ព័ត៌មាន | October 22, 2018

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ​ ២០១៧-២០១៨ និងបើករដូវកាលថ្មីជូនគូស្វាមីភរិយាថ្មីឆ្នាំ​២០១៨-២០១៩

 

រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃ​អាទិត្យទី​ ២១ ​ខែតុលា ឆ្នាំ​​២០១៨  ស្រាបៀរអាន់ឆ័រ​បានរៀប​ចំ​កម្មវិធី​ចាប់​រង្វាន់​ជ័យ​មង្គល​លើក​ចុងក្រោយ​រដូវ​កាល​ថ្មី​នៅ​ស្ថានីយ​ទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្រ្តី Anchor Fun Zone ដើម្បី​ផ្តល់​រង្វាន់​ជូន​ដល់​គូស្វាមី​ភរិយា​ថ្មី​ទាំងអស់​ដែលបាន​ជាវ​ស្រាបៀរ​អាន់ឆ័រ​ក្នុង​​កម្មពិ​ធី​អាពាហ៍​​ពិ​ពា​ហ៍​​​ក្នុង​​ ឆ្នាំ​ ២០១៧-​​២០១៨​ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ស្រាបៀរ​អាន់ឆ័រ   ក្រុមការងារ​ស្រាបៀរ​អាន់ឆ័រ​ ភ្ញៀវកិត្តិយស និងអ្នក​សារ​ព័ត៌មាន​ជាច្រើន។

 

 

កម្មវិធីចាប់​រង្វាន់​រដូវកាល​ឆ្នាំ​ ២០១៧-​​២០១៨នេះ​ត្រូវបាន​រៀបចំ​ឡើង​ជាពិសេស​សម្រាប់​អតិថិជន​របស់​ស្រាបៀរ​អាន់ឆ័រ​ក្នុង​គោល​បំណង ថ្លែង​អំណរ​គុណ​ដ៏ជ្រាល​ជ្រៅ និងបង្ហាញ​ពីការ​​យក​ចិត្តទុក​ដាក់​ខ្ពស់​​របស់​​ក្រុមហ៊ុន​ស្រាបៀរ​អាន់ឆ័រ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវស្រា​បៀរ​អាន់ឆ័រ​ក្នុង​​កម្មពិធី​អាពាហ៍​​ពិ​ពា​ហ៍​​​របស់​ខ្លួន។ រង្វាន់​ដែល​បាន​ចាប់​​រង្វាន់​ផ្តាច់​ព្រ័ត្រ​នេះ​  គូស្វាមី​ភរិយា​ថ្មីចំនួន ១៥ ដែល​មាន​​សំណាង​​បាន​ឈ្នះ​រង្វាន់ ដំណើរ​កម្សាន្ត​ក្រេប​ចន្ទទឹកឃ្មុំ​ទៅ​កាន់​សាមុយ គឺ៖

 

 

លោក​អ្នក​​អាចស្វែង​រកឈ្មោះ​របស់​លោក​អ្នកនៅ​លើ​កាសែត ឬលើ​តំណគេហ​ទំព័រហ្វេស​ប៊ុករបស់​ស្រាបៀរ​អាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/។ ចំពោះ​គូ​ស្វាមី​ចំនួន ១៥ គូ ដែល​បាន​ឈ្នះរង្វាន់ ក្រុមហ៊ុន​នឹង​ទាក់​ទង​ទៅ​ដោយ​ផ្ទាល់​។​

 

 

ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរ​ដែល​ពេញ​និយម​បំផុត​សម្រាប់​យុវវ័យ​សម័យ​ថ្មី គុណភាព​ខ្ពស់​ស្តង់ដារ​អន្តរជាតិ​ដែល​ឈ្នះពាន​រង្វាន់​ផ្នែក​​គុណភាព​ជាបន្ត​បន្ទាប់​សរុប​ជាង ៣០​ មេដាយ រសជាតិ​ស្រទន់​លើស​គេ ផ្តល់នូវ​អារម្មណ៍​រីករាយ​​ស្រស់ថ្លា  ស័ក្តិសម​បំផុត​សម្រាប់​គ្រប់​ទី​កន្លែង  គ្រប់​កម្មវិធី។ រីករាយ​ស្រស់​ថ្លា ចាប់ផ្តើម​ជាមួយ​ស្រាបៀរ អាន់ឆ័រ!

 

 

 កម្មវិធី​អាពាហ៍​ពិពាហ៍​សម្រាប់​រដូវកាល​ថ្មី ២០១៨-២០១៩ របស់ស្រាបៀរ​អាន់ឆ័រ បាន​ចាប់​ផ្តើម​ជាផ្លូវ​ការ​ហើយ

បន្ទាប់​ពីកម្មវិធី​អាពាហ៍​ពិពាហ៍​រដូវកាល​ឆ្នាំ ២០១៧-២០១៨ បាន​បញ្ចប់​ដោយ​ជោគជ័យ  យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ប្រកាស​បើក​កម្មវិធី​អាពាហ៍​ពិពាហ៍​សម្រាប់​រដូវកាល​ថ្មីឆ្នាំ ២០១៨-២០១៩  ដែលនឹង​ចាប់ផ្តើម​ពីថ្ងៃទី ១ ខែតុលា​ឆ្នាំ ២០១៨ រហូត​ដល់​ថ្ងៃទី  ៣០ ខែ​កញ្ញា ឆ្នាំ ២០១៩។

 

 

កម្មវិធីប្រូម៉ូសិន​​អាពាហ៍​​ពិពាហ៍​របស់​ស្រាបៀរ អាន់ឆ័រ រដូវកាល​ថ្មីនេះ៖

  • រាល់ការ​ជាវស្រា​បៀរ អាន់ឆ័រ ចំនួន 20-49 កេស ថែម​ជូន​សៀវភៅ​កត់​ចំណង​ដៃ​ចំនួន 2 ក្បាល។
  • រាល់ការ​ជាវស្រាបៀរ អាន់ឆ័រ ចំនួន 50-99 កេស ថែម​ជូន​សៀវភៅ​កត់​ចំណង​ដៃ​ចំនួន 2 ក្បាល ​ធុង​ទឹកកក​ដំណើរ​កម្សាន្ត 1 ធុង។
  • រាល់ការជាវ​ស្រាបៀរ អាន់ឆ័រ ចំនួន 100 កេសឡើង​ទៅ ថែម​ជូនសៀវភៅ​កត់​ចំណង​ដៃ​ចំនួន 2 ក្បាល ​ធុង​ទឹកកក​ដំណើរ​កម្សាន្ត 1 ធុង និង​ប័ណ្ណផ្សង​សំណាង 1 សន្លឹក។

 

គូស្វាមី​ភរិយាថ្មី​ចំនួន 50 គូនឹង​មាន​ឱកាស​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទទឹក​ឃ្មុំ​ដ៏អស្ចារ្យ​រយៈពេល​បួនថ្ងៃ​បី​យប់​នៅ​លើ​នាវា​កម្សាន្ត​ដ៏ទំនើប។ មានការ​ចាប់រង្វាន់​ដ៏អស្ចារ្យ​នេះចំនួន​បី​លើក៖

                                    ១. ថ្ងៃទី 27 ខែមករា ឆ្នាំ 2019

                                    ២. ថ្ងៃទី 29 ខែឧសភា ឆ្នាំ 2019

                                    ៣. ថ្ងៃទី 20 ខែតុលា ឆ្នាំ 2019 ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមទាក់​ទងមក​យើង​ខ្ញុំ​តាម​រយៈលេខ៖ 011 222 400/011 333 500

ពិសាដោយការទទួលខុសត្រូវ៕

 

មតិយោបល់

អត្ថបទពេញនិយម