លោក​ខាង​កើត | November 01, 2018

សាលាក្រុង ធានជីន បង្កើនកម្លាំង​សម្រាប់ដោះស្រាយ​បញ្ហាកាកសំណល់រឹង ដែលនាំចូលដោយ​ខុសច្បាប់​

 

អាជ្ញាធរ ក្រុងធានជីន ភាគខាងជើងប្រទេសចិន បានបង្កើន​កម្លាំងបន្ថែម ដើម្បីដោះស្រាយ​បញ្ហាកាកសំណល់រឹងដែល​នាំចូលដោយខុស​ច្បាប់ ដែលកំពុង​រក្សាទុកនៅឯកំពង់ផែ​ក្រុង​។

 

 

 

 

នៅឯកំពង់ផែធាន​ជីន មានទូកុងធេន័រ​ជាច្រើន កំពុងផ្ទុកកាក​សំណល់រឹងចំរុះ​ប្រភេទដូចជា ​កម្ទេចផ្លាស្ទីក​និងកម្ទេចក្រដាស ធាតុស័ង្កសី​អុកស៊ីត និងកាកសំណល់​កំណាត់កប្បាស​។ ទូកុងធេន័រ​ដែលផ្ទុកកាកសំណល់រឹងនេះ​ គ្របដណ្តប់លើផ្ទៃ​ដីទំហំដល់ទៅ១ម៉ឺន៥ពាន់ម៉ែតការ៉េ​ឯណោះ​។

 

 

 

ភាគីដែលជាអ្នកទិញ​កាកសំណល់ទាំងនេះ បានទុកកុង​ធេន័រទាំងនេះ​ចោល​ ព្រោះគេមិន​ហ៊ានមកទទួលខុសត្រូវលើកាក​សំណល់ខុសច្បាប់ទាំងនេះ​ទេ ក្រោយពីអង្គភាព​គយមិនផ្តល់លិខិតអនុញ្ញាត​ឱ្យនាំចូល​។ គេមិនអាចបញ្ជូនកាក​សំណល់ខុសច្បាប់ទាំងនោះ​ត្រលប់ទៅវិញភ្លាម​ៗ ទៅកាន់ប្រទេស​ដែលបានបញ្ជូនវាមក​នោះទេ​។ ដូច្នេះវាអាចនឹង​បំពុលដល់បរិស្ថានដែលនៅ​ជុំវិញតំបន់នេះ​។ នេះបើយោងតាម​អង្គភាពគយក្រុងធានជីន​។

 

 

លោក លាវ ហានវឹន អនុប្រធាន ក្រុមប្រតិបត្តិការ អធិការដ្ឋាន​ត្រួតពិនិត្យផ្នែកដឹក​ជញ្ជូនអន្តរជាតិ​នៃកំពង់ផែធានជីន បាន​អោយ​ដឹង​ថា
“ក្រោយពីទុក​ចោលរយៈពេលយូរ ធុងកុងតឺន័រ​ទាំងនោះអាចនឹង​លេច​ ពីព្រោះធុង​មួយចំនួនមិនបាន​បិទឱ្យជិតត្រឹមត្រូវនោះទេ​។ ហើយវានឹងប៉ះពាល់​ដល់បរិស្ថាន​។”

ក្នុងករណីគេ​រកឃើញថាទំនិញដែលបាន​ដឹកចូលមក គឺជាកាក​សំណល់ ក្រុមហ៊ុន​ដែលដឹកវាចូលមកនោះ​មានកាតព្វកិច្ចត្រូវបញ្ជូន​ទំនិញទាំងនោះ​ ត្រលប់ទៅប្រទេស​ដើមវិញ​។ ក៏ប៉ុន្តែភាគច្រើននៃក្រុមហ៊ុន​ទាំងនោះ មិនចង់រ៉ាប់រង​ថ្លៃចំណាយលើការដឹកជញ្ជូន​ត្រលប់ទៅវិញនេះទេ​។

 

 

លោក ចាង ឆឹង អនុប្រធានមន្ទីរ​ត្រួតពិនិត្យនិងប្រកាសពន្ធ នៃអង្គភាព​គយក្រុងធានជីន មាន​ប្រសាសន៍​ថា “ប្រសិនបើយើង​ចង់បញ្ជូនសំរាមទាំងនេះ ទៅកន្លែង​ដើមរបស់វា​ បណ្ដាប្រទេស​ដែលជាម្ចាស់នៃ​កាកសំណល់ទាំងនេះ​ នឹងតម្រូវឲ្យ​យើងបំពេញបែបបទបរិស្ថាន​និងឯកសារទាក់ទង​ជាច្រើនទៀត​។ ដូច្នេះ ការងារនេះ គឺពិតជាស្មុគស្មាញ​ខ្លាំងណាស់​។”

បើគិតចាប់តាំងពីដើម​ឆ្នាំនេះមក អង្គភាពគយ​ក្រុងធានជីន បានបញ្ជូនកាក​សំណល់រឹងចំនួន ១ម៉ឺន៤ពាន់៦រយតោន ត្រលប់ទៅប្រភព​ដើមវិញ​យ៉ាងជោគជ័យ​ ដោយសហការ​ជាមួយមន្ទីរនិងក្រុមហ៊ុន​ដឹកជញ្ជូនផ្សេងៗ​។ ប៉ុន្តែកំពង់ផែក្រុង​ធានជីន នៅសល់កាក​សំណល់រឹងជាង៦​ពាន់តោនទៀត ដែលត្រូវដឹក​ទៅប្រភពដើមវិញ​។

ដើម្បីដោះស្រាយ​បញ្ហានេះ អង្គភាពគយក្រុង​ធានជីន បាន​សហការជាមួយក្រុមហ៊ុន​បច្ចេកវិទ្យាក្នុង​ស្រុកមួយ​ ដើម្បីកម្ចាត់​កាកសំណល់ទាំងនេះនៅ​នឹងកំពង់ផែផ្ទាល់តែម្តង​ ដោយប្រើវិធីដែល​ប៉ះពាល់បរិស្ថានតិចតួចបំផុត​។

 

 

 

 

 

លោក ហាន សៀវគ័ង បុគ្គលិក ក្រុមហ៊ុនការពារ​បរិស្ថាន​ បាន​អោយ​ដឹង​ថា “ការដុតសំរាមនៅ​ក្នុងឡរ គឺជាបច្ចេកទេសមួយ ដែលគេបានប្រើយូរ​គួរសមដែរ​ នៅក្នុងប្រទេស​ចិន​។ សីតុណ្ហភាព​នៅខាងក្នុងឡរ អាចឡើងដល់១៧០០​អង្សាសេ ​ដែលអាចដុតកាក​សំណល់រឹងភាគច្រើនក្នុង​បរិយាកាសអាល់កាឡាំង​។ វិធីនេះ ​ក៏ស្របតាមឬ​ខ្ពស់ជាងស្តង់ដារជាតិ​ផងដែរ​៕

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម