October 30, 2018

ទីក្រុង​ឈាងម៉ៃ មានគេចូលមក​វិនិយោគប្រាក់​ដ៏ច្រើន​សម្បើម​ ដោយ​សារវាបាន​ទាក់ទាញអ្នក​ទេសចរ​ចិន

គេបាន​ឃើញនូវការ​កើនឡើងយ៉ាងខ្លាំង​នៃការវិនិយោគរបស់​ចិនក្នុងអំឡុងពេល៤ឆ្នាំ​កន្លងមកនេះ​នៅទីក្រុងឈាងម៉ៃ​ភាគខាងជើងនៃប្រទេសថៃ ដោយហេតុថា​ទីក្រុងនេះបានក្លាយជា​កន្លែងទេសចរដ៏គួរ​ឱ្យទាក់ទាញសម្រាប់​ភ្ញៀវទេសចរចិន​។

October 30, 2018

ការព្យាយាម​កាត់បន្ថយភាពក្រីក្រ​របស់រដ្ឋាភិបាលចិន ជួយឱ្យសិស្ស​នៅតំបន់ដាច់​ស្រយាល មានលទ្ធភាព​ទៅសាលារៀនដោយងាយ​ស្រួល

លទ្ធផល​ពីការព្យាយាមកាត់បន្ថយភាព​ក្រីក្ររបស់រដ្ឋាភិបាល​ចិន កំពុងជួយឱ្យ​សិស្សានុសិស្សនៅតំបន់ដាច់​ស្រយាលតាមភ្នំ អាច​មានលទ្ធភាពទៅសាលារៀន​ដោយងាយស្រួល បានដូចកុមារ​ទូទៅដែរហើយ​។

October 30, 2018

ក្រុមហ៊ុនចិន​ឈានមុខគេ​ផ្នែកបច្ចេកវិទ្យា អេអាយ ទទួលបានផល​ប្រយោជន៍ពីការ​សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​

នៅពេលគេ​និយាយដល់សមិទ្ធិផល​របស់ប្រទេសចិន​លើវិស័យបច្ចេកវិទ្យា​បញ្ញានិម្មិត អេអាយ គេតែងនឹក​ដល់ក្រុមហ៊ុន iFlyTek ដែលមាន​ឈ្មោះបោះសំលេងផ្នែក​បច្ចេកវិទ្យាសម្គាល់​សំលេងមនុស្ស​។ ប៉ុន្តែមាន​មនុស្សតិចណាស់ ដែលដឹងថា ជោគជ័យរបស់​ក្រុមហ៊ុននេះ បាន​កើតចេញពីការ​សហការរបស់ក្រុមហ៊ុនជាមួយ​នឹងគ្រឹះស្ថានឧត្ដមសិក្សា​និងគ្រឹះស្ថានស្រាវជ្រាវផ្សេងៗ​។

October 29, 2018

ពាណិជ្ជកម្ម​អេឡិចត្រូនិចចិន ជួយដល់អ្នករកឃ្មុំ លក់ទឹកឃ្មុំដាច់ ដើម្បីលុប​បំបាត់ភាព​ក្រីក្រ

វីដេអូនិងការផ្សាយ​ផ្ទាល់ខ្លីៗបានកំពុង​ជួយឱ្យអ្នករកឃ្មុំនៅ​ឯភាគពាយព្យប្រទេស​ចិន អាចលក់ទឹកឃ្មុំ​និងផលិតផលពាក់ព័ន្ធ​ផ្សេងៗទៀតនៅលើប្រព័ន្ធ​អ៊ីនធឺណេត ​ដែលបានកំពុងជួយកាត់​បន្ថយភាពក្រីក្រនៅ​ក្នុងតំបន់នេះ​បានដោយ​ជោគជ័យ​។

October 29, 2018

ប្រទេស ន័រវេស្ស មានទំនុកចិត្ត​លើកិច្ចសហប្រតិបត្តិការ នាពេលអនាគត​ជាមួយប្រទេស​ចិន

ប្រទេស ន័រវេស្ស មានទំនុកចិត្តថា ដំណើរទស្សនកិច្ចរដ្ឋ​របស់ព្រះមហាក្សត្រ ហារ៉ាល់ ទី៥ (Harald V) ទៅកាន់ប្រទេស​ចិន កាល​ពីថ្ងៃទី១១ដល់ទី២០ខែតុលា នឹងផ្ដល់ឱកាសនានា​សម្រាប់ប្រទេសទាំងពីរ ដើម្បីធ្វើកិច្ច​សហប្រតិបត្តិការនៅក្នុង​វិស័យផ្សេងៗ រួមមានពាណិជ្ជកម្ម​និងបច្ចេកវិទ្យា​។

October 25, 2018

រដ្ឋមន្ត្រី​ក្រសួងបរិស្ថានចិន៖ ប្រទេសចិន ​នឹងវិនិយោគ​កាន់តែច្រើនទៅ​លើការងារស្តារ​ទីជនបទ​ឡើង​វិញ

ប្រទេសចិន នឹងវិនិយោគប្រាក់​កាន់តែច្រើនតាម​មធ្យោបាយចំរុះ​ប្រភេទ ​ដើម្បីស្តារទីជនបទ​ឡើងវិញ​។ នេះបើយោងតាម​រដ្ឋមន្ត្រីក្រសួងកសិកម្ម​និង​អភិវឌ្ឍន៍ជន​បទចិន លោក ហាន ចាងហ្វ៊ូ (Han Changfu)​។

October 24, 2018

កម្មវិធីជំនួយ​របស់រដ្ឋាភិបាលចិន ជួយស្រោចស្រង់​ជនពិការពីភាព​ក្រីក្រ

កម្មវិធីដែលមាន​ប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលក្នុង​ប្រទេសចិន បានជួយស្រោចស្រង់​ជនពិការ ​ឱ្យចាកផុតពីភាព​ក្រីក្រ និងមានជីវិតដែលប្រសើរ​ឡើងវិញ​។

October 24, 2018

Huawei សម្ពោធទូរស័ព្ទ​សេរ៊ីថ្មី Mate 20 នៅទីក្រុងឡុង ប្រទេសអង់គ្លេស

ក្រុមហ៊ុន ហ័រវ័យ (Huawei) និយាយ​ថាទូរស័ព្ទថ្មី​នេះ មាន​បំពាក់ទៅដោយបច្ចេកវិទ្យាទំ​នើបចុងក្រោយបំផុតនិង​មានប្រព័ន្ធបញ្ជា Android ដែលមាន​សុវត្ថិភាពបំផុត​។

October 24, 2018

ចិន​និង​ថៃ ចុះអនុស្សារណៈ​យោគយល់លើ​គម្រោងធនធានទឹក ក្រោមមូល​និធិ​ពិសេស

ចិន​និង​ថៃ បានចុះអនុស្សារណៈ​យោគយល់​មួយ​ ដើម្បីអភិវឌ្ឍ​សហប្រតិបត្តិការ​លើគម្រោងធនធានទឹក​ផ្សេងៗដែលស្ថិតក្រោមមូល​និធិពិសេសនៃសហប្រតិបត្តិការ​ទន្លេឡានឆាងមេគង្គ​។ ពិធីចុះ​អនុស្សារណៈនេះ បានធ្វើឡើងនៅឯ​ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃ​ព្រហស្បតិ៍សប្តាហ៍មុន​។

October 23, 2018

បច្ចេកវិទ្យាបន្តពូជ​ ដែលបាន​អនុវត្តរយៈពេល៣០ឆ្នាំ​ក្នុងប្រទេសចិន ទទួលបានលទ្ធ​ផល​ល្អ

ចិនដីគោក​បានមានករណីទា​រកចាប់កំណើត​ក្រៅផ្ទៃម្តាយ​លើកដំបូងបង្អស់កាល​ពី៣០ឆ្នាំមុន​។ ចាប់ពីពេល​នោះមក បច្ចេកវិទ្យានេះ បានជួយឱ្យ​គូស្វាមីភរិយាកាន់តែ​ច្រើនឡើង អាច​មានកូន​។ ហើយប្រទេស​ចិនមានទារកដែល​ចាប់កំណើតតាមបច្ចេកវិទ្យា​បន្តពូជដែលមាន​ជំនួយ​នេះ ដល់​ទៅជាង២សែននាក់​ក្នុង១ឆ្នាំ​។

October 23, 2018

ទីក្រុង អ៊ូរុំឈី នៅតំបន់​អាស៊ី​កណ្តាល​ មាន​កំណើនទីផ្សារ ​ស្របពេលដែល​ប្រទេសចិន​កំពុងពង្រីក​ទីផ្សារ​របស់​ខ្លួន

អ៊ូរុំឈី (Urumqi) ដែលជារដ្ឋធានី​របស់តំបន់ស្វ័យត ស៊ីនជាំង អួយក័រ នៅ​ភាគពាយ័ព្យប្រទេស​ចិន បានក្លាយខ្លួន​ជាបណ្តុំក្រុមហ៊ុន​ជាច្រើនមកពីទូទាំង​ពិភពលោក ដែល​ចង់មានវត្តមាននៅក្នុង​ទីផ្សារដ៏ធំនៃតំបន់​អាស៊ីកណ្តាល​។

October 22, 2018

ឧស្សាហកម្មកម្សាន្ត របស់ប្រទេសចិន មានការលូត​លាស់​ខ្លាំង

ឧស្សាហកម្ម​កម្សាន្តដែលចេះតែ​លូតលាស់របស់​ប្រទេសចិន ជាយូរមក​ហើយ ជាវិស័យ​អាទិភាពមួយសម្រាប់​វិនិយោគិនក្នុងស្រុក និង​បរទេស ហើយវិស័យនេះ​នឹងបន្តលូតលាស់បន្ថែម​ទៀត ដោយ​សារតែតម្រូវការផ្នែក​កម្សាន្តយ៉ាងច្រើនសន្ធឹក​សន្ធាប់ក្នុងប្រទេសចិន​។

October 22, 2018

វគ្គសិក្សា​សាក​ល្បង​ភាសា​បរទេស​ក្រៅពី​ភាសា​អង់គ្លេស បានចាប់​ផ្តើម​ហើយ​ នៅតាម​វិទ្យាល័យ​នានាក្នុង​ទីក្រុង សៀងហៃ

កម្មវិធីសិក្សា​ថ្មីដែលចេញផ្សាយ​ដោយក្រសួងអប់រំ​ចិន​ បានចាប់​ផ្តើមដាក់ឱ្យអនុវត្ត​ជាការសាកល្បង នៅតាមវិទ្យាល័យ​មួយចំនួនក្នុងទីក្រុង សៀងហៃ ដែល​សិស្សសាលា​អាចជ្រើសរើសរៀន​ភាសាបរទេសណាមួយ​ដែលក្រៅពីភាសា​អង់គ្លេស​។

October 22, 2018

ទីក្រុង​ទាំងឡាយ​នៅប្រទេសចិន មានក្រុមហ៊ុន​ផ្តល់សេវារើផ្ទះ កាន់តែ​ច្រើន

ក្រុមហ៊ុនផ្តល់សេវា​រើផ្ទះ កំពុងមានចំនួន​កាន់តែ​ច្រើន​ ដោយសារ​ប្រទេសចិន​កំពុងពង្រីក​ទីក្រុងនានា​ឱ្យកាន់​តែធំ​ គួបផ្សំ​នឹងការដែល​ប្រជាជន​ដែលជីវភាព​មធ្យមនៅ​ប្រទេស​នេះ​ ត្រូវ​ការប្រើសេវា​រើសម្ភារៈ​ដែលស្មុគស្មាញ​កាន់តែច្រើន​គ្រួសារ​។

October 15, 2018

អ្នកទេសចរចិន កំពុងលើកស្ទួយដល់​ការចាយវាយ​លើ​ទេសចរណ៍ ទាំងនៅក្នុងស្រុក​និង​ទៅក្រៅស្រុក

សព្វថ្ងៃនេះ អ្នកទេសចរចិន មានអំណាច​នៃការចាយវាយកាន់តែ​ខ្លាំង ហើយ​ក៏ចង់បានសេវាទេសចរ​ដែលមានគុណភាពខ្ពស់​ផងដែរ​។ កត្តានេះ​កំពុង ជួយដល់​ទីផ្សារទេសចរណ៍របស់​ពិភពលោក​ ដែលមានផ្តល់​កន្លែងកំសាន្តនិង​ផ្លូវដឹកជញ្ជូនថ្មីៗ​។ អ្នកទេសចរ​ចិន ក៏ចាយ​ប្រាក់កាន់តែច្រើនជាង​មុនដែរ នៅពេលទៅដើរ​កំសាន្ត នៅទូទាំង​ពិភពលោក​។