លោក​ខាង​កើត | November 02, 2018

មន្ទីរពិសោធន៍​ចិនកំពុងធ្វើការរូមគ្នា ដើម្បីធ្វើការ​អភិវឌ្ឍន៍ផ្ការណប ប្រកបដោយ​ភាពជោគជ័យ

 

ផ្កាយរណប​ម៉ារីនចិន អេកជ៍ វ៉ាយ ធូប៊ី (HY-2B) ដែលត្រូវ​បានបង្ហោះចូលក្នុង​គន្លង ចេញពី​មជ្ឈមណ្ឌលបង្ហោះផ្កាយរណប តាយយូអាន (Taiyuan) ភាគខាងជើង​ប្រទេសចិន កាលពីថ្ងៃ​ព្រហស្បត្តិ៍មុន មិនអាចមាន​ភាពជោគជ័យទៅរួច​បានទេ​ ប្រសិនបើគ្មាន​កិច្ចខំប្រឹងប្រែងរួម​នៃបុគ្គលិកជាច្រើននាក់​ធ្វើការលើគម្រោងនេះ​។

 

 

ប្រសិនបើមាន​កំហុសណាមួយ ការបាញ់កាំជ្រួចនឹង​មិនអាចកើតឡើងបាន​ឡើយ ​និងធ្វើឱ្យខាតបង់ប្រាក់​ច្រើនសន្ធឹក​សន្ធាប់​។ ដូច្នេះ​ហើយ​ គេទាមទារ​ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការត្រួត​ពិនិត្យ កំហុស​ណាមួយសូម្បីតែកំហុស​តូចបំផុតក៏ដោយ​។ វាបូករួមនឹង​ការបង្កើតឧបករណ៍ដោយ​ដៃ សម្រាប់ធ្វើតេស្តសាកល្បង​គុណភាពឥន្ធនៈ​។

 

 

 

លោក វ៉ី ស៊ូហ្វេង អ្នកបច្ចេកទេស​ក្នុងមន្ទីរ​ពិសោធន៍​ នៃស្ថានីយ៍សាកល្បង​ការបង្ហោះរបស់សាខា​ប្រាំ ប្រចាំមជ្ឈមណ្ឌល​បង្ហោះផ្កាយរណបតាយយូអាន លើក​ឡើង​ថា
“កម្រាស់ស្តង់​ដារនៃសំបកអំពូល​គួរតែស្ដើងជាង ០.១ មិល្លីម៉ែត្រ តែក្រាស់​ពេកឬក៏ស្ដើងពេក​ក៏ជាបញ្ហាដែរ​។ ការផ្លុំខ្យល់ទៅ​ក្នុងអំពូលក៏មិនមែន​ជារឿងស្រួលដែរ​។ គ្រប់ពេលដែលយើង​ផ្លុំខ្យល់ទៅក្នុងអំពូលនីមួយៗ កម្លាំងខ្យល់ត្រូវ​តែហាប់និងរលូន​ មិនត្រូវខ្លាំង​ពេកឬខ្សោយពេកទេ​។

 

 

 

 

នៅពេលដែលអំពូល​រួចរាល់ ជំហានបន្ទាប់គឺការ​យកគំរូវិភាគរបស់ឥន្ធនៈ​កាំជ្រួចរ៉ុកកែត​។ ដោយសារតែ ប្រេងឥន្ធនៈងាយឆេះ ងាយផ្ទុះនិង​ងាយកាត់​ ដូច្នេះហើយទើប​អ្នកបច្ចេកទេសនៃមន្ទីរ​ពិសោធន៍ តម្រូវឲ្យពាក់ឈុតនិង​របាំងការពារមុខ​ នៅពេលចូល​យកគំរូមកវិភាគម្ដងៗ​។

 

 

លោក លីវ ដុងសេង នាយកនៃស្ថានីយ៍​សាកល្បងការបង្ហោះ​របស់សាខាប្រាំ អោយ​ដឹង​ថា “ឈុតនិង​របាំងការពារមុខអាចបញ្ចៀស​យើងពីគ្រោះថ្នាក់ ក៏ប៉ុន្តែការស្លៀកពាក់​ឈុតនេះ​ មិនមានភាពងាយ​ស្រួលឡើយ។ ជាឧទាហរណ៍ក្នុង​រដូវក្តៅពេលសីតុណ្ហភាពឡើង​ខ្ពស់​ យើងធ្វើការ​ជាច្រើនម៉ោង ហើយនៅពេលចប់​ម៉ោងធ្វើការ ទឹកហូរចេញពីឈុត​ហ្នឹងតែម្ដង​។”

 

 

 

សូម្បីធ្វើការតេស្ត​សាកល្បងលើកដំបូង​បានបញ្ចប់ក៏ដោយ​ ក៏យើងត្រូវចាំឱ្យ​ប្រេងឥន្ធនៈចុះត្រជាក់​វិញជាមុនសិន មុននឹងធ្វើ​ការបាញ់បង្ហោះកាំជ្រួចរ៉ុកកែត​ ដើម្បីធានាសុវត្ថិភាព​នៃបេសកកម្ម​។

 

 

 

 

 

 

លោក វូ ជីនសេង អ្នកបច្ចេកទេស​ក្នុងមន្ទីរពិសោធន៍​ នៃស្ថានីយ៍សាកល្បង​ការបង្ហោះរបស់សាខាប្រាំ ប្រចាំមជ្ឈមណ្ឌល​បង្ហោះផ្កាយរណបតាយយូអាន​ និយាយ​រៀប​រាប់​យ៉ាង​ដូចនេះ​ថា “គេត្រូវការ​ឧបករណ៍អង្គធាតុគីមីរាវ​ចំនួនបួន​ ព្រមទាំង​ការវិភាគនិងធ្វើ​តេស្តសាកល្បង​នៃគ្រឿងសំគាល់ចំនួន៣២​ដង​។ ដើម្បីធានាបាន​នូវគុណភាពឧបករណ៍​អង្គធាតុគីមីរាវនីមួយ​ៗ​ ការធ្វើតេស្ត​សាកល្បងជាប់ៗ​គ្នាបីដង ត្រូវតែដំណើរការ​សម្រាប់គ្រឿងសំគាល់​ទាំងនោះ​។”

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម