លោក​ខាង​កើត | December 06, 2018

គម្រោងដឹកជញ្ជូនផ្លូវគោក​ភាគខាងត្បូង ចិន-សិង្ហបុរី កសាង​សហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរ

 

គម្រោងដឹកជញ្ជូនផ្លូវគោក​ភាគខាងត្បូង ចិន-សិង្ហបុរី បានដើរតួនាទីយ៉ាង​សំខាន់ក្នុងការលើកកម្ពស់​សុខុមាលភាពប្រជាជន​ក្នុងប្រទេសចិន និងបង្កើនកិច្ច​សហប្រតិបត្តិការពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ។ គម្រោងផ្លូវនេះ គឺជាគម្រោងកិច្ច​សហប្រតិបត្តិការអន្តររដ្ឋាភិបាល​លើកទីបីហើយ រវាងប្រទេសទាំងពីរ​។

 

 

 

ហាងទំនើបមួយដែល​ប្រើប្រាស់សេវាកម្មដោយ​ខ្លូនឯង នៅភាគខាងត្បូងប្រទេស​ចិន ក្នុងទីក្រុង ឆឹងទូ (Chendu)​ គឺជាគម្រោង​មួយក្នុងចំណោមគម្រោង​ដទៃទៀតដែលស្ថិតក្រោម​គំនិតផ្ដូចផ្ដើមនេះ​។ ហាងទំនើប២៤​ម៉ោងដែលប្រើប្រាស់សេវាកម្ម​ដោយខ្លូនឯងនេះ ​មានលក់ផលិតផលពីប្រទេស​សិង្ហបុរី ហើយអតិថិជនអាចចូល​ក្នុងហាងនៅពេលណា​ក៏បាន តាមរយៈកម្មវិធី​ស្គេនមុខ និងអាចទិញទំនិញគ្រប់ប្រភេទ​បានដោយបង់លុយតាម​ទូរស័ព្ទដៃ​។

 

 

 

អតិថិជនម្នាក់របស់​ហាងលក់ទំនិញ២៤​ម៉ោងដែលបម្រើសេវាកម្ម​ដោយខ្លួន​ឯង និយាយថា “ពេលខ្ញុំចូល​ហាង ខ្ញុំបានឃើញអាហារសិង្ហបុរី​ជាច្រើនដូចជាសូកូឡា​ដែលខ្ញុំចូលចិត្ត​។ ខ្ញុំបានបង់ប្រាក់​តាមរយៈឧបករណ៍ទូទាត់​ប្រាក់ដោយខ្លួនឯង​។ បន្ទាប់ពីខ្ញុំបានគិត​លុយរួច​ ខ្ញុំបានទទួលលេខកូដ QR ដើម្បីចាកចេញពីហាង​។ បន្ទាប់មកខ្ញុំបាន​ចាកចេញ​។ វាចំណាយពេលប៉ុន្មាន​នាទីដើម្បីបញ្ចប់ការទិញ​ទំនិញ រហ័ស និងងាយស្រួលណាស់”​។

 

 

 

 

 

ផ្សារ Mini-mart នេះត្រូវបានដាក់ឲដំណើរ​ការរួមគ្នា ក្នុងខែកញ្ញាដោយកម្មវីធី veriTag ដែលជាកម្មវីធីផ្ដល់ទិន្នន័យ​របស់សិង្ហបុរី និងក្រុមហ៊ុនបច្ចេកវិទ្យាពត៌មាន Cloud-Mail ចុងឈីង​។

 

 

នេះជាគោលបំណង របស់សហគ្រាសធុនតូច​និងមធ្យមរបស់ប្រទេសសិង្ហបុរី (SME) ដើម្បីចូលក្នុង​ទីផ្សារប្រទេសចិន​។

អ្នកនាង តឹង ជែរ អនុប្រធានគ្រប់គ្រង​ទូទៅនៃក្រុមហ៊ុនបច្ចេកវិទ្យាពត៌មាន Chongqin Cloud-Mail មាន​ប្រសាសន៍​ថា “យើងបានបើកហាង​ពីរឬបីនៅឆ្នាំនេះ ហើយ​យើងនឹងបើកដំណើរការយ៉ាង​ហោចណាស់៥០​កន្លែងទៀត​នៅឆ្នាំក្រោយ​។ បន្ទាប់មកយើងនឹង​ពិចារណាបើកហាងបែបនេះ​នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍​ផ្សេងទៀត​។ នេះគ្រាន់តែជាផ្នែក​មួយនៃអាជីវកម្មរបស់យើងប៉ុណ្ណោះ​។ ភាគីម្ខាងទៀតគឺត្រូវអនុវត្ត​បច្ចេកវិទ្យាដែលអាចប្រើប្រាស់បាន​នៅក្នុងកម្មវិធី VeriTag​ របស់យើង ដូចដែលយើងបាន​នាំចូលទំនិញផងដែរ​។”

 

 

ក្នុងរយៈពេលបីឆ្នាំកន្លង​មកនេះ មានគម្រោងចំនួន១៣៧​ដែលមានតម្លៃប្រហែល២២​ពាន់លានដុល្លារអាមេរិក​ត្រូវបានចុះហត្ថលេខា​រវាងក្រុមហ៊ុនចិននិង​ក្រុមហ៊ុនសិង្ហបុរី ដែល​គ្របដណ្តប់លើវិស័យដូច​ជាវិស័យហិរញ្ញវត្ថុអាកាសចរណ៍ និងទូរគមនាគមន៍ព័ត៌មាន​។

 

 

លោក ស៊ុន ស៊ីយ៉ុង អគ្គនាយករងនៃ​ការិយាល័យរដ្ឋបាលនៃ​កម្មវិធីសាកល្បងភ្ជាប់​ទំនាក់ទំនងរយៈពេលវែង ចិន - សិង្ហបុរី មាន​ប្រសាសន៍​ថា “ដោយផ្អែកលើច្រក​ដឹកជញ្ជូន គម្រោងនេះ​នឹងជំរុញការអភិវឌ្ឍពាណិជ្ជកម្ម​អន្ដរជាតិនៅតាមបណ្តោយច្រក​របៀងនិងសម្រួលដល់អន្តរកម្ម​នៃឧស្សាហកម្មផ្សេងៗ​គ្នា ​ការបញ្ចូលព័ត៌មាន និងការអភិវឌ្ឍសេវា​កម្មហិរញ្ញវត្ថុ​។ វាកំពុងអភិវឌ្ឍ​ឆ្ពោះទៅរកការក្លាយខ្លួនជា ច្រករបៀងសេដ្ឋកិច្ច​មួយហើយ​។”

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម