2017-04-01 15:19:00

វិភាគ និងព្យាករណ៍លទ្ធផលរវាង Leicester ទល់នឹង Stoke យប់នេះ

ក្រុមការពារជើងឯក Leicester កំពុង​ឡើង​ជើង​វិញ តាម​ពិត​ទៅ​គឺ​យឺត​ពេល​ហើយ​សម្រាប់​ការ​សាងភាពល្បីល្បាញ​ជា​ថ្មី ប៉ុន្តែ​ពួក​គេ​អាច​គេច​ផុត​ពី​តំបន់​តែ​ត្រូវ​កាត់​ចោល។ ៣ប្រកួត​ចុង​នៅ​ក្នុង​ League ពួកគេ​ឈ្នះ​រហូត​ធ្វើ​អោយ​ពួកគេ​មាន​ទំនុក​ចិត្ត​ឡើង​វិញ ហើយ​ការ​ប្រកួត​យប់​នេះ​ពួក​គេ​អន្ទះសា​ចង់​ឈ្នះ​ដើម្បី​រក្សា​កំណត់​ត្រា​របស់​ខ្លួន។

2017-03-23 09:57:00

អ្នកគាំទ្រអង់គ្លេសស្រាតឈររាំយប់មិញពេលអង់គ្លេសប្រកួតជាមួយអាល្លឺម៉ង់នៅទឹកដី Dortmund

អ្នក​​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ម្នាក់​បាន​ស្រាត​​​ហើយ​ក្រោក​ឈរ​ច្រៀង​ចម្រៀង​ពេល​អាល្លឺម៉ង់​ស៊ី​អង់គ្លេស​មួយ​គ្រាន់​ក្នុង​ជំនួប​មិត្ត​ភាព​នៅ​​ទីក្រុង​ Dortmund ។

2017-03-22 10:47:00

Neymar ទំនងនឹងមក Manchester United រដូវកាលក្រោយក្នុងតម្លៃ២០០ លានផោន

ខ្សែប្រយុទ្ធ​របស់ Barcelona កីឡាករ Neymar បាន​និយាយ​ពី​លទ្ធភាព​ដែល​អាច​ផ្លាស់​មក​លេង​នៅ Manchester United ដោយ​ទទូច​ថា កីឡាករ​គ្រប់​រូប​សុទ្ធ​តែ​ចង់​ធ្វើការ​ជាមួយ​លោក Jose Mourinho ។

2017-03-21 10:02:00

Jamie Vardy ត្រូវអ្នកគាំទ្រគំរាមសម្លាប់ ដោយចោទថាជាប់ពាក់ព័ន្ធនឹងការ ដកតំណែងលោក Claudio Ranieri

Jamie Vardy បាន​លាតត្រដាង​អោយ​ដឹង​ថា គេ​បាន​ទទួល​ការ​ព្រមាន​សម្លាប់​ពី​អ្នក​គាំទ្រ​ដែល​ខឹង​សម្បារ​​នឹង​ការ​ដកហូត​តំណែង​លោក Claudio Ranieri វីរបុរស​របស់​ក្លិប Leicester City។

2017-03-20 10:58:00

Liverpool ជាក្រុមមិនចាញ់សោះពេលជួប5ក្រុមកំពូលតារាងនៅអង់គ្លេស ក្រោយស្មើ Manchester City យប់មិញ (វីដេអូ)

ម្ចាស់​ផ្ទះ Manchester City មិន​អាច​ផ្ដួល​ក្រុមហង្សក្រហម Liverpool បាន​យប់មិញ​នេះ​​ធ្វើ​អោយ​ឱកាស​តាម​​​ប្រដេញ​ពាន​ជាមួយ​នឹង Chelsea រដូវកាល​នេះ​​កាន់​តែ​ពិបាកទៅៗ ខណៈ Liverpool នៅ​តែ​ជា​ក្រុម​​រឹង​មាំ​បំផុត​ពេល​ជួប​5​ក្រុម​កំពូល​តារាង​នៅ​អង់គ្លេស​រដូវកាល​នេះ។

2017-03-17 09:23:00

Manchester United ឡើង​​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៅ Europa League ទាំង​បុក​ពោះ

Manchester United បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​ក្នុង​កម្មវិធី Europa League ហើយ ក្រោយ​ពី​ឈ្នះ​ក្រុម Rostov ទាំង​ប្រផិតប្រផើយ។

2017-03-16 15:38:00

Roma នឹងទម្លាក់ Lyon ពី Europa League នៅយប់នេះដោយលទ្ធផល 2-0

Roma ធ្វើ​ដំណើរ​ទៅ​ទឹក​ដី​បារាំង​កាល​ពី​សប្ដាហ៍​មុន​មិន​បាន​សម​ប្រកប​ទេ។ ម្ចាស់​ផ្ទះ​បំប៉ោង​សំណាញ់​ទី​តាំង​ពី​នាទី​៨ ប៉ុន្តែ​ Roma វាយ​បក​នាំ​មុខ​​វិញ​​ដោយ​បញ្ចប់​តង់ទីមួយ​ដោយ​លទ្ធផល​ 2-1។ ទោះ​យ៉ាង​គ្រាប់​បាល់​ដែល​រក​បាន​ដោយ Tolisso, Fekir, និង Lacazette ធ្វើ​អោយ​ម្ចាស់​ផ្ទះ Lyon​ ទទួល​បាន​ជ័យជម្នះ 4-2 នៅ​ពេល​ចប់​ការ​ប្រកួត​ពេញ​ម៉ោង ហើយ​ធ្វើ​អោយ​ក្រុម​មក​ពី​បារាំង​មាន​ទំនុក​ចិត្ត​សម្រាប់​ការ​ប្រកួត​ជើង​ទី​ពីរ​នៅ​យប់​នេះ។

2017-03-16 10:17:00

Pep Guardiola ដឹកនាំក្រុមធ្លាក់នៅវគ្គ១៦ក្រុមជាលើកដំបូងក្នុងអាជីព (វីដេអូ)

Manchester City ធ្លាក់​​ពី Champions League ដោយ​ចាញ់​​ប្រៀប​គ្រាប់​បាល់​​ក្រៅ​ផ្ទះ​ បន្ទាប់​ពី​ Monoco ផ្ដួល 3-1 យប់​មិញ​នេះ។

2017-03-15 15:50:00

Monaco នឹងទម្លាក់ Manchester City ពី Champions League ដោយលទ្ធផល 3-1

ជើង​ទី​មួយ​របស់​ក្រុម​ទាំង​ពីរ​គឺ​ជា​ប្រកួត​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​ក្នុង​ក្របខណ្ឌ Champions League រដូវកាល​នេះ​ដែល​គ្មាន​រំពឹង​ថា​នឹង​វាយ​បក​វិញ​បាន ប៉ុន្តែ​ការ​វាយបក​យ៉ាង​អស្ចារ្យ​របស់ Barcelona កាល​ពី​សប្ដាហ៍​មុន​​បាន​ធ្វើ​អោយ​ប្រកួត​យប់​នេះ​មិន​មាន​អ្វី​គួរ​អោយ​ភ្ញាក់​ផ្អើល​ខ្លាំង​ទេ​ប្រសិនបើ​ក្រុម​កំពូល​តារា​នៅ​បារាំង​អាច​ទម្លាក់​មេឃខៀវ​បាន។

2017-03-15 14:55:00

ការប្រកួត Tiger Street Football Festival 2017 វគ្គផ្តាច់ព្រ័ត្រ

រាជធានីភ្នំពេញ៖​ ការប្រកួតបាល​ទាត់ Tiger Street​ Football Festival 2017​ ដែលជា​លើកទី៥របស់​ក្រុមហ៊ុនស្រាបៀរ​ថៃហ្គ័រ ក្នុងការរៀបចំ​ការប្រកួតដើម្បីផ្តល់​ឱកាសដល់​យុវជនខ្មែរដែលស្រលាញ់​វិស្ស័យកីឡាបាល់ទាត់​បានបញ្ចេញសមត្ថភាព និង​ក្លាយជាម្ចាស់រង្វាន់​ដ៏ច្រើនសន្ធឹកសន្ធាប់​ពីក្រុមហ៊ុនស្រាបៀរបៀ​ថៃហ្គ័ររហូតដល់​ទៅ ១៥ ០០០​ដុល្លារ​​អាមេរិក​។

2017-03-15 08:43:00

មើលគ្រាប់បាល់ទាំងពីរដែល Leicester ទម្លាក់ Sevilla ពី Champions League យប់មិញ (វីដេអូ)

Kasper Scheichel ជួយសង្គ្រោះបាល់ពិន័យ១១ម៉ែត្រនៅចុងម៉ោងបាន ខណៈគ្រាប់បាល់របស់ Wes Morgan និង Marc Albrighton បញ្ជូន Leicester ឡើងទៅវគ្គ៨ក្រុមចុងក្រោយក្នុងក្របខណ្ឌ Champions Leauge៕

2017-03-14 15:33:00

Sevilla នឹងបំបាក់ Leicester ធ្ងន់ជាងជើងទីមួយនៅយប់នេះ

មួយ​គ្រាប់​របស់ Jamie Vardy នៅ​នាទី​៧៣​ក្នុង​ទឹក​ដី​អេស្ប៉ាញ​បាន​ផ្ដល់​ក្ដី​សង្ឃឹម​អោយ Leicester ដើម្បី​ប្រជែង​យក​កៅអី​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​ក្នុង​ក្របខណ្ឌ Champions League ប៉ុន្តែ​យ៉ាង​ណា​លទ្ធផល 2-1 ក្នុង​ដៃ​ក្រុម​ខ្លាំង​របស់​អេស្ប៉ាញ​គឺ​ជា​រឿង​​មិន​ងាយ​ស្រួល​ប៉ុន្មាន​ទេ​សម្រាប់​ក្រុម​ដែល​នៅ​ជិត​តំបន់​កាត់​ចោល​នៅ​លីក​កំពូល​របស់​អង់គ្លេស។

2017-03-14 10:35:00

Mourinho សើចពេល Ander Herera ត្រូវបានដេញចេញក្នុងជំនួប FA Cup ទល់នឹង Chelsea យប់មិញ

អ្នក​ចាត់ការ​ក្លិប Manchester United លោក Jose Mourinho មិន​អាច​ជឿ​នឹង​អ្វី​​ដែល​លោក​មើល​ឃើញ​ផ្ទាល់​ភ្នែក​ពេល​ដែល​ខ្សែ​បម្រើ​កណ្ដាល Ander Herrera ត្រូវ​បណ្ដេញ​ចេញ​ក្រោយ​ទទួល​បាន​កាត​លឿង​លើក​ទី​ពីរ​នៅ​ជំនួប FA Cup យប់​មិញ​ទល់​នឹង Chelsea ។

2017-03-13 09:48:00

Harry Kane អាចនឹងមិនបានលេងរហូតចប់រដូវកាលក្រោយរងរបួសយប់មិញពេលប៉ះ Millwall នៅ FA Cup

ក្រុម Tottenham កំពុង​ព្រួយបារម្ភ​ថា Harry Kane អាច​នឹង​ខកខាន​មិន​បាន​លេង​រហូត​ដល់​ដាច់​រដូវកាល​ដោយសារ​បញ្ហា​របួស​កជើង​។

2017-03-10 17:12:00

បើកឆាកប្រកួត៦០ក្រុមសម្រាប់ថ្ងៃដំបូងនៅភ្នំពេញកំពុងប្រកួតយ៉ានស្វិតស្វាញ

ថ្ងៃដំបូង​សម្រាប់ការ​ប្រ​​​​កួតចវគ្គជម្រុះ​ក្នុងមណ្ឌលរាជធានី​ភ្នំពេញនៃ​ពាន់រង្វាន់​Tiger Street Football Festival 2017 ​នៅមុខមជ្ឈមណ្ឌល​កោះពេជ្រ បាន​បញ្ចប់ថ្ងៃទីមួយ​ដោយធ្វើការប្រកួត​អស់ជាង​៣០ប្រកួត ហើយ​និង​​ធ្វើ​ការ​ប្រកួត​​ចំនួន ៣​ ​ថ្ងៃដោយ​គិត​​ចាប់​ពី​ថ្ងៃ​ទី​​៩ ដល់ ១១​ ខែ​មីនា ​ឆ្នាំ​២០១៧ ដើម្បី​​ស្វែង​រក​​ចំនួន ១២ ​ក្រុម​ទៅ​​ធ្វើ​ការ​ប្រកួត​ដំណាក់​​កាល​ផ្ដាច់​ព្រ័ត្រ​ថ្ងៃ​​ទី​១២ ខែ​មីនា​ ឆ្នាំ​២០១៧ ដើម្បី​ស្វែងរកអ្នកឈ្នះ​ទឹកប្រាក់ ១៥០០០​ដុល្លា។