October 13, 2018

ការនិយមពិសារ​សាច់គោ​គុណភាពខ្ពស់​ ដែល​នាំចូល​ពី​បរទេស​​របស់​ប្រជាជន​នៅចិន ​កើន​ឡើង​

សព្វថ្ងៃនេះ ប្រទេសចិនគឺជាប្រទេសផលិត​សាច់ច្រើនជាងគេបំផុតក្នុង​ពិភពលោក និង​ជាប្រទេសនាំចូលសាច់គោច្រើន​ជាងគេបំផុតលំដាប់ទី២​។ កត្តានេះ ផ្តល់ឱកាស​ដ៏ធំ សម្រាប់​ឱ្យគេនាំចូលសាច់គោ​ដែលមានគុណភាព​ខ្ពស់មកកាន់ប្រទេសចិន​។

October 12, 2018

រមណីយដ្ឋានវាលខ្សាច់ នាភាគខាងជើង​ប្រទេស​ចិន កំពុងទទួល​បានប្រជាប្រិយភាពពី​បណ្ដាអ្នក​ទេសចរ

រមណីយដ្ឋាន វាលខ្សាច់ នាភាគពាយព្យ​ប្រទេសចិន ក្នុងតំបន់ស្វយ័ត ស៊ីនជាំង អួយក័រ (Xinjiang Uygur) បានក្លាយ​ជាទិសដៅ​ទេសចរណ៍ដ៏ពេញ​និយម​សម្រាប់ជនជាតិ​ចិន​។

October 12, 2018

តម្លៃ​សេវា​អ៊ីនធើណេត​ក្នុងប្រទេស​ចិន ចុះថោកជាង​មុន៩០% បើធៀបនឹង​បីឆ្នាំមុន

បណ្ឌិត្យ​សភាព័ត៌មានវិទ្យា​និង​បច្ចេកវិទ្យាទូរគមនាគមន៍​ចិន ដែលស្ថិតនៅក្រោម​ក្រសួងឧស្សាហកម្ម​និង​ព័ត៌មានវិទ្យា បានចេញផ្សាយ​របាយការណ៍ “សៀវភៅស” កាលពីពេលថ្មីៗ​នេះ ស្ដីអំពីការអភិវឌ្ឍន៍​សមត្ថភាព​បញ្ជូនទិន្នន័យ​ក្នុងប្រទេសចិន​។ របាយការណ៍ បង្ហាញថាកម្រៃ​សេវាអ៊ីនធើណេត បានចុះថោក​យ៉ាងខ្លាំង​ក្នុងអំឡុងពេល​បីឆ្នាំមកនេះ​។

October 12, 2018

ប្រទេសចិន រកឃើញបច្ចេកវិទ្យាថ្មី មិនធ្លាប់​មាន សម្រាប់​ប្រើក្នុងឧស្សាហកម្ម​អាកាសចរណ៍​ពាណិជ្ជ

ប្រទេសចិន​បានរកឃើញបច្ចេកវិទ្យាថ្មីៗ​មិនធ្លាប់មាន ពីរបីដងរួច​ទៅហើយ សម្រាប់វិស័យ​អាកាសចរណ៍ពាណិជ្ជ​។ នេះបើយោងតាមការ​លើកឡើងរបស់​វាគ្មិន​ នៅឯវេទិកា ​អាកាសចរណ៍​ពាណិជ្ជអន្តរជាតិចិន ​កាលពីពេលថ្មីៗ​នេះ​។

October 11, 2018

ស្ពានទន្លេលឿង របស់ចិនកសាងឡើង​ដោយមិនប៉ះពាល់​បរិស្ថាន

មហាវិថី និង ស្ពានរថភ្លើងឆ្លងកាត់ទន្លេ​លឿងក្នុងទីក្រុង សានមឹនសៀរ ប្រទេសចិន បានប្រើប្រាស់​វិធានការជាច្រើនដើម្បី​ការពារប្រព័ន្ធបរិស្ថាន​អេកូឡូស៊ីដ៏​សំបូរបែបនៅក្នុង​តំបន់នោះ​។

October 11, 2018

មន្ត្រីប៉ូលីសចរាចរណ៍​ក្នុងប្រទេសចិន អំពាវនាវឱ្យអ្នក​បើកបរទាំង​ឡាយ ​បង្កើនការប្រុង​ប្រយ័ត្ននៅ​តាមដង​ផ្លូវ

ប៉ូលីសនៅតាម​ទីក្រុងនានានៃប្រទេស​ចិន បានអំពាវនាវដល់អ្នក​បើកបរទោចក្រយានយន្តទំាងឡាយ ឱ្យបង្កើនការប្រុង​ប្រយ័ត្ន និងគោរពច្បាប់​ចរាចរណ៍ក្នុងពេលបើកបរ ក្រោយពី​មានហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ បានកើតមានឡើង​ច្រើននៅក្នុងប្រទេសចិន​។

October 11, 2018

ក្រុងសៀងហៃ និង ខេត្ត គ័ងតុង កសាង​បរិយាកាស​អាជីវកម្ម ដែលកាន់តែល្អ​សម្រាប់ក្រុមហ៊ុន​នានា

រដ្ឋាភិបាលក្រុង សៀងហៃ និង ខេត្ត គ័ងតុង បានចាប់ផ្ដើម​អនុវត្តវិធានការដែល​ឆ្លើយតបនឹងស្ថានភាព​ជាក់ស្ដែង​ ដើម្បីកសាង​បរិយាកាសអាជីវកម្ម​ដែលកាន់តែ​ល្អ សម្រាប់ជួយសម្រួល​ដល់លំហូរអាជីវកម្ម​របស់ក្រុមហ៊ុននានា​នៅទីនោះ​។

October 05, 2018

អង្គភាពធុរៈកិច្ចចិន​ ដ៏ថ្មីសន្លាង​របស់​អ៊ីតាលី បើកអង្គប្រជុំជា​លើកដំបូង​របស់​ខ្លួន​ 

អង្គភាពធុរៈកិច្ចចិន ដ៏ថ្មីសន្លាងរបស់​ប្រទេសអ៊ីតាលី បានបើកអង្គប្រជុំជា​លើកទីមួយ​របស់ខ្លួន ដោយ​អង្គភាពនេះមាន​គោលបំណងចង់តែង​តាំងប្រទេស​អ៊ីតាលី ជា “ដៃគូឯកសិទ្ធិ” នៅក្នុងគំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវ៉ាត់មួយ​ផ្លូវមួយ​របស់ចិន​។

October 05, 2018

ប្រទេស​អ៊ីត្យូពី សម្លឹងមើលទីផ្សារ​នៅប្រទេស​ចិន តាមរយៈ​ពិព័រណ៍ នាំចូល​ផលិតផល​អន្តរជាតិចិន លើកទី​មួយ

ប្រទេស​អ៊ីត្យូពី​មានបំណង​ចង់ដើរ​តួនាទីដ៏​សកម្ម​មួយ ​នៅក្នុងពិព័រណ៍នាំចូល​ផលិតផលអន្ដរជាតិ​ចិន ដែលនឹងធ្វើ​ឡើងជាលើក​ដំបូង ហើយ​អ៊ីត្យូពីសង្ឃឹមថា​នឹងអាចទាក់ទាញ​អ្នកប្រើប្រាស់​និងវិនិយោគិន​បានច្រើន​នាក់​។

October 04, 2018

អ្នក​ផលិត​កាហ្វេ​ជនជាតិ ឥណ្ឌូនេស៊ី កំពុងខិតខំ​ពង្រឹងគុណភាព​កាហ្វេ 

ដោយស្ថិតក្នុង​ចំណោមប្រទេសដែល​ផលិតនិងនាំចេញកាហ្វេ​ដ៏ធំបំផុតមួយ​នៅក្នុង​ពិភពលោក ឥណ្ឌូនេស៊ី​ជាកន្លែងដាំ​កាហ្វេជាច្រើន​ម៉ាក ហើយអ្នកផលិត​កាហ្វេក្នុង​ប្រទេស កំពុងតែយក​ចិត្តទុកដាក់យ៉ាង​ល្អិត​ល្អន់​ ដើម្បីធានា​ថាកាហ្វេ​ដែលដាំនៅ​ទីនោះ មានគុណភាព​ល្អបំផុត​។

October 04, 2018

ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន កំពុងរកមើល​វិធីសាស្ត្រ​ ពង្រីកវិស័យ​សត្វ​ចិញ្ចឹម

ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​នានា កំពុងរក​មើលវិធីសាស្ត្រ ដើម្បីពង្រីក​វិស័យ​សត្វ​ចិញ្ចឹម ​ដែលកំពុងលូត​លាស់ក្នុងប្រទេស ក្នុងអំឡុងពេល​ដែលអ្នកចិញ្ចឹម​សត្វ ត្រូវការទិញ​គ្រឿងឧបភោគបរិភោគ​សម្រាប់សត្វចិញ្ចឹមរបស់​គេកាន់តែ​ច្រើន ​ហើយទីផ្សារ​សម្រាប់វិស័យនេះ ក៏កំពុងវិវឌ្ឍទៅ​មុខជាលំដាប់​។

October 03, 2018

រដ្ឋាភិបាល​ម៉ាឡេស៊ី ផ្លាស់​ប្តូរ​គោល​នយោបាយគាំពារ​ជន​ក្រីក្រ

រដ្ឋាភិបាលថ្មី​របស់ប្រទេស​ម៉ាឡេស៊ី ​បានប្រកាសថានឹង​ផ្លាស់ប្តូរចំនុចមួយ​ចំនួននៃគោល​នយោបាយ គាំពារ​ជនក្រីក្រ ដែល​ប្រទេសនេះបានអនុវត្តជាច្រើន​ឆ្នាំមក​ហើយ​។ នៅពេល​សម្រេចថាត្រូវផ្តល់​ជំនួយដល់ពល​រដ្ឋណាមួយ រដ្ឋាភិបាល​ថ្មីរបស់ម៉ាឡេស៊ី ​នឹងងាកមកវិនិច្ឆ័យ​លើតម្រូវការពិតជាក់​ស្តែង​របស់ប្រជាជន​វិញ ជាជាងវិនិច្ឆ័យ​លើកត្តាពូជសាសន៍​របស់អ្នកទទួល​ជំនួយ​។

October 03, 2018

កម្មវិធីផ្ញើសារ​តាមទូរស័ព្ទ ដែលកំពុងលេចធ្លោមួយ មានបំណងចង់ប្រជែង ជាមួយកម្មវិធី WeChat

កម្មវិធីផ្ញើសារ​ថ្មីមួយរបស់ចិន​ឈ្មោះថា Bullet Messenger កំពុងចង់ផ្លាស់​ប្តូរ​ឥទ្ធិពលនាំមុខគេ​របស់កម្មវិធី WeChat ដែលជាកម្មវិធីផ្ញើសារ​ធំបំផុត​មួយ នៅក្នុង​ប្រទេសចិន​។

October 02, 2018

ប្រាក់​វិនិយោគ​របស់​បរទេស ហូរចូលមក​ក្នុងផ្សារលក់ភាគហ៊ុនលំដាប់A របស់ចិន

នៅពេល​ដែលអ្នកវិនិយោគ​នៅក្នុង​ស្រុក កំពុង​ដកថយចេញ​ពីផ្សារហ៊ុនជាច្រើន​ក្នុងប្រទេសចិននា​អំឡុងពេលដែលផ្សារហ៊ុន​ចិនកំពុងធ្លាក់​ចុះ ​វិនិយោគិន​បរទេសកំពុងបោះទុន​កាន់តែច្រើនឡើង​ៗ មកក្នុងផ្សារ​ហ៊ុនចិន នៅពេល​ដែលតម្លៃហ៊ុនកំពុង​ចុះថោក​។

October 02, 2018

កសិករប្រថុយ​គ្រោះ​ថ្នាក់​ ក្នុង​ការ​ប្រមូល​ផល​ទំពាំង​នៅលើភ្នំ នា​ភាគនិរតី​ប្រទេស​ចិន

កសិករ​នៅតំបន់ ចុងឈីង (Chongqing) ភាកនិរតី​ប្រទេស​ចិន កំពុង​មមាញឹកប្រមូលផល​ទំពាំងដែលដុះ​នៅតាមជម្រាលភ្នំកម្ពស់​២៥០០ម៉ែត្រ​។