អត្ថបទផ្សាយពាណិជ្ជកម្ម | January 01, 2019

អ្នកត្រៀមខ្លួនហើយឬនៅ? ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំអស្ចារ្យប្រចាំឆ្នាំ TIGER STREET FOOTBALL FESTIVAL 2019 រដូវកាលទី ៧ បានមកដល់ហើយ!

រាជធានីភ្នំពេញTIGER STREET FOOTBALL FESTIVAL 2019  កំពូលព្រឹត្តិការណ៍​បាល់​ទាត់​​ដ៏ធំ​បំផុត ដែល​បាន​ត្រឡប់មក​វិញ​ទៀត​ហើយ​ជាមួយ​នឹង​ក្រុម​ចូល​រួមប្រកួត​កាន់​តែច្រើន និង​ទីតាំង​ប្រកួត​កើន​ដល់ ៩ ខេត្ត/ក្រុង ជាពិសេស​មានវត្ត​កំពូល​តារា​បាល់ទាត់​អន្តរជាតិ Ronaldinho ក្នុង​នាមជា​ឯក​អគ្គរដ្ឋ​ទូត​ប្រចាំ​កម្មវិធី  TIGER STREET FOOTBALL FESTIVAL 2019  នៅវគ្គ​ប្រកួត​ផ្តាច់​ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃទី ១៦-១៧ មីនា ឆ្នាំ​២០១៩​ ខាង​មុខនេះ។

 

 

TIGER STREET FOOTBALL FESTIVAL 2019  គឺជាកម្មវិធី​ប្រកួត​កីឡាបាល់​ទាត់​ដ៏ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​នេះ​ជាឆ្នាំ​​ទីប្រាំ​ពីរ​ហើយ ដែល​បាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​ស្រាបៀរ​ថៃហ្គ័រ ដើម្បី​លើក​ម្ពស់​សកម្មភាព​កីឡា និង​ជាវេទិកា​មួយ​សម្រាប់​កីឡាក​របញ្ចេញ​ទេពកោសល្យរបស់​ខ្លួន។

​​​                         

TIGER STREET FOOTBALL FESTIVAL 2019  មិនដូចបាល់​ទាត់​ហ្វូតសាល ធម្មតា និង​បាល់ទាត់​ប្រភេទ​ផ្សេង​ទៀត​ទេ គឺជា​ការប្រកួត​បាល់​ទាត់​នៅលើ​ទី​លាន​រាងទ្រវែង​​ទំហំ​​​២៥មx១៤.៥ម​ដែលជា​កន្លែង​ប្រមូល​ផ្តុំសកម្មភាព​ប្រកួត​ឥត​ឈប់​ឈរ។​ ហើយ​ជាការ ប្រកួត​ដែល​មាន​កីឡាករ​មិនលើស​ពី៥នាក់​នៅ​លើ​ទីលាន មាន​សកម្មភាពប្រកួត​យ៉ាង​ស្វិតស្វាញ ឥត​ឈប់​ឈរនឹង​ធ្វើឲ្យទស្សនិក​ជន​រំភើប​រីករាយ​ទស្សនា​ការប្រកួត។ ការប្រកួត​មាន​រយៈ​ពេល​សរុប​១២នាទី ដែល​បែង​ចែក​ជាពីរ​វគ្គមាន​រយៈ​ពេល​៦​នាទីពីរដង ហើយ​មាន​ការសម្រាក​២នាទី​នៅ​ចន្លោះ​វគ្គ។​សម្រាប់​ការប្រកួត​ចាប់​ពីវគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ (បួនក្រុម​ចុងក្រោយ) ការប្រកួត​នីមួយៗ​មាន​រយៈ​ពេល ១០នាទី​ពីរ​វគ្គ និង​មាន​រយៈ​ពេល​សម្រាក​ចន្លោះវគ្គ​ចំនួន ៤នាទី។

 

ព្រឹត្តិការណ៍ TIGER STREET FOOTBALL FESTIVAL 2019  នេះមិន​ត្រឹមតែ​បង្ហាញ​ស្ទីល​លេង​បាល់​ទាត់​ដ៏អស្ចារ្យ​ថែម​ទាំង​មាន​សកម្មភាព​សប្បាយ​រីករាយ​ជាច្រើនទាំង​លើ​ទីលាន​និងក្រៅ​ទីលាន​ដូចជា​ការសម្តែង​ក្បាច់​រាំពីក្រុម​នារីរាំ​ដ៏ស្រស់​ស្អាត ការលេង​ហ្គេម​កម្សាន្ត ការដាក់​តាំង​លក់​សម្ភារ​កីឡា​មាន​លក់ជូន​ពិសេស​សម្រាប់​ការ​ជាវផលិត​ផល​ស្រាបៀរ​​ថៃហ្គ័រ ​មាន​ការប្រគំ​តន្រ្តីនា​ពេល​រាត្រី​កាន់​តែធំ កាន់​តែប្លែក និងកាន់​តែ​អស្ចារ្យជាង​មុន​ដោយ​មាន​ការអញ្ជើញ​ចូល​រួម​សម្តែង​ពី​សំណាក់​តារា​ល្បីៗ​ប្រចាំព្រះរាជាណាចក្រ​កម្ពុជា​ដូចជា លោក​ព្រាប សុវត្តិ លោក ខេមរៈ សិរីមន្ត លោក ឆន សុវណ្ណរាជ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា អ្នកនាង សុគន្ធនីសា រួមជា​មួយ​នឹងកម្ម​វិធី​កម្សាន្ត​សប្បាយៗ​ជាច្រើន កាន់​តែរំភើប កាន់​តែអស្ចារ្យ ដែល​​​ញ៉ាំង​ឲ្យព្រឹត្តិ​ការណ៍​នេះ​កាន់តែ​ជក់​ចិត្ត និង​ដក់ជាប់​អារម្មណ៍​ដល់អ្នក​ទស្សនា។

 

តើអ្នកត្រៀម​ខ្លួនហើយ​ឬនៅ? សូមចូលរួម​​ជា​មួយ​យើង #UNCAGE ការ​ប្រកួត​​បាល់​​ទាត់ TIGER STREET FOOTBALL FESTIVAL 2019   រដូវកាល ២០១៩!

 

សូម​មើល​​កាលវិភាគ និង​ទស្សនា​​ការ​ផ្សាយ​​ផ្ទាល់​នៅ​​លើទំព័រ Facebook របស់​យើង!

-នៅឆ្នេរអូឈើទាល​​​ ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី​​​ 5​ ដល់​ ទី6​ ខែមករា​ ឆ្នាំ 2019

-នៅខាងកើតវិមានឯករាជ្យចម្ងាយ២០០ម៉ែត្រ ​ទីរួមខេត្តតាកែវ នៅថ្ងៃទី​ 13​ ខែមករា​ ឆ្នាំ2019​

-នៅ​ដីឡូន៍ឧកញ្ញា ឈួន គឹមសាន ទីរួមខេត្តកំពង់ស្ពឺ នៅថ្ងៃទី​ 20​ ខែមករា​ ឆ្នាំ2019​

-នៅវាលបែកចាន​ ទីរួមខេត្តបាត់ដំបង ចាប់ពីថ្ងៃទី​​​ 26​ ដល់​ ទី27 ខែមករា​ ឆ្នាំ2019

-នៅបរិវេណផ្សារាត្រី ផ្កាយ៥ ក្រុងប៉ោយប៉ែត ចាប់ពីថ្ងៃទី​​​ 2 ដល់​ ទី3 ខែកុម្ភ: ឆ្នាំ2019

-នៅបរិវេណទីលានអង្គរឃ្យុងយ៊ូ ទីរួមខេត្ត សៀមរាប ចាប់ពីថ្ងៃទី​​​ 8 ដល់​ ទី10 ខែកុម្ភ: ឆ្នាំ2019

-នៅបរិវេណកោះពេជ្រ ខាងកើតផ្សារាត្រី ទីរួមខេត្តកំពង់ចាម ចាប់ពីថ្ងៃទី​​​ 16 ដល់​ ទី17 ខែកុម្ភ: ឆ្នាំ2019

-នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ នៅថ្ងៃទី​ 3​ ខែមីនា ឆ្នាំ2019 ​

-នៅមុខមហោស្រពកោះពេជ្រ​ រាជធានីភ្នំពេញ​ ថ្ងៃទី​ 13 ដល់​ 15​ខែមីនា ឆ្នាំ2019  សម្រាប់ជើងឯក​មណ្ឌល​ភ្នំពេញ​ និង​ចាប់​ពីថ្ងៃ​ 16​ ដល់ 17 ខែមីនា​ ឆ្នាំ 2019 សម្រាប់​វគ្គផ្តាច់​ព្រ័ត្រ​កំពូល​ជើង​ឯក​ ឆ្នាំ2019 ។

 

ក្រុមជាង ៦០០  ក្រុមនឹង​ចូលរួម​ការប្រកួត​វគ្គជម្រុះ​តាម​តំបន់។​ ការប្រកួត​វគ្គជម្រុះ​នេះ​នឹង​ធ្វើ​ឡើង នៅតាម​បណ្តា​ខេត្តក្រុង​ចំនួន​ប្រាំបួន​រួម​មាន៖ តាកែវ ព្រះសីហនុ កំពង់ស្ពឺ បាត់ដំបង សៀមរាប ប៉ោយប៉ែត ​​​​​​​​​​ ​កំពង់ចាម កណ្តាល និង​រាជធានី​ភ្នំពេញ​ចាប់​ពីថ្ងៃទី ​៥ ខែមករា ២០១៩ រហូតដល់​ថ្ងៃទី ១៧ ខែមីនា ២០១៩។ ក្រុម​កំពូល​ចំនួន ៦ ​ក្រុម នឹង​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​វគ្គផ្តាច់​ព្រ័ត្ត​ដែល​នឹងធ្វើឡើង​រាជធានី​ភ្នំពេញ​នៅ ថ្ងៃទី ១៦ និង ១៧ ខែមីនា ២០១៩ ដើម្បី​ដណ្តើម​យក​ម្ចាស់​ជើង​ឯក TIGER STREET FOOTBALL FESTIVAL 2019

 

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ TIGER STREET FOOTBALL FESTIVAL 2019 ​  សូមចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​​ផ្លូវការ​​របស់​​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2019

 

សូមរីករាយទទួលទានស្រាបៀរ Tiger® ដោយការទទួលខុសត្រូវ 

 

មតិយោបល់

អត្ថបទពេញនិយម