លោក​ខាង​កើត | November 08, 2018

ផ្លែប័រ កំពុង​មាន​ទី​ផ្សារ​នៅ​ប្រទេស​ចិន​

 

គ្រួសារថ្នាក់​កណ្ដាលក្នុងចិន កំពុងមាន​ចំនួនកើនឡើង​ ហើយពួក​គេកំពុងមាន​តម្រូវការកាន់តែខ្ពស់​ចំពោះផ្លែឈើដែលនាំ​ចូលពីបរទេស ដូច​ជាផ្លែប័រជាដើម​។ ផ្លែប័រ ដែលមានប្រភព​មកពីតំបន់អាមេរិកខាង​ត្បូង បាននិង​កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងប្រទេស​ចិន ដែលជាទីផ្សារ​ដ៏ធំបំផុតរបស់ពិភពលោក​។

 

 

 

ផ្លែឈើពណ៌​បៃតងដែលសំបូរទៅដោយ​ជាតិប្រូតេអ៊ីន​ ដែលមានប្រភព​មកពីបណ្ដាប្រទេសនៅតំបន់អាមេរិកឡាទីន​ដូចជា ប្រទេសឈីលី មិចស៊ីកូ និងប៉េរូ ត្រូវបាននាំ​មកកាន់ប្រទេសចិន​ជាលើកដំបូង​ក្នុងឆ្នាំ២០០៦ ហើយពន្ធនាំចូល​បានធ្លាក់ចុះម្ដងបន្តិចៗ​ចាប់តាំងពីឆ្នាំ២០០៨ ពី៤០​ភាគរយ​មកសល់ត្រឹម១០​ភាគរយវិញ​។

 

 

ទាំងប្រទេស ប៉េរូ និង ឈីលី ត្រូវបានលើកលែងពន្ធនាំ​ចូលមកកាន់ទីផ្សាររបស់​ចិន ក្នុង​រយៈពេល៥ឆ្នាំ​កន្លងទៅ​ ដែលនេះបាន​រួមចំណែកឱ្យមានកំណើន​យ៉ាងខ្ពស់ក្នុងការលក់​នាពេលថ្មីនេះៗ​។

រយៈពេលបីត្រីមាស​ដើមឆ្នាំនេះ ផ្លែប័រចំនួន១ម៉ឺន១ពាន់​តោន​ ត្រូវបាននាំចូល​ពីប្រទេសប៉េរូតែមួយ​ប៉ុណ្ណោះ មកកាន់ទីក្រុង សៀងហៃ ពោលគឺកើន​ឡើងចំនួន១៥៦​ភាគរយ ធៀបនឹងរយៈពេលដូច​គ្នាកាលពីឆ្នាំមុន​។ នេះបើផ្អែកតាម​ទិន្នន័យផ្លូវការ​។

 

 

 

 

លោក ចិន ជៀនមីង មន្ត្រីគយក្រុង សៀងហៃ បាន​អោយ​ដឹង​ថា “ប័រប្រមាណ១ម៉ឺន១ពាន់​តោន ត្រូវបាននាំចូល​តាមរយៈផែក្រុង សៀងហៃ កាលពីឆ្នាំ​ទៅមិញ​។ ការនាំចូល​ពីខែមករា ដល់ ខែកញ្ញា មានចំនួនជាង២​ម៉ឺនតោន គឺខ្ពស់ជាងតួ​លេខសរុបកាលពីឆ្នាំមុនទៅទៀត​។”

 

 

កម្រិតអាហាររូប​ត្ថម្ភដ៏ខ្ពស់និងប្រកបដោយ​ជាតិសរសៃរបស់​ផ្លែប័រ បានទាក់​ទាញប្រជាប្រិយភាពពីអ្នកចូល​ចិត្តហាត់កីឡា និងអ្នក​ស្រលាញ់ជីវិតរស់នៅបែប​បំប៉នសុខភាព​។ កត្តានេះ​ ធ្វើឱ្យមានសន្ទុះ​នៃការលក់កាន់តែធំជាងមុន​។

 

 

 

 

 

អ្នកស្រី ហ៊ូ រ៉ាន នាយកគ្រប់គ្រង​ទូទៅ ឃ្លាំងរោងចក្រ​សកល នៃក្រុមហ៊ុន Kaola.com អោយ​ដឹង​ថា “ផ្លែប័រ ឈរនៅលើតារាង​ការលក់កំពូល​ទាំងបី ក្នុងចំណោមអាហារ​ស្រស់ទាំងអស់​ នាអំឡុងរដូវ​កាលប្រូម៉ូសិនធំម្តងៗ​។”

 

 

វាជារឿងធម្មតាទៅហើយ ដែលគេឃើញមានអតិថិជនដើរទិញផ្លែប័រនៅតាមផ្សារទំនើបធំៗ ដោយមិនបានដឹងអ្វីច្រើនអំពីផ្លែឈើនេះទេ ដោយអតិថិជនទាំងនោះគ្រាន់តែដឹងតែមួយមុខថា ប័រ​ល្អចំពោះ​សុខភាព​។

 

 

ប្រជាពលរដ្ឋក្រុង សៀងហៃ ម្នាក់​និយាយថា “ខ្ញុំមិនដឹង​ទេថាហេតុអ្វីបានជាវា​ថ្លៃយ៉ាងនេះ​។ តែមនុស្សជាច្រើន​និយាយថា ​វាមានអត្ថប្រយោជន៍​ចំពោះសុខភាព​។”

អ្នកជំនាញក្នុងវិស័យនេះ បានលើក​ឡើងថា​ ឱ្យតែមាន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចរវាងចិន​និង​ប្រទេសដែលដាំផ្លែឈើ​ ឱកាសទីផ្សារក៏មាន​ច្រើន ស្របពេលដែល​អតិថិជនបន្តស្វែងរកជម្រើសថ្មីៗ​៕

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

 

មតិយោបល់

អត្ថបទពេញនិយម