ជីវិត&អាជីវកម្ម | October 11, 2018

បោះបង់ទម្លាប់ទាំង៥នេះចោលប្រសិនបើអ្នកចង់ក្លាយជាមនុស្សចេះគិតច្នៃប្រឌិតខ្ពស់

បោះបង់ទម្លាប់ទាំង៥នេះចោលប្រសិនបើអ្នកចង់ក្លាយជាមនុស្សចេះគិតច្នៃប្រឌិតខ្ពស់

 

 

១/ គិតច្រើនជ្រុល

តើការគិតច្រើនជ្រុលដែលផ្តល់ផលល្អម្តងណាទេ? វាបានត្រឹមតែធ្វើឱ្យអ្នកមានអារម្មណ៍អន្ទះសា មិនសប្បាយចិត្ត ហើយប្រហែលរុញច្រានឱ្យអ្នកសំងំលាក់ខ្លួនទៀតផង។ ដូច្នេះប្រសិនបើអ្នកយល់ថាខ្លួនឯងគិតច្រើនជ្រុល ដូចជាគិតថាតើអ្នកនឹងជោគជ័យឬអត់ ឬគិតថាតើអ្វីដែលអ្នកកំពុងតែធ្វើនេះល្អឬមិនល្អ អ្នកត្រូវឃាត់ខ្លួនឯង ហើយត្រឡប់មករស់នៅក្នុងបច្ចុប្បន្នកាលនេះវិញ។

 

២/ មិនចង់ប្រឈមនឹងបរាជ័យ

អ្នកជំនាញមួយរូបបកស្រាយស្ថានភាពនៃអារម្មណ៍មិនចង់ប្រឈមនឹងបរាជ័យថា មនុស្សខ្លះមានសមត្ថភាពនិងសេរីភាពសម្តែងចេញអ្វីដែលគេគិត។ ប្រសិនបើអ្នកមិនធ្លាប់ប្រឈមនឹងលទ្ធភាពបរាជ័យ អ្នកនឹងមិនដឹងច្បាស់ថាតើអ្នកមានភាពច្នៃប្រឌិតកម្រិតណាទេ។

 

៣/ បង្កើតលេសធ្វើជាហេតុផល

តើមានពេលប៉ុន្មានដងហើយដែលអ្នកបានបង្កើតស្នាដៃដូចជាការសរសេរកំណាព្យ គូររូប ឬស្នាដៃអ្វីមួយ ហើយគ្រាន់តែគិតថានឹងបង្ហាញឱ្យនរណាម្នាក់ឃើញ តែមិនដែលបានបង្ហាញ? មានហេតុផលច្រើនណាស់ដែលអ្នកមិនហ៊ានបង្ហាញស្នាដៃរបស់អ្នកឱ្យមនុស្សផ្សេងទៀតបានឃើញ។ ប្រសិនបើអ្នករង់ចាំឱ្យមនុស្សគ្រប់គ្នាក្នុងលោកនេះគិតថាអ្នកធ្វើបានល្អកម្រិតណា អ្នកនឹងរង់ចាំរហូត។

 

៤/ រង់ចាំឱ្យនរណាម្នាក់មកជ្រើសរើស

ការរង់ចាំឱ្យនរណាម្នាក់មកជ្រើសរើសអ្នកគឺជារឿងដែលកន្លងផុតទៅហើយ មិនមែនរង់ចាំនៅពេលនេះទេ។ អ្នកអាចចាប់ផ្តើមអាជីពច្នៃប្រឌិតរបស់អ្នកនៅពេលនេះតែម្តង។ មានមធ្យោបាយជាច្រើនដែលអ្នកអាចបង្កើតភាពច្នៃប្រឌិតហើយសាកល្បងឱ្យមនុស្សទូទៅវាយតម្លៃបានដោយមិនចំណាយអ្វីច្រើន។ អ្នកមិនចាំបាច់រង់ចាំឱ្យផលិតករកម្មវិធីទូរទស្សន៍មកជ្រើសរើសអ្នកទេ គឺអ្នកអាចប្រើប្រាស់YouTube ឬបណ្តាញសង្គមបានយ៉ាងងាយ។ តើអ្នកមានអ្វីជាលេសទៀតពេលនេះ?

 

៥/ អ្នកធ្វើខ្លួនដូចមនុស្សពេញវ័យជាជាងកូនក្មេង

ជាទូទៅ មនុស្សពេញវ័យតែងតែរងសម្ពាធពីសង្គម តែកូនក្មេងមិនដែលគិតថាខ្លួនគេមានសម្ពាធអ្វីទេ។ ស្ថាបនិកក្រុមហ៊ុន Ella’s Kitchen បកស្រាយថាខួរក្បាលផ្នែកខាងមុខរបស់មនុស្សយើងអភិវឌ្ឍនៅចន្លោះពីអាយុជាង១០ឆ្នាំទៅ២០ឆ្នាំ។ អារម្មណ៍ខ្មាសអៀន និងអារម្មណ៍ស្រដៀងគ្នានេះកើតឡើងនៅក្នុងចន្លោះវ័យនេះ ហើយជាទូទៅអារម្មណ៍បែបនេះគ្របសង្កត់លើភាពច្នៃប្រឌិត ឬទំនុកចិត្តក្នុងការបង្ហាញភាពច្នៃប្រឌិត។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Virgin Group

មតិយោបល់

អត្ថបទពេញនិយម