2017-01-24 14:37:00

Liverpool ចង់បាន Pulisic ដែលតាំងចិត្តនៅជាមួយ Dortmund ដល់ឆ្នាំ២០២០

ខ្សែ​បម្រើ​កណ្ដាល​ឆ្នើម​ Pulisic បាន​តាំង​ចិត្ត​បន្ត​អនាគត​អាជីព​របស់​គេ​នៅ​ក្លិប​របស់ Bundesliga ជា​កន្លែង​ដែល​គេ​មាន​អារម្មណ៍​គេ​អាច​អភិវឌ្ឋ​ខ្លួន​បាន​ល្អ​បំផុត។

2017-01-13 10:16:00

Chelsea ចង់បាន Payet មកធ្វើជាខ្សែបម្រើកណ្ដាល

អ្នក​ចាត់​ការ Chelsea លោក Antonio Conte បាន​ងាក​មក​ចាប់​អារម្មណ៍ Dimitri Payet ក្រោយ​ពី​ដំណើរការ​ទាក់ទង Arturo Vidal ហាក់​មិន​បាន​ផល។ យោង​តាម The Sun។

2017-01-11 08:51:00

Chelsea កំពុងសម្លឹង Michail Antonio ពី West Ham ដើម្បីពង្រឹងក្រុមដណ្ដើមពាន

Chelsea កំពុង​រៀប​ចំ​គំរោង​គួរ​អោយ​ភ្ញាក់​ផ្អើល​ដើម្បី​ចរចា​យក Michail Antonio វ័យ​២៦​ឆ្នាំ​ពី West Ham ក្រោយ​ពី​ឃើញ​ទម្រង់​លេង​ដ៏​ល្អ​របស់​កីឡាករ​រូប​នេះ​នៅ​ក្នុង​​ក្រុម​របស់​លោក Slavan Bilic ដោយ​ស៊ុត​ចូល​៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៧​ប្រកួត។

2017-01-11 08:36:00

Roberto Carlos ថា Zidane នឹងត្រូវគេទទួលស្គាល់ជាគ្រូបង្វឹកល្អបំផុតរបស់ពិភពលោកនៅអនាគត

Roberto Carlos បាន​គាំទ្រ​អតីត​មិត្ត​រួម​ក្រុម Zinedine Zidane ថា​នឹង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​គ្រូបង្វឹក​ល្អ​បំផុត​របស់​ពិភពលោកនា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

2017-01-10 19:32:00

តើ World Cup មានក្រុមចូលរួមនៅវគ្គផ្ដាច់ព្រ័ត្រដល់ទៅ៤៨ក្រុមជាគំនិតល្អទេ?

FIFA បាន​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​ដើម្បី​ពង្រីក​​ចំនួន​ក្រុម​ចូល​រួម​ប្រកួត​ World Cup នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដល់​៤៨​ក្រុម​នៅ​ឆ្នាំ​២០២៦ ប៉ុន្តែ​តើ​អ្នក​គិត​ថា គំនិត​នៃ​ការ​ពង្រីក​ចំនួន​ក្រុម​នេះ​ល្អ​ទេ?

2017-01-10 14:04:00

Oscar ស៊ុតចូលក្នុងការបង្ហាញខ្លួនប្រកួតទីមួយឲ្យ Shanghai SIPG

Oscar ចាប់​ផ្ដើម​អាជីព​នៅ​ចិន ដោយ​ក្ដី​រីករាយ​តាម​រយៈ​ការ​រក​បាន​គ្រាប់​ដំបូង​ក្នុង​ប្រកួត​មិត្ត​ភាព​ពេល​ Shanghai SIPG ជួប​ជាមួយ Al Batin នៅទីក្រុង Doha។

2017-01-10 08:40:00

Coutinho នឹងចូលលេងពេលប៉ះ Southampton ខណៈ Henderson នឹងចូលហ្វឹកហាត់

លោក Jurgen Klopp បាន​បង្ហើប​អោយ​ដឹង​ថា​ Philippe Coutinho ជា​សះស្បើយ​អាច​ចូល​លេង​បានវិញហើយ​ក្នុង​ជំនួប​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ League Cup ពេល​ជួប​ Southampton ខណៈ Jordan Henderson រំពឹង​ថា​នឹង​បាន​មក​​ចូល​រួម​ហ្វឹកហាត់​វិញ​នៅ​ចុង​សប្ដាហ៍​នេះ។

2017-01-09 09:21:00

Pogba, Neymar និង Buffon មិនជាប់ក្នុងបញ្ជី FIFA FIFPro World 11

កីឡាករ​ល្បីល្បាញ​៣​រូប​មិន​បាន​ជាប់​ឈ្មោះ​​ក្នុង​បញ្ជី​ក្រុម​កីឡាករ​ល្អ​១១​នាក់​ប្រចាំ​ឆ្នាំ​នៅ The Best FIFA Football Awards ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង Zurich នា​រាត្រី​ថ្ងៃ​ចន្ទ។

2017-01-06 10:12:00

Athletic Bilbao នៅសល់តែ៩នាក់ អាចទប់យកឈ្នះ Barcelona 2-1

Athletic Bilbao ដែល​នៅ​សល់​គ្នា​ត្រឹម​៩​នាក់​ក្រោយ​ត្រូវ​ពិន័យ​កាត​ក្រហម​២ អាច​ទប់​យក​ជ័យ​ជម្នះ 2-1 លើ Barcelona នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៅ Copa del Rey វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

2017-01-05 15:45:00

James Rodriguez បញ្ចប់មន្ទិលជុំវិញការផ្លាស់ទៅលេងនៅ Chelsea ដោយបញ្ជាក់ថា នឹងតស៊ូយកតំណែងនៅ Bernabeu

James Rodriguez បាន​បញ្ជាក់​ថា គេ​នឹង​នៅ​ជាមួយ​ Real Madrid ។ អនាគត​របស់​កីឡាករ​ជម្រើស​ជាតិ​កូឡុមប៊ី​រូ​ប​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ជា​ខ្លាំង បន្ទាប់​ពី​មិន​បាន​​បង្ហាញ​ខ្លួន​នៅ Bernabeu អោយ​ទៀតទាត់។

2017-01-04 09:01:00

Ronaldo ចូលស្នាក់នៅសណ្ឋាគារ CR7 ជាមួយមិត្តស្រីព្រោះ Real Madrid ពន្យារពេលសម្រាករបស់គេ

Cristiano Ronaldo ត្រូវ​បាន​ផ្ដល់​សិទ្ធិ​អោយ​ពន្យារ​ពេល​សម្រាក​ពាក់​កណ្ដាល​រដូវកាល​ក្រោយ​ពី Real Madrid ដក​ឈ្មោះ​ស៊ុបពែស្តា​​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ចេញ​ពី Copa del Rey ។

2017-01-03 10:56:00

Jurgen Klopp ចង់ក្អួតឈាមពេល Liverpool បោះ២ពិន្ទុចោលយប់មិញនៅទឹកដី Sunderland

លោក Jurgen Klopp យល់​ថា ហង្សក្រហម Liverpool បាន​បោះ​ចោល​២​ពិន្ទុ​នៅ​ទឹក​ដី​របស់ Sunderland យប់​មិញ និង​បាន​សារភាព​ថា “នោះ​ជា​រឿង​ដែល​ធ្វើ​អោយ​លោក​មាន​អារម្មណ៍​មិន​ល្អ”។

2017-01-02 09:23:00

Spurs កាន់តែខ្លាំង ខណៈ Arsenal នៅរក្សាកៅអីលេខ៣ (វីដេអូ)

សប្ដាហ៍​មុន​មាន់​ខ្នាយមាស​បាន​បំបាក់ Southampton 4-1 ហើយ​យប់​មិញ​នេះ​បាន​លុត Watford 4-1 ទៀត គឺ​ជា​កំណត់ត្រា​លទ្ធផល​ក្រៅ​ដី​ដ៏​ល្អ​បំផុត និង​បាន​ជួយ​ពួក​គេ​អោយ​ឡើង​មក​លេខ​៤​​​មាន​៣៩​ពិន្ទុ​ស្មើ Manchester City ដែល​ឈរ​នៅ​លេខ​៥។