ព័ត៌មាន | October 18, 2018

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី​“AFTERLIFE: DAY OF THE DEAD”

 

ភ្នំពេញ៖ នៅថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ នេះ ស្រាបៀរ Heineken® ដែល​ជាស្រាបៀរ​គុណភាព​លំដាប់​ថ្នាក់​អន្តរជាតិ​ដ៏ខ្ពស់​បំផុត​ក្នុង​ពិភព​លោក និង​ក្រុម EDM Cambodia  នឹង​រៀប​ចំ​កម្មវិធី​រាំលេង​កម្សាន្ត​ជាមួយ​នឹង​ចង្វាក់ EDM (Electronic Dance Music) ម្ដងទៀត​ហើយ​ដែល​កម្មវិធី​នោះ​មាន​ឈ្មោះ​ថា Afterlife: Day of the Dead នៅ​សណ្ឋាគារ Hotel Cambodiana ។

 

លើកនេះ​ក៏មិន​ខុស​ពីលើក​មុនៗ​ដែរ EDM Cambodia បាន​អញ្ជើញ​ឌីជេរ&​ផលិត​ករចម្រៀង​ (DJ/Producer) ដ៏ល្បីពី​ផលិត​កម្ម Barong Family គឺ លោក Mike Cervello!ក្រៅពី Mike Cervello ក៏នៅ​មាន​ឌីជេរ និង​ផលិតករ​ចម្រៀង​ផ្សេងៗ​ទៀត​ដែល​មក​ពីប្រទេស​ថៃ និង​កម្ពុជា​យើងផ្ទាល់​នឹងចាក់​ភ្លេង​ឲ្យលោក​អ្នក​រាំយ៉ាង​សប្បាយចាប់​ពីម៉ោង​៥រហូត​ដល់​ចប់​កម្មវិធី ក្នុងនោះ​រួម​មាន ក្រុម​ Animal Project, VXY, DJ Maily និង​លោក LOR ផងដែរ។​

 

 

សណ្ឋាគារកាំបូឌី​យ៉ាណា​ជាកន្លែង​ល្អបំផុត​នៅក្នុង​ទីក្រុង​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ពិសេស​នេះ។ ទីធ្លា​ខាងក្រៅ​ដែល​បាន​កែលម្អ​ជាថ្មី​មាន​ឆាក​ទំហំ 22 ម៉ែត្រ និង​ជាទី​កន្លែងសម្រាប់​រៀប​ចំ​កម្មវិធី​ផ្សេងៗ​យ៉ាង​មាន​សុវត្ថិភាព ហើយ​អាច​ទទួល​ភ្ញៀវ​បាន​រាប់ពាន់​នាក់។ សណ្ឋាគារ​នេះ​ក៏មាន​កន្លែង​ដើរ​កម្សាន្ត​ដ៏ធំមួយ​ដែល​មាន​ទីវាល​ដ៏ធំ​ដែល​អាច​រៀប​ចំព្រឹត្តិការណ៍​ធំៗ​ដូចជា​កម្មវិធី​ប្រគំ​តន្ត្រី កម្មវិធី​តាំង​ពិព័រណ៍ ពិធី​អាពាហ៍​ពិពាហ៍ និង​កម្មវិធី​ពិសេស​ផ្សេង​ទៀត​ដែល​លោក​អ្នក​ចង់​រៀប​ចំ។

 

កម្មវិធីនេះនឹងក្លាយ​ជាបទ​ពិសោធន៍​ប្លែក​អស្ចារ្យមួយ​ក្នុង​ការកម្សាន្ត​សប្បាយ​រីករាយ​ជាមួយ​នឹង​ពិធីជប់​លៀង និង​តន្ត្រី។ សូមកុំ​​ខកខាន​រំលង​ឱកាស​ដ៏កម្រនេះ!

 

សំបុត្រចូល​រួម​តម្លៃ៖ ១៥​ ដុល្លារ (Normal Pass) ពីថ្ងៃ​ទី ១៥ តុលា ២០ ដុល្លារ (Walk-in) នៅថ្ងៃ​ទី​២៧ តុលា សំបុត្រចូល​រួម​អាច​ទិញ​តាម​រយៈ​ការបំពេញ​ព័ត៌មាន​ក្នុង Link ខាង​ក្រោម៖

http://www.edmcambodia.com/afterlife

 

ដើម្បីស្វែង​យល់​បន្ថែម​អំពី​ព្រឹត្តិការណ៍ Heineken® នៅកម្ពុជា សូម​ចូល​មើល​​ទំព័រហ្វេសប៊ុក​ផ្លូវ​ការ៖  www.facebook.com/heineken/

 

#Heineken #Afterlife #Cambodia #Oct27 #HotelCambodiana

សូមរីករាយទទួលទានស្រាបៀរ Heineken®ដោយការទទួលខុសត្រូវ

មតិយោបល់

អត្ថបទពេញនិយម