លោក​ខាង​កើត | December 04, 2018

អ្នកជំនួញចិន និង អ្នកជំនួញបារាំង ​ខិតខំដោះស្រាយភាពខុសគ្នា​ផ្នែកវប្បធម៌និងពង្រឹងចំណងទំនាក់ទំនង​ផ្នែកមុខជំនួញជាមួយគ្នា

 

ក្នុងឆ្នាំ២០១៧កន្លងទៅ ប្រទេសចិន និង ប្រទេសបារាំង បានមានកំណើន​ពាណិជ្ជកម្មជាមួយគ្នា ក្នុងកម្រិត៩ភាគរយ​។ ហើយចំណងសហការផ្នែក​អាជីវកម្ម ក៏បានរីកលូតលាស់យ៉ាង​ខ្លាំងផងដែរ​។ ប៉ុន្តែ ប្រទេសទាំងពីរ មានរបៀបធ្វើអាជីវកម្ម​ខុសគ្នាយ៉ាងខ្លាំង ជាហេតុដែលអាច​បង្ករអោយមានការយល់ច្រឡំផ្សេងៗ​។

អ្នកនាង លី ឈុនយ៉ាន គឺជាទីប្រឹក្សាម្នាក់ដែល​បានបណ្ដុះបណ្ដាលនិងផ្ដល់មតិយោបល់​ជូនដល់ក្រុមហ៊ុនចិន និង បារាំងជាច្រើន​ក្រុមហ៊ុន អំពីវិធីប្រកប​អាជីវកម្មជាមួយគ្នា​។ អ្នកនាងយល់ថា ភាគីទាំងសង​ខាង សុទ្ធតែមានភាពខុសគ្នា​មួយចំនួន ក៏ដូចជាការយល់ច្រឡំខ្លះៗ​ផងដែរ​។ អ្នកនាង លី ឈុនយ៉ាន នាយកប្រតិបត្តិ ក្រុមហ៊ុនប្រឹក្សាយោបល់ Feida លើក​ឡើង​ថា “ទីផ្សារនៅ​ប្រទេសចិន គឺធំធេងណាស់​។ ដូច្នេះ វាធ្វើអោយអ្នក​ជំនួញជាទូទៅ គិតថាពួកគេអាច​មានឱកាសបើកអាជីវកម្មនៅទីនោះ បានងាយណាស់​។ ប៉ុន្តែតាមពិតទៅ ទីផ្សារ​នៅប្រទេសចិន គឺមានលក្ខណៈបែងចែក​ទៅតាមប្រភេទ ខុសៗគ្នា​។ ដូច្នេះ ប្រភេទទំនិញ​និងផ្នត់គំនិតរបស់អ្នក​ទិញ ក៏មានលក្ខណៈខុសៗ​គ្នា ​ទៅតាមតំបន់នីមួយៗ​ផងដែរ​។”

 

 

 

 

អ្នកនាង លី ឈុនយ៉ាន បន្ត​លើក​ឡើង​ទៀត​ថា “នៅប្រទេសចិន យើងមានការ​គោរពចំពោះចៅហ្វាយនាយ ច្រើនជាងនៅប្រទេសបារាំង​។ ហើយនៅប្រទេសបារាំង យើងមានការពិភាក្សា​ជាក្រុម ច្រើនជាងនៅប្រទេសចិន​។ ដូច្នេះ ​របៀបគ្រប់គ្រង​មនុស្ស របៀបទាក់ទងគ្នា របៀបគ្រប់​គ្រងគម្រោង​ និងរបៀបបង្កើតភាពស្និទ្ធស្នាល​ជាមួយអតិថិជន ឬ ក្រុមហ៊ុនផ្គត់ផ្គង់​ គឺមានលក្ខណៈ​ខុសគ្នាច្រើនណាស់​។”

 

 

 

ក្រុមហ៊ុន SES-imagotag គឺជាក្រុមហ៊ុនបង្កើត​ផ្លាកតម្លៃទំនិញបែប ឌីជីថល មកពីប្រទេស​បារាំង​។ តែ ប្រតិបត្តិការអាជីវកម្ម​របស់គេ គឺធ្វើឡើងនៅឯប្រទេសចិន​។

 

 

លោក ធារី ហ្កាឌូ នាយកប្រតិបត្តិ ក្រុមហ៊ុន SES-imagotag លើក​ឡើង​ថា “ក្រុមហ៊ុនរបស់​យើង បានដំណើរការនៅ​ប្រទេសចិន រយៈពេល១ឆ្នាំ​មកហើយ។ បញ្ហាភាសា គឺជាឧបសគ្គដ៏ធំ​មួយនៅទីនេះ ហើយក៏មានការលំបាក​និងឧបសគ្គជាច្រើនទៀតដែរ​ ដែលធ្វើអោយ​ទីផ្សារនេះ ពិបាកចូល​។ តែមនុស្សនៅទីនេះ​ គឺជាមនុស្សដ៏គួរ​អោយទុកចិត្តមែន​។ នៅពេលដែលយើងបង្កើត​មិត្តភាពនៅប្រទេសចិនបានហើយនោះ មិត្តភាព​នោះ នឹងបន្តទៅមុខជារៀង​រហូតតែម្ដង​។”

 

 

បើទោះជាប្រទេសទាំងពីរ មានចំនុចខុសៗគ្នាផ្នែក​វប្បធម៌ក៏ដោយ ក៏មានចំនុចមួយដែរ ដែលប្រទេសទាំងពីរ មានលក្ខណៈដូចគ្នា។ នោះគឺ ចំណង់ចំនូលចិត្តញុំា​អាហារដែលឆ្ងាញ់ៗ។

 

 

 

លោក ធារី ហ្កាឌូ មាន​ប្រសាសន៍​ថា “វាមិនងាយមានទេ​ក្នុងពិភពលោកនេះ ដែលមនុស្សពីរនាក់​ដែលជាជនជាតិខុសគ្នា​ រាប់អានគ្នាដោយសារ​តែប្រទេសរបស់គេមាន​ម្ហូបឆ្ងាញ់ៗនោះ។ បើតាមខ្ញុំដឹង ​មានតែបីបួនប្រទេស​ប៉ុណ្ណោះ ដែលល្បីទូទាំងពិភពលោក​អំពីរឿងម្ហូបរបស់គេ​។ ហើយក្នុង​ចំណោមនោះ គឺមានប្រទេសចិន​។”

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម