ព័ត៌មាន | August 25, 2015

ស្ដាប់​ស្ត្រី​ជំនួញ​ជោគជ័យ​វ័យ​ក្មេង​និយាយ អ្នក​អាច​នឹង​ចង់​ចាប់​ផ្ដើម​ជំនួញ​នៅ​ថ្ងៃ​មុខ

“ពេលដែលខ្ញុំចាប់ផ្ដើម​ធ្វើកិច្ច​ការ​មួយ​​ចំនួន​ដែល​ខ្ញុំ​ចង់ធ្វើ​ ខ្ញុំពិតជា​សប្បាយចិត្តនឹងធ្វើវា។ សម្រាប់ខ្ញុំការងារមិនមែនជាការធ្វើបាបខ្លួនឯងនោះទេ” នេះជាសម្តីអ្នកជំនួញវ័យក្មេងជនជាតិ​រៀតណាម កញ្ញា Thuy Truong ។

ក្នុងហាងកាហ្វេមួយ​កន្លែង​កណ្តាល​រដ្ឋ​ធានី​ហូជីមីញ ប្រទេស​វៀតណាម សហគ្រិនវ័យក្មេងមួយរូប កញ្ញា Thuy Truong បានកំពុងគិតពីតុល្យភាព ជីវិត និងការងារ ដែលនាងកំពុងឆ្លងកាត់។

ក្នុងវ័យ២៩ឆ្នាំ Thuy Truong ចំណាយពេល​ពី ៤ ទៅ ៥ម៉ោងប៉ុណ្ណោះ ក្នុងការទទួលដំណេក nនាងបាននិយាយថា សូម្បីតែពេលនៅលើ​យន្តហោះ ក៏នាងគ្មានពេលសម្រាកដែរ នាងមិនជឿលើតុល្យភាព ជីវិត និងការងារនោះទេ។

សម្តី​នេះ បង្ហាញយ៉ាងច្បាស់ពី​ហេតុផល កញ្ញ Thuy Truong បង្កើតអាជីវកម្ម ចំនួន៣ នៃសហគ្រាសផ្សេងៗពីគ្នា ក្នុងពេលតែមួយ រួមមានជំនួញមួយ ដែលនាងចាត់ទុកជាក្រុមហ៊ុនដំបូង​គេបង្អស់នៅវៀតណាមដែលក្រុម​ហ៊ុន Silicon Valley នៅអាមេរិក ទិញយកកម្មវិធីសម្រាប់ប្រើប្រាស់ មុននាងឈានចូលវ័យ ៣០ឆ្នាំ។

ភាពជាប់គាំង ក្នុងការចាប់ផ្តើមដំបូង

ទោះជា​កើតក្នុងប្រទេស​វៀតណាម​ក្តី កញ្ញា Truong បានបញ្ចប់​ឧត្តមសិក្សា នៅសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមគ្រួសាររបស់នាង បានផ្លាស់ទៅរស់នៅទីនោះ កាលពីឆ្នាំ ២០០៣។

“ដូចគ្នានឹងឪពុកម្តាយ​ផ្សេងទៀតក្នុងប្រទេសវៀតណាម ឪពុកម្តាយ​របស់ខ្ញុំជឿថា សហរដ្ឋអាមេរិក គឺកន្លែង​ផ្តល់ការអប់រំដ៏ប្រសើរមួយ ពួកគាត់ទាំងពីរ ចង់ឲ្យខ្ញុំបានទៅសិក្សានៅទីនោះ” សហគ្រិនវ័យក្មេងរូបនេះនិយាយ។

ឪពុកម្តាយរបស់នាង ចង់ឲ្យនាងបន្តរស់នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីនាង​បាន​បញ្ចប់ថ្នាក់ឧត្តមសិក្សា ពីសកលវិទ្យាល័យ Southern California។ ប៉ុន្តែនាងបានជំទាស់ និងបំណងរបស់ពួកគាត់​ដោយត្រឡប់មកប្រទេសវៀតណាមវិញ។

ក្នុងទីប្រ​ជុំជន Bien Hoa ដែលជាស្រុកកំណើត នៅមិនឆ្ងាយប៉ុន្មានពីទីក្រុង ហូជីមិញ កញ្ញា Truong បានចាប់ផ្តើមជំនួញដំបូងរបស់នាងជាមួយនឹងមិត្តភ័ក្ត ក្នុងឆ្នាំ២០០៨ ដែលជាអាជីវកម្មទឹកដោះគោះជូរ។

“ដោយទទួលបានជោគជ័យខ្លាំងលើផ្នែក​ទី​ផ្សារ ជាមួយនឹង​យីហោ ដ៏ល្អមួយ​នៅ​ពេល​នោះ ពួក​យើងរក​ចំណូល​បានរាប់សែនដុល្លារអាមេរិក ប៉ុន្តែនៅក្នុងកាលទេសៈនោះដូចគ្នា ពួកយើង​នៅមិនទាន់ចេះក៏សាង​លំនឹងភាព​សម្រាប់​ជំនួញនៅឡើយ។ ”

“បន្ទាប់ពីដំណើរការបានរយៈពេល៣ឆ្នាំ មុខជំនួញត្រូវបានបិទទ្វារ ៩៩ភាគរយនៃផែនការចាប់ផ្តើមត្រូវបរាជ័យ ពួកយើងនៅសល់ត្រឹម១ភាគរយប៉ុណ្ណោះ ដែលជាឱកាសជោគជ័យ។ ” កញ្ញា Truong ប្រាប់ BBC។

នាងបន្ថែមថា ពេលដែលយើងនៅក្មេង យើងចង់បង្កើតជំនួញផ្ទាល់ខ្លួនមួយ ហើយអ្វីដែលមានតម្លៃ​បំផុត​នៅ​ពេលនោះ គឺជាអ្វីដែលយើង​ចង់ធ្វើ តែយើងមិនអាចធានាបានថា ជំនួញមួយនេះ អាចដំណើរការទៅមុខ ឬយ៉ាងណានោះទេ។

ប៉ុន្តែទោះ​ជា​បរាជ័យក៏ដោយ វាក៏អាចជាមេរៀនដ៏ល្អមួយ ដែលយើងបានស្វែងយល់ពីការងារដែល​យើងចង់ធ្វើ។

ការចាប់ផ្តើមជាមួយបច្ចេកវិទ្យា

ស្របពេលដែលកំពុង​អភិវឌ្ឍន៍ជំនួញ ទឹកដោះគោជូរ កញ្ញា Truong ក៏កំពុងអភិវឌ្ឍខ្លួននាង នឹងការ​ធ្វើជំនួញជាមួយបច្ចេកវិទ្យា​ដែរ​។ ដោយមានកិច្ចសហ​ការ​ ពី​អតីតមិត្ត​រួមថ្នាក់​មកពីអាមេរិក បង្កើតបាន​ជា​ក្រុម​ហ៊ុន​មួយឈ្មោះថា CreenGar។

ក្រុមហ៊ុននេះ ត្រូវគេ​ស្គាល់ថា ជាក្រុមហ៊ុនកម្មវិធីមួយហៅថា Whiteboard ដែលប្រតិបត្តិការជំនួយទៅលើការសរសេរកម្មវិធីថ្មីៗ។

ស្របពេលដែលជំនួញទឹកដោះ​គោជូរ កំពុងរីកចម្រើន Whiteboard របស់កញ្ញាTruong ក៏ទទួលបានជោគជ័យទន្ទឹមគ្នា​ផងដែរ ដោយមានអ្នកចូលទៅទាញយកច្រើនជាង​៩លានដង និងត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​បង្រៀនតាមសាលានានា ជាង១០០ប្រទេសទូរទាំងពិភពលោក។ នេះបើតាមការអះអាងរបស់នាង។

“ពួកយើងរកចំណូល​បាន​ជាង មួយលានដុល្លារអាមេរិក ប៉ុន្តែបែរ​ជា​ត្រូវ​បរាជ័យ​ ដោយ​សារ​ភាព​ទន់​ខ្សោយ ក្នុង​ការ​ថ្លឹង​ថ្លែង​ជំនួយ” ។ កញ្ញាTruong ប្រាប់ BBC ។ 

សំណាងនៅលើជំនួញទី៣

វាជាជំនួញទី៣ របស់កញ្ញា Truong ដែលជាកម្មវិធី​ផ្ញើសារសង្គមមួយឈ្មោះ Tappy ហើយក៏ជាជោគជ័យធំបំផុត ក្នុងអាជីពកន្លងមកផងដែរ។

កញ្ញាអះអាងថា ចំនួនការប្រើប្រាស់លើទូរសព្ទវ័យឆ្លាត ក្នុងប្រទេសវៀតណាម កើនឡើងប្រមាណ ១០ភាគរយជារៀងរាល់ឆ្នាំ។

“នៅពេលដែលអ្នកចូល​រួមក្នុង​កិច្ចប្រជុំជំនួញណាមួយ អ្នកអាចប្រើប្រាស់ Tappy (តាមរយៈទូរសព្ទ) អ្នកអាចពិភាក្សា ជាមួយនឹងមនុស្សនៅជុំវិញខ្លួនអ្នក ជាទូរទៅ គេប្រើប្រាស់​ក្នុង​កិច្ច​ប្រជុំ​លក្ខណៈសហគមន៍ ដែលអនុញ្ញាត​ឲ្យ​មនុស្ស​ជា​ក្រុម​ ពិភាក្សាគ្នា​ក្នុងពេលតែមួយ ឬជាលក្ខណៈឯកជន” ។ Truong ប្រាប់ BBC។

បន្ទាប់ពីបង្ហោះឲ្យប្រើប្រាស់​ជាផ្លូវការរយៈពេល ១០ខែមក Tappy ត្រូវ​បាន​ទិញសិទ្ធិ​ដោយ​ក្រុមហ៊ុនបច្ចេកវិទ្យាហ្គេម​ចល័ត​ Webby មានមូលដ្ឋានក្នុងទីក្រុង Silicon Valley រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ដោយមិន​រាប់​បញ្ចូល​ទាំង​ប្រាក់​ចំណេញ​ពី​កម្មវិធី​សរុប​ចំនួន៧​ផ្សេងៗទៀតនោះទេ។

បច្ចុប្បន្ន កញ្ញា Truong មាន​តួនាទី ជា​អគ្គនាយិកា ផែនការ​អភិវឌ្ឍន៍ជំនួញ នៃក្រុមហ៊ុន Webby ប្រចាំទ្វីបអាស៊ី។ The team behind Thuy Truong's third business, Tappy are mosហានិភ័យ នៃជនជាតិវៀតណាម

ចាប់ផ្តើមជំនួញមួយ គឺជាការប្រកួតប្រជែង ប៉ុន្តែសម្រាប់​ កញ្ញា Truong ជឿថា ជារឿងពិសេសមួយដែលកើតឡើងក្នុងបណ្តាប្រទេសជុំវិញពិភពលោក ដូចជារៀតណាមជាដើម។

“ទោះជា វៀតណាម ត្រូវគេមើលឃើញថា ជាប្រទេសមួយ​ដែលមាន​សក្តានុពលក្នុងតំបន់ក្តី ប៉ុន្តែការ​ចាប់​ផ្តើម​ជំនួញបច្ចេកវិទ្យា ក៏ដូច​ជា​ជំនួញស្របច្បាប់​ទាំងឡាយ​ផ្សេងទៀត គឺជាឧបសគ្គធំបំផុត​សម្រាប់​ប្រទេស​មួយ​នេះ”។ កញ្ញា Truong ប្រាប់ BBC។

នាងថា ទោះជាប្រព័ន្ធ Wifi ត្រូវ​បំពាក់​ស្ទើរ​ពាសពេញប្រទេសក្តី ប៉ុន្តែល្បឿនរបស់ អ៊ីនធឺណេត នៅតែយឺត ដោយនាងចង់ស្វែង​រក​ដៃ​គូរ​វិនិយោគ ជាមួយ​ក្រុមហ៊ុន​របស់នាង ដើម្បី​សម្រេចផែនការរៀបចំប្រព័ន្ធអ៊ីនធឺណេត ប្រកបដោយប្រសិទ្ធិភាពមួយក្នុងរយៈពេល៦ខែ។ ជាទូទៅ កក្តាទាំងនេះ ធ្វើឲ្យរាំងស្ទះ កំណើនសេដ្ឋកិច្ចរបស់ប្រទេស ជាពិសេស វិស័យព័ត៌មានវិទ្យានេះឯង ។

សម្រាប់ពេលនេះ កញ្ញា Truong រស់នៅក្នុងតំបន់ Mountain View រដ្ឋ San Francisco ដែលជាកន្លែងបែងចែកពេល​វេលា​ក្នុង​ជីវិត​របស់នាង​ជាពីរផ្នែក គឺ ៥០ភាគរយ នៅក្នុងទ្វីបអាមេរិកខាងជើង និង ៥០ភាគរយផ្សេងទៀត នៅអាស៊ី។ 

“ជាធម្មតា អំឡុងពេលដែលខ្ញុំធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី ឬវៀតណាម ខ្ញុំត្រូវ​មានកិច្ច​ប្រជុំ​ពី​៧ ទៅ​១០​ដង​ ក្នុង​មួយ​ថ្ងៃ”។

“ឪពុកម្តាយរបស់ខ្ញុំ ពួកគាត់រស់នៅអាមេរិក។ គ្រប់ពេលដែលខ្ញុំត្រលប់មកវៀត​ណាមសម្រាប់​កិច្ចការជំនួញ​ ខ្ញុំតែ​ងតែ​ឆ្លៀត ទៅលេងពូ និងក្មួយៗរបស់​ខ្ញុំ នៅស្រុកកំណើត។ លោកតា​ លោកយាយខ្ញុំ ពូកគាត់​ទាំង​ពី​សុទ្ធសឹង​ជា​អ្នកជំនួញ កាលពី​ពួកគាត់​​នៅក្មេង។ ពួកគាត់​គាំទ្រខ្ញុំឲ្យ​ប្រឹងប្រែងធ្វើការ ព្រោះគាត់គិតថា ពួកយើងអាចធ្វើបាន ពេលស្ថិតក្នុងវ័យក្មេងនៅឡើយ ។” នាង ប្រាប់​ BBC។

 

ប្រែ​សម្រួល៖ ភា

ប្រភព៖ BBC

មតិយោបល់

អត្ថបទពេញនិយម