អត្ថបទផ្សាយពាណិជ្ជកម្ម | January 09, 2019

រកឃើញជើងឯក Tiger Street Football Festival 2019  ប្រចាំមណ្ឌលក្រុងព្រះសីហនុ

 

ក្រុងព្រះសីហនុ៖ ​ការប្រកួត​បាល់ទាត់​ហ្វូត​សាល​ពាន​រង្វាន់ Tiger Street Football Festival 2019 ក្រុម​បាល់​ទាត់ ស្នង​ការដ្ឋាន​នគរ​បាល​ខេត្តព្រះ​សីហនុ A គ្រងតំណែង​ជើង​ឯក​ប្រចាំ​មណ្ឌល​ព្រះសីហនុ​ក្រោយ​ពីយក​ឈ្នះ​លើ​ក្រុម​បាល់​ទាត់​ហ្វូត​សាល Vlilla Vedici ក្នុង​លទ្ធផល ៦-១ នៅ​វគ្គផ្តាច់​ព្រ័ត្រ​នា​យប់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៩។

 

 

ការប្រកួត​យ៉ាង​ស្វិត​ស្វាញ​រយៈ​ពេល​២ថ្ងៃ​ពេញ​នៅ​មណ្ឌល​ព្រះ​សីហនុ​ដោយ​មាន​ក្រុម​ចូល​រួម​ដល់​ទៅ​៥៤​ក្រុម។​ដោយ​ឡែក​នៅ​វគ្គផ្ដាច់​ព្រ័ត្រ​កាន់​តែ​ស្វិត​ស្វាញ​ថែមទៀត​ដោយ​ក្រុមខ្លាំង​ស្នង​ការដ្ឋាន​គរបាល​ខេត្ត​ព្រះសីហនុ A បាន​ធ្វើ​ឲ្យក្រុម​ចំណូ​ល​ថ្មី​ក្រុម​បាល់​ទាត់ Vlilla Vedici បាន​ត្រឹម​ជើង​ឯក​រង​នៅ​មណ្ឌល​មុន​ឈាន​មក​ដល់​វគ្គផ្ដាច់​ព្រ័ត្រ​នេះ​ក្រុមស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះសីហនុ A ឈ្នះ​លើ​ក្រុម​យុវជន​សាលា​ខេត្តព្រះសីហនុ​ក្នុង​លទ្ធផល ៤-០ ចំណែក​ក្រុម​បាល់​ទាត់ Vlilla Vedici បាន​យក​ឈ្នះ​លើ​ក្រុម​យុវ​ជនកំពង់​ផែន B វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ។

 

 

ខណៈ​ក្រុម​យុវជន​​សាលា​​ខេត្ត​​ព្រះ​សីហនុ​​យក​​ឈ្នះ​​លើ​ក្រុមយុវ​ជន​កំពង់​ផែន B ក្នុង​លទ្ធផល ២ - ១ ទើប​ធ្វើ​ឲ្យក្រុម​យុវ​ជន​សាលា​ខេត្តព្រះសីហនុ​អាច​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣។

 

 

សម្រាប់​រង្វាន់​ក្រុមជើង​ឯក​នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ គឺ ក្រុម​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A ទទួល​បាន​ប្រាក់​រង្វាន់​១៥០០​ដុល្លារ ក្រុម​ជើង​ឯករង​បាន​ទៅ​លើ​ក្រុមក្រុម​បាល់​ទាត់ Vlilla Vedici ប្រាក់​រង្វាន់​១០០០​ដុល្លារ ក្រុម​ចំណាត់​ថ្នាក់​លេខ​៣​បានទៅ​លើក្រុម​យុវជន​សាលា​ខេត្ត​ព្រះសីហនុ ប្រាក់​រង្វាន់​៥០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៤​បាន​ទៅ​លើ​ក្រុមយុវ​ជន​កំពង់​ផែន​B​ប្រាក់​រង្វាន់ ២០០​ដុល្លារ។

 

 

ដោយឡែក​ក្រុម​ចំណាត់​ថ្នាក់​លេខ​៥ គឺក្រុម OSAHKHO FC និង​ក្រុម​ចំណាត់​ថ្នាក់​លេខ​៦ គឺ ក្រុម Hurricane A ក៏មាន​សិទ្ធិចូល​ប្រកួត​ថ្នាក់​ជាតិ នៅ​រាជ​ធានី​ភ្នំពេញ ដូចក្រុម​លេខ១​ដល់​លេខ​៦​ដែរ។ ក្រោយ​ពីបញ្ចប់​ការ​ប្រកួត​ក៏មាន​ការ​ប្រគំ​តន្ត្រី​ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់ កំពូល​តារា​ចម្រៀង​ល្បីៗ​ជាច្រើន​រូប​ក្នុង​ប្រទេស​កម្ពុជា រួម​មានលោក ខេមរៈ សិរីមន្ត សុគុន្ធ និសា ពេជ្រ សោភា នីកូ បាច់ គីមមួយ និងឌីជេ Maily  ។

 

 

ហើយតារា​ចម្រៀង​ទាំងអស់​បាន​លើក​យក​សុទ្ធសឹង ជា​បទញ៉ាក់​កន្ត្រាក់​អារម្មណ៍ ជាហេតុ​ធ្វើឲ្យ អ្នក​គាំទ្រ នៅ​ព្រះសីហនុ សប្បាយ​រីករាយ និងរាំ​កម្សាន្ត​ទៅ​តាម​ចង្វាក់​ភ្លេង យ៉ាង​សប្បាយ​រីករាយ គ្រប់​គ្នា​ពេញ​មុខ​ឆាក​តន្រ្តី។

 

 

ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger street Football Festival 2019  នឹង​ធ្វើឡើង​នៅ​មណ្ឌល​បន្ទាប់​គឺ ខេត្តតាកែវនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៩  នៅផ្សារ​បុរីរស្មី​ទីរួម​ខេត្ត​តាកែវ​។ដូច្នេះ​សូម​កុំភ្លេច​ចូលរួម​ទស្សនា ការប្រកួត​ជម្រុះ​នៅ​ខេត្តតាកែវ​ឲ្យបាន​ច្រើន​កុះករ។

 

 

ស្រាបៀរថៃហ្គ័រ​ជាស្រាបៀរ​ដែល​មាន​គុណភាព​ខ្ពស់​លំដាប់​ថ្នាក់​អន្តរជាតិ​មាន​ដើម​កំណើត​តាំងពី​ឆ្នាំ​១៩៣២​នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅច្រើន​ជាង​​៧០​ប្រទេស​នៅទូទាំងពិភព​លោក ហើយ​ស្រាបៀរ​ថៃហ្គ័រ​ឈ្នះ​ពាន​រង្វាន់​លំដាប់​ថ្នាក់​អន្តរជាតិ​ច្រើន​ជាង​៤០​មេដាយ​ផ្នែក​រស​ជាតិ និង​គុណ​ភាព។

 

 

សូមចូល​ទៅ​កាន់​ទំព័រហ្វេស​ប៊ុក​ផ្លូវការ របស់​ស្រាបៀរ​ថៃហ្គ័រ៖ www.facebook.com/TigerBeerKH

(សូមរីករាយទទួលទានស្រាបៀរ Tiger® ដោយការទទួលខុសត្រូវ)

 

មតិយោបល់

អត្ថបទពេញនិយម