October 05, 2018

ប្រទេស​អ៊ីត្យូពី សម្លឹងមើលទីផ្សារ​នៅប្រទេស​ចិន តាមរយៈ​ពិព័រណ៍ នាំចូល​ផលិតផល​អន្តរជាតិចិន លើកទី​មួយ

ប្រទេស​អ៊ីត្យូពី​មានបំណង​ចង់ដើរ​តួនាទីដ៏​សកម្ម​មួយ ​នៅក្នុងពិព័រណ៍នាំចូល​ផលិតផលអន្ដរជាតិ​ចិន ដែលនឹងធ្វើ​ឡើងជាលើក​ដំបូង ហើយ​អ៊ីត្យូពីសង្ឃឹមថា​នឹងអាចទាក់ទាញ​អ្នកប្រើប្រាស់​និងវិនិយោគិន​បានច្រើន​នាក់​។

October 04, 2018

អ្នក​ផលិត​កាហ្វេ​ជនជាតិ ឥណ្ឌូនេស៊ី កំពុងខិតខំ​ពង្រឹងគុណភាព​កាហ្វេ 

ដោយស្ថិតក្នុង​ចំណោមប្រទេសដែល​ផលិតនិងនាំចេញកាហ្វេ​ដ៏ធំបំផុតមួយ​នៅក្នុង​ពិភពលោក ឥណ្ឌូនេស៊ី​ជាកន្លែងដាំ​កាហ្វេជាច្រើន​ម៉ាក ហើយអ្នកផលិត​កាហ្វេក្នុង​ប្រទេស កំពុងតែយក​ចិត្តទុកដាក់យ៉ាង​ល្អិត​ល្អន់​ ដើម្បីធានា​ថាកាហ្វេ​ដែលដាំនៅ​ទីនោះ មានគុណភាព​ល្អបំផុត​។

October 04, 2018

ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន កំពុងរកមើល​វិធីសាស្ត្រ​ ពង្រីកវិស័យ​សត្វ​ចិញ្ចឹម

ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​នានា កំពុងរក​មើលវិធីសាស្ត្រ ដើម្បីពង្រីក​វិស័យ​សត្វ​ចិញ្ចឹម ​ដែលកំពុងលូត​លាស់ក្នុងប្រទេស ក្នុងអំឡុងពេល​ដែលអ្នកចិញ្ចឹម​សត្វ ត្រូវការទិញ​គ្រឿងឧបភោគបរិភោគ​សម្រាប់សត្វចិញ្ចឹមរបស់​គេកាន់តែ​ច្រើន ​ហើយទីផ្សារ​សម្រាប់វិស័យនេះ ក៏កំពុងវិវឌ្ឍទៅ​មុខជាលំដាប់​។

October 03, 2018

រដ្ឋាភិបាល​ម៉ាឡេស៊ី ផ្លាស់​ប្តូរ​គោល​នយោបាយគាំពារ​ជន​ក្រីក្រ

រដ្ឋាភិបាលថ្មី​របស់ប្រទេស​ម៉ាឡេស៊ី ​បានប្រកាសថានឹង​ផ្លាស់ប្តូរចំនុចមួយ​ចំនួននៃគោល​នយោបាយ គាំពារ​ជនក្រីក្រ ដែល​ប្រទេសនេះបានអនុវត្តជាច្រើន​ឆ្នាំមក​ហើយ​។ នៅពេល​សម្រេចថាត្រូវផ្តល់​ជំនួយដល់ពល​រដ្ឋណាមួយ រដ្ឋាភិបាល​ថ្មីរបស់ម៉ាឡេស៊ី ​នឹងងាកមកវិនិច្ឆ័យ​លើតម្រូវការពិតជាក់​ស្តែង​របស់ប្រជាជន​វិញ ជាជាងវិនិច្ឆ័យ​លើកត្តាពូជសាសន៍​របស់អ្នកទទួល​ជំនួយ​។

October 03, 2018

កម្មវិធីផ្ញើសារ​តាមទូរស័ព្ទ ដែលកំពុងលេចធ្លោមួយ មានបំណងចង់ប្រជែង ជាមួយកម្មវិធី WeChat

កម្មវិធីផ្ញើសារ​ថ្មីមួយរបស់ចិន​ឈ្មោះថា Bullet Messenger កំពុងចង់ផ្លាស់​ប្តូរ​ឥទ្ធិពលនាំមុខគេ​របស់កម្មវិធី WeChat ដែលជាកម្មវិធីផ្ញើសារ​ធំបំផុត​មួយ នៅក្នុង​ប្រទេសចិន​។

October 02, 2018

ប្រាក់​វិនិយោគ​របស់​បរទេស ហូរចូលមក​ក្នុងផ្សារលក់ភាគហ៊ុនលំដាប់A របស់ចិន

នៅពេល​ដែលអ្នកវិនិយោគ​នៅក្នុង​ស្រុក កំពុង​ដកថយចេញ​ពីផ្សារហ៊ុនជាច្រើន​ក្នុងប្រទេសចិននា​អំឡុងពេលដែលផ្សារហ៊ុន​ចិនកំពុងធ្លាក់​ចុះ ​វិនិយោគិន​បរទេសកំពុងបោះទុន​កាន់តែច្រើនឡើង​ៗ មកក្នុងផ្សារ​ហ៊ុនចិន នៅពេល​ដែលតម្លៃហ៊ុនកំពុង​ចុះថោក​។

October 02, 2018

កសិករប្រថុយ​គ្រោះ​ថ្នាក់​ ក្នុង​ការ​ប្រមូល​ផល​ទំពាំង​នៅលើភ្នំ នា​ភាគនិរតី​ប្រទេស​ចិន

កសិករ​នៅតំបន់ ចុងឈីង (Chongqing) ភាកនិរតី​ប្រទេស​ចិន កំពុង​មមាញឹកប្រមូលផល​ទំពាំងដែលដុះ​នៅតាមជម្រាលភ្នំកម្ពស់​២៥០០ម៉ែត្រ​។

October 01, 2018

ប្រទេសចិន បង្កើតមូលនិធិធានារ៉ាប់រង​ហិរញ្ញវត្ថុ​ថ្នាក់​ជាតិ ដើម្បីជំរុញឱ្យមាន​ការផ្តល់ប្រាក់កម្ចី កាន់តែច្រើន​ជូនដល់​អាជីវករខ្នាត​តូច

រដ្ឋាភិបាលចិន​បានបង្កើតជា​ផ្លូវការ នូវមូលនិធិធានា​រ៉ាប់រងហិរញ្ញវត្ថុថ្នាក់​ជាតិ​មួយ នៅទីក្រុង​ប៉េកាំង ដើម្បីជួយលើក​ស្ទួយបន្ថែមដល់​អាជីវករខ្នាតតូច និង វិស័យកសិកម្ម​។

October 01, 2018

ចិន និង ឡាវ ប្រកាសពង្រឹងចំណង​ទ្វេភាគី ឱ្យកាន់តែ​ស៊ី​ជម្រៅ 

ទស្សនៈកិច្ចកាលពីពេលថ្មីៗនេះ​របស់មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុនិស្ត​ចិន លោក ចាវ ល័រជិ (Zhao Leji) ទៅកាន់ប្រទេស​ឡាវ បាននាំឱ្យមានកិច្ច​ព្រមព្រៀងជាច្រើន ដែលនឹងពង្រឹង​ឱ្យកាន់តែស៊ីជម្រៅ នូវចំណងទ្វេភាគី​និង​សហប្រតិបត្តិការរវាង​ចិននិង​ឡាវ ព្រមទាំងរវាងបក្សកុម្មុនិស្ត​ទាំងពីរដែលកំពុងគ្រប់​គ្រង​រដ្ឋា​ភិបាល​ផងដែរ​។

September 29, 2018

កសិករ នៅភាគពាយ័ព្យ ប្រទេសចិន ចាប់ផ្តើម​ប្រមូល​ផល​ដំណាំ

កសិករនៅខេត្ត សាអានស៊ី (Shaanxi) ប៉ែកខាងជើង​ឈាងខាងលិច​ប្រទេស​ចិន កំពុងនាំគ្នា​ប្រមូលផលដំណាំ​ជាច្រើន​ប្រភេទ​។

September 29, 2018

ចិន និង វៀតណាម បន្តលើកស្ទួយ​ចំណងសេដ្ឋកិច្ច បើទោះជា​មានគំនិតខ្វែង​គ្នាខ្លះ

ចិន និង វៀតណាម បន្តលើកស្ទួយ​ចំណង​សេដ្ឋកិច្ច បើទោះជាមាន​គំនិតខ្វែងគ្នាខ្លះ​ក៏ដោយ​។

September 27, 2018

ដំណាំផ្លែសារីចិន ទទួលបានប្រយោជន៍​ពីវិធីដាំបែបថ្មី និង ពីប្រព័ន្ធលក់ទំនិញតាម អ៊ីនធើណេត

ចំការសារីមួយកន្លែង នៅខេត្តសានស៊ី ប៉ែកខាងជើង​ប្រទេសចិន គឺជា​កសិដ្ឋានធំបំផុត​ដែលដាំផ្លែសារីក្រអូប យូលូ នៅក្នុង​ប្រទេសចិន​។

September 27, 2018

អ្នកជំនាញ៖ បច្ចេកវិទ្យា អេអាយ (AI) មានសារៈ​សំខាន់​ណាស់សម្រាប់ការគ្រប់គ្រង​ហានិភ័យ​ក្នុងលំហូរ​ពាណិជ្ជកម្ម​ពិភព​លោក

នៅក្នុងលំហូរ​ពាណិជ្ជកម្មពិភពលោកនាពេល​បច្ចុប្បន្ន គេកំពុងសង្កេត​ឃើញថា កត្តា​ដែលជំរុញកំណើន​សេដ្ឋកិច្ច កំពុងផ្លាស់ប្តូរ​កាន់តែលឿន ដែលជា​ហេតុនាំឱ្យ បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត ឬ អេអាយ (AI) ក្លាយជា​បច្ចេកវិទ្យាដ៏កាន់តែ​សំខាន់សម្រាប់គ្រប់គ្រង​ហានិភ័យ ដែលអាច​កើតមានឡើងនៅក្នុងលំហូរ​ពាណិជ្ជកម្មពិភពលោក​។

September 27, 2018

ប្រទេសចិន ចេញផ្សាយ​របាយការណ៍ ទិន្នន័យធំ លើកទីបី ស្ដីអំពី «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ»

មជ្ឈមណ្ឌលព័ត៌មាន​រដ្ឋចិន បានចេញផ្សាយ​របាយការណ៍ ទិន្នន័យធំ ជាលើកទីបីរបស់ខ្លួន អំពី «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ» នៅក្នុងអំឡុងពេលប្រជុំ ដាវ៉ុស រដូវក្តៅ​ប្រចាំឆ្នាំ។

September 26, 2018

ប្រទេសចិន កំពុងមមាញឹក​ប្រមូលផល​ដំណាំនារដូវ​ស្លឹក​ឈើ​ជ្រុះ

កសិករ​នៅទូទាំង​ប្រទេស​ចិន កំពុងមមាញឹក​ប្រមូលផល​ដំណាំជា​ខ្លាំង នារដូវស្លឹក​ឈើជ្រុះ​នេះ​ ដោយគេ​ប្រមូលផលដំណាំ​ជាច្រើនដូចជា ស្មៅ​សម្រាប់​​ធ្វើជាចំណី​សត្វ ​មើមយឹន​ សឹន​​ពណ៌​ស ដំឡូង ស្រូវ និងផ្លែឃីវី ជាដើម​។

អត្ថបទពេញនិយម