លោក​ខាង​កើត | October 31, 2018

លោកប្រធានាធិបតី​ចិន បើកដំណើរ​ការស្ពាន ហុងកុង-ជូហាយ-ម៉ាកាវ

 

លោកប្រធានាធិបតីចិន ស៊ី ជីនភីង បានបើកសម្ពោធស្ពាន ហុងកុង-ជូហាយ-ម៉ាកាវ នៅក្នុង​ពិធីបើកដំណើរការស្ពាន ដែលបានប្រព្រឹត្តនៅឯទីក្រុង ជូហាយ ភាគខាងត្បូងប្រទេសចិន កាលពីព្រឹក​ថ្ងៃអង្គារ​។

 

 

 

 

ស្ពានប្រវែង៥៥គីឡូម៉ែតនេះ មានទីតាំងនៅច្រក លីងទីងយ៉ាង នៃមាត់ទន្លេគុជ​។ ស្ពាននេះ តភ្ជាប់តំបន់រដ្ឋបាល​ពិសេសហុងកុង ទីក្រុងជូហាយ និងតំបន់​រដ្ឋបាលពិសេសម៉ាកាវ​។ គម្រោងសាងសង់​ស្ពាននេះ បានចំណាយប្រាក់អស់២០​ពាន់លានដុល្លារអាមេរិក ដោយមាន​ការពន្យាពេលខ្លះ និង ការចំណាយបន្ថែមខ្លះ​។ ប៉ុន្តែវត្តមានរបស់ស្ពាន​នេះ គូសបញ្ជាក់ឱ្យឃើញអំពីការ​បោះជំហានដ៏ធំមួយលើការងារ​អភិវឌ្ឍដំណរភ្ជាប់ផ្នែកហេដ្ឋា​រចនាសម្ព័ន្ធ រវាងខេត្ត គ័ងតុង ហុងកុង និងម៉ាកាវ​។ ការអភិវឌ្ឍនេះ គឺស្ថិតក្រោម​គោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” របស់រដ្ឋាភិបាលចិន​។

 

 

 

 

ថ្លែង​ក្នុង​សុន្ទរកថា លោក ស៊ី ជីនភីង ប្រធានាធិបតីចិន បាន​លើក​ឡើង​ថា “ខ្ញុំសូមប្រកាស​បើកដំណើរការ ស្ពានហុងកុង-ជូហាយ-ម៉ាកាវ​។”

ថ្លែងទៅកាន់អ្នកចូល​រួមទាំងអស់ រួមមានដូចជាអ្នកស្រី ឃែរី លែម (Carrie Lam) ដែលជា​មេដឹកនាំតំបន់ហុងកុង និងបុគ្គលិកការដ្ឋាន​ស្ពានផងនោះ លោក ស៊ី បានមានប្រសាសន៍​យ៉ាងមានមោទនភាពចំពោះ​គម្រោងនេះថា ការសាងសង់ស្ពាន​នេះ ​បានសម្រេចជោគជ័យ​ប្រកបដោយ “ពណ៌ដ៏ផុស”​។

ប្រសាសន៍ លោក ស៊ី ជីនភីង ប្រធានាធិបតីចិន “ខ្ញុំមានការដឹងគុណ​ណាស់ចំពោះអ្នកទាំងអស់គ្នា​។ ខ្ញុំជឿថា អ្នកទាំងអស់គ្នា ច្បាស់ជានឹងទៅ​ធ្វើផ្លូវទៀតហើយ ដោយមានទស្សនៈ​ដ៏ថ្មីប្លែកមួយ ហើយអ្នកទាំងអស់​គ្នានឹងធ្វើដំណើរទៅគ្រប់​ទីកន្លែងទូទាំងប្រទេសចិន នៅពេលណាដែល​យើងត្រូវការអ្នកទាំងអស់គ្នា​។ អ្នកបានចូលរួមចំណែក​ដ៏ធំចំពោះសង្គម​ជាតិ ហើយយើងមិនអាច​មើលរំលងការតស៊ូរបស់អ្នក​ទាំងអស់គ្នាបានទេ​។ ហើយចំនុចដែល​សំខាន់ជាងនេះទៅទៀតនោះ គឺអ្នកបានយល់​អំពីតម្លៃនៃជីវិតរបស់អ្នក​។ អ្នកគួរតែមាន​មោទនភាពចំពោះខ្លួនឯង ហើយពួកយើងក៏មាន​មោទនភាពចំពោះអ្នកដែរ​។”

 

 

 

ស្ពាននេះ នឹងជួយធ្វើឱ្យការដោះដូរ​ផ្នែកធនធានមនុស្សនិង​ពាណិជ្ជកម្ម​ អាចប្រព្រឹត្ត​ទៅបានកាន់តែល្អប្រសើរ រវាងខេត្តគ័ងតុង តំបន់ហុងកុង និងម៉ាកាវ​។ វាក៏ផ្តល់អត្ថប្រយោជន៍​ដល់ការអភិវឌ្ឍនៃតំបន់នេះ ព្រមទាំង​លើកស្ទួយដល់សមត្ថភាព​ប្រកួតប្រជែងជារួម របស់មាត់ទន្លេ​គុជផងដែរ​។ នេះបើយោងតាមលោក ហាន ចឹង ដែលជាមេដឹកនាំ​តំបន់ម៉ាកាវ​។

 

 

 

លោក ហាន បានសង្កត់ធ្ងន់ថា ស្ពាននេះមានសារៈ​សំខាន់ចំពោះការផ្តល់​ជំនួយគាំទ្រដល់ហុងកុង​និងម៉ាកាវ ដើម្បីឱ្យតំបន់​ទាំងពីរអាចចូលរួមក្នុងការអភិវឌ្ឍ​ជារួមរបស់ប្រទេសចិន​ទាំងមូលបាន​។ ស្ពាននេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៥ ធ្នូ ២០០៩ ហើយគ្រោងឆ្អឹង​របស់ស្ពាន បានសាងសង់រួចរាល់​កាលពីថ្ងៃទី៧ កក្កដា 2២០១៧៕

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម