ជីវិត&អាជីវកម្ម | October 11, 2018

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)ប្រគល់រង្វាន់ iPhoneX ជូនអ្នកឈ្នះពីកម្មវិធីពិសាដោយទទួលខុសត្រូវដែលមានឈ្មោះ “ GET YOUR SHAPE BACK”


រាជធានីភ្នំពេញ៖ កាលពី​ថ្ងៃ​សុក្រទី ៥ ខែតុលា ឆ្នាំ២០១៨ ក្រុមហ៊ុន​ផលិត​ស្រាបៀរ​កម្ពុជា (C BL) ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភព​លោក​រួម​មាន Heineken ,Tiger. Tiger Crystal. ABC Extra Stout , Anchor, Gold Crown និង​Gold Crown Stout បាន​ប្រគល់​រង្វាន់ iPhoneX ថ្មីសន្លាង​មួយ​គ្រឿង​ជូន​លោក ឌុល វណ្ណា ដែល​ជាអ្នក​ឈ្នះពី​កម្មវិធី​ពិសា​ដោយ ទទួលខុសត្រូវ​ដែល​មាន​ឈ្មោះ “ GET YOUR SHAPE BACK” ក្នុង​ការចាប់​ឆ្នោត ផ្សង​សំណាង​ដែល​បាន​ប្រព្រិត្ត​ធ្វើឡើង​កាល​ពីថ្ងៃ​៧ ខែកញ្ញា​កន្លង​មក។

 

ក្រុមហ៊ុននឹង​ចែក​រង្វាន់​ទូរស័ព្ទ iPhone ថ្មីមួយគ្រឿងទៀត នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ ដូច្នេះ​សូម​លើក​ទឹក​ចិត្ត​អតិថិ​ជន​ទាញយក​កម្មវិធី GYSB app រួច​ហើយ​ចូលរួមលេង​ដើម្បី​មាន​ឪកាស​ឈ្នះរង្វាន់​ដ៏អស្ចារ្យ​នេះពីការ​ចាប់​ឆ្នោត​ផ្សង​សំណាង​ខាងមុខ​នេះ។​នៅក្នុង​កម្មវិធី GYSB app មានមុខងារ​ពិសេស​ដែល​អ្នក​ប្រើ​ស្មាតហ្វូន (ទាំងប្រពន្ធ IOS ឬ Android)​អាច​លេងហ្គេម​ចង​ចាំ ប្រសិន​បើអ្នក​ទទួល​បាន​ពិន្ទុពេញ (៦ ពិន្ទុ) អាចមាន​ឪកាស​ឈ្នះរង្វាន់ iPhone X តាម​រយៈការ​ចាប់​រង្វាន់។

 


ដើម្បីអប់រំអតិថិជន​ឲ្យចេះ​ទទួល​ទាន​ក្នុង​កម្រិត​មធ្យម យើង​បាន​បង្កើត​កម្មវិធីពីរ ៖ (១) តាម​ទំព័រហ្វេសប៊ុក Get Your Shape Back KH និង (២) កម្មវិធី​ទូរសព្ទស្មាតហ្វូន​ដែលមាន​ឈ្មោះ “ Get Your Sexy Back” ឬ “ GYSB ”។ រហូត​មកដល់​បច្ចុប្បន្ននេះ ទំព័រហ្វេសប៊ុក​នេះ​មាន​អ្នក គាំទ្រ110,000 នាក់និង​មាន​អ្នក​ទាញ​យកកម្មវិធី​នេះ​ចំនួន 18,000 ។

 

 

គួររំលឹកថា នេះគឺជាឆ្នាំទីប្រាំពីរ​ហើយ​ដែល​ក្រុមហ៊ុន CBL បានសហការ​ជាដៃគួជាមួយ​ក្រសួង ឬស្ថាប័ន​សំខាន់ៗ​ដូចជា​ក្រសួងព័ត៌មាន សហភាពសហព័ន្ធ​យុវជន​កម្ពុជា និងភាគីពាក់​ព័ន្ធ​ដទៃ​ទៀត​ដើម្បី​បណ្តុះបណ្តាល​ឲ្យមាន​ឥរិយាបថ​ទទួល​ខុស​ត្រូវ​ចំពោះ​ការទទួល​ទាន​គ្រឿងស្រវឹង។

មតិយោបល់

អត្ថបទពេញនិយម