​បង្កើតនិងពង្រីកមុខជំនួញ ដែលរកលុយនិងនាំទៅរកសេរីភាពពិតប្រាកដ។ ​យើងប្រឈមនឹងជំនឿដែលកម្រិតដោយខ្លួនឯង ការរិះគន់ពីអ្នកដទៃដែលមិនដឹងច្បាស់ដំណើររបស់យើង និងបញ្ហាជាច្រើនផ្សេងទៀត។ ការភ័យខ្លាចនិងភាពលំបាកអាចរុញច្រានយើង​​​ឱ្យធ្លាក់ពីផ្លូវ ឬក្លាយជាមេរៀន​ជីវិត​ដែលជួយយើង ឱ្យ​ក្លាយជាសហគ្រិន​រឹងមាំ។

 

 

មានការភ័យខ្លាចមួយប្រភេទទៀតដែលយើងមិនសូវបានលើកយកមកនិយាយញឹកញាប់ គឺការភ័យខ្លាចចំពោះអ្វីដែលកើតឡើងនៅពេលយើងសម្រេចបានគោលដៅធំបំផុតក្នុងជីវិត។ យើងខិតខំធ្វើការដើម្បីឈានឱ្យដល់​កន្លែងដែលយើង​ចង់ទៅរហូតដល់​យើង​មិនបានគិតថាវានឹងមានស្ថានភាពបែបនេះនៅពេលយើងទៅកាន់តែជិតដល់។ ការភ័យខ្លាចចំពោះ ជោគជ័យ មានពិត ប្រាកដ ហើយអាចធ្វើឱ្យយើងឈឺចាប់ជាងការភ័យខ្លាចប្រភេទផ្សេងៗទៀត។

មានរឿងខ្លះដែលអ្នកត្រូវស្វែងយល់ទាក់ទងនឹងការភ័យខ្លាចចំពោះជោគជ័យ និងមធ្យោបាយ​យកឈ្នះការភ័យខ្លាចរបៀបនេះ៖

 

១/ អ្នកមានអ្វីៗគ្រប់គ្រាន់

គ្មាននរណាម្នាក់អាចដឹងទាំងអស់ថាមានអ្វីកើតឡើងចំពោះអ្នកក្នុងអតីតកាលទេ ហើយក៏ គ្មាន នរណាម្នាក់ដឹងច្បាស់ថាអ្នកកំពុងតែជម្នះឧបសគ្គអ្វីខ្លះដែរក្នុងពេលបច្ចុប្បន្ននេះ។ ជាងនេះទៅទៀត គ្មាននរណាម្នាក់ដឹងថា អ្នកនឹងត្រូវឆ្លងកាត់ អ្វីខ្លះទៀតមុន នឹងដល់គោលដៅ របស់អ្នកដែរ។ ប៉ុន្តែអ្វីដែលអ្នកដទៃអាចដឹងច្បាស់គឺគេដឹងថាអ្នកមានអ្វីៗគ្រប់យ៉ាង អ្នកជា មនុស្ស ពិសេស ហើយអ្នកជាមនុស្សដែលសមនឹងទទួលបានសុភមង្គលក្នុងជីវិត។

អ្នកមិនអាចចាប់ផ្តើមធ្វើអ្វីមួយកើតទេបើអ្នកមិនជឿជាក់លើខ្លួន​ឯង និងលទ្ធភាពដែល អាចនឹង សម្រេចបាន។ អ្នកមិនអាចជឿជាក់លើគោលដៅបានទេ បើអ្នកមិនជឿជាក់លើ​ខ្លួនឯង។ តែចំណុចដែលអ្នកត្រូវដឹងគឺអ្នកមានអ្វីៗគ្រប់យ៉ាងដើម្បីបង្កើតភាពអស្ចារ្យក្នុងជីវិតរបស់អ្នក។​ នេះជាជំនឿស្នូលដែលអ្នកត្រូវតែបង្កើតឡើងប្រសិនបើអ្នកចង់បង្កើតពាណិជ្ជកម្មជោគជ័យ។

 

២/ អ្នកជាមនុស្សដែលសមនឹងទទួលបានជោគជ័យនិងសុភមង្គល

អ្នកមានអ្វីគ្រប់យ៉ាង ហើយអ្នកត្រូវយល់ថាអ្នកជាមនុស្សដែលសមនឹងទទួលបាន​ជោគជ័យ និងសុភមង្គល។ ជីវិតមនុស្សយើងមិនមែនគ្រាន់តែសម្រាប់ធ្វើពាណិជ្ជកម្មតែម្យ៉ាងទេ។ សេរីភាព​គឺជាគោលដៅនៃការចាប់ផ្តើមនិងអភិវឌ្ឍពាណិជ្ជកម្ម។ សេរីភាពនោះបង្កើតបានជាពេលវេលា​ច្រើនសម្រាប់អ្នក​គ្រប់គ្រងអ្វីៗដែលកើតឡើងក្នុងជីវិតរបស់អ្នក។ ​ពាណិជ្ជកម្មបង្កើត លុយដែល ជួយឱ្យអ្នកមានសេរីភាពខាងហិរញ្ញវត្ថុ ហើយអ្វីៗទាំងអស់នេះនាំទៅរកសុភមង្គល និងខ្លឹមសារ នៃជោគជ័យសម្រាប់អ្នក។ កុំមានអារម្មណ៍ថាអ្នកជាមនុស្សដែលមិនអាច ឬមិនសមនឹងទទួល បានសុភមង្គលក្នុងជីវិត។

 

៣/ កុំបណ្តោយឱ្យជំនឿខ្លីរបស់អ្នកដទៃមកប៉ះពាល់ជីវិតរបស់អ្នក

មនុស្សខ្លះមិនយល់ខ្លឹមសារនៃជីវិតជោគជ័យទាល់តែសោះ។ វាអាចជាបទពិសោធន៍មួយក្នុងជីវិត​របស់គេ​ ប៉ុន្តែគេប្តេជ្ញាចិត្តធ្វើឱ្យអ្នកដទៃគិតដូចគេដែរ។​ គេប្រហែលជា សើចចំពោះគោលដៅ ជីវិតរបស់អ្នក និងផ្តល់ហេតុផលសព្វបែបយ៉ាង ដើម្បីបញ្ជាក់ថាអ្នក មិនអាចសម្រេច បានគោល ដៅនោះឡើយ។ អ្នកត្រូវរៀនកុំខ្វល់នឹងអ្វីដែលអ្នកដទៃគិត និងនិយាយប្រសិនបើអ្នក​ចង់បង្កើត ពាណិជ្ជកម្មផ្ទាល់ខ្លួន​និងក្លាយជាសហគ្រិនពិតប្រាកដ។ អ្នកមិនអាចបណ្តោយ ឱ្យជំនឿមាន ដែនកំណត់របស់អ្នកដទៃជ្រាបចូលក្នុងចិត្តអ្នក ឬប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នកឡើយ។ នេះជាដំណើររបស់អ្នក ហើយវាត្រូវតែល្អបំផុតសម្រាប់អ្នក៕

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម