2017-09-08 09:20:00

រដ្ឋមន្ត្រីពាណិជ្ជកម្មគាំទ្រ ចំពោះចំណាត់ការប្រយុទ្ឋប្រឆាំង ផលិតផលក្លែងក្លាយ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្តែងការគាំទ្រចំពោះសកម្មភាពរបស់គណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ដែលកន្លងមកបានធ្វើការបង្ក្រាបបទល្មើសជាច្រើន ពាក់ព័ន្ធនឹងការរត់ពន្ធឱសថខុសច្បាប់ ដែលបង្ករឲ្យមានគ្រោះថ្នាក់ និងមានហានីភ័យខ្ពស់ដល់សុខភាពសាធារណៈ និងសុវត្ថិភាព​សង្គម។

2017-09-08 09:15:00

អ្នកវិនិយោគមកពីប្រទេសចិន នៅតែមានបំណងចង់មក វិនិយោគនៅកម្ពុជា បន្ថែមទៀត

ខណៈដែលមានក្រុមហ៊ុនជាច្រើនរបស់ប្រទេសចិនបាននិងកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជារួចហើយនោះ ក្រុមហ៊ុនមកពីប្រទេសចិនដដែលនេះ នៅតែមានបំណងបន្ដចង់មកធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

2017-09-08 09:00:00

ប្រមុខរដ្ឋាភិបាលកម្ពុជា-ថៃ ឯកភាពគ្នា ក្នុងការតភ្ជាប់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រទេសទាំងពីរ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ឧត្ដមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានឯកភាពគ្នាក្នុងការជំរុញការតភ្ជាប់ ការពង្រីកទំហំពាណិជ្ជកម្មឱ្យកាន់តែធំ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។

2017-09-08 20:00:00

កម្ពុជា រំពឹងទទួលចំណូលយ៉ាងតិច ៥០០លានដុល្លារអាមេរិក ពីអណ្តូងប្រេងកាត

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​បាន​លើកឡើងថា កម្ពុជា​នឹង​ទទួលបាន​ចំណូល​យ៉ាងតិច ៥០០លាន​ដុល្លារ​អាមេរិក ពី​អណ្តូង​ប្រេងកាត​អប្សរា​នៃ​ប្លុក A ប្រសិន​បើក​ក្រុមហ៊ុន KrisEnergy សម្រេច​អភិវឌ្ឍ​គម្រោង​របស់ខ្លួន​នោះ។ ការ​ឲ្យ​ដឹង​នេះ ក្នុង​សិក្ខាសាលា​ស្ដីពី​ដំណើរ​ឆ្ពោះ​ទៅជា​ប្រទេស​ផលិត​ប្រេង​នា​រសៀល​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នៅ​អគ្គនាយកដ្ឋាន​ប្រេងកាត។

2017-09-06 13:45:00

អ្នកដាំដំឡូងមី ជិតមានសង្ឃឹម ព្រោះក្រសួងកំពុងរៀបចំ គោលនយោបាយជាតិ សម្រាប់នាំចេញ

ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា សហការ​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) បានរៀបចំ​ពិធី​បើក​កិច្ចប្រជុំ​គណៈកម្មការ​អភិវឌ្ឍន៍​គោលនយោបាយ​ជាតិ​ដំឡូង​មី​កម្ពុជា ខណៈដែល​គេ​ចាត់ទុក​ដំឡូង​មី​ជា​ដំណាំ​ដ៏​មាន​សក្តានុ​ពល​ទី២ បន្ទាប់ពី​ដំណាំ​ស្រូវ ដូច​មានកំណត់ នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (CTIS)។

2017-09-05 11:00:00

រាជរដ្ឋាភិបាលកំណត់យកក្រុងសៀមរាប ជាបេក្ខភាពប្រទ្បងប្រណាំង ទីក្រុងទេសចរណ៍ស្អាត អាស៊ាន ២០១៨

រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួងទេសចរណ៍ រដ្ឋបាល​ខេត្តសៀមរាប និង​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ ជា​សេនា​ធិការ រួមជាមួយ​ផ្នែក​ឯកជ​ន បាន​ឯកភាពគ្នា​ដាក់​ផែនការសំខាន់ៗ ៧ចំណុច ក្នុងកា​រៀបចំ​ក្រុង​សៀមរាប ឲ្យ​ក្លាយជា​បេក្ខភាព​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ឆ្នាំ២០១៨ មួយ ក្នុងចំណោម​ក្រុង​ដទៃទៀត​របស់​កម្ពុជា។

2017-09-05 09:00:00

ទូរសព្ទ​ទំនើប​បំផ្លាញ​ មនុស្ស​មួយជំនាន់

តើលោកអ្នកដឹងថាខ្លួនឯងជាមនុស្សនៅក្នុងជំនាន់ណាទេ? មនុស្សជំនាន់នេះជាមនុស្សជំនាន់ទីមួយដែលចំណាយពេលច្រើនបំផុតជាមួយនឹងទូរសព្ទទំនើប...

2017-09-05 20:15:00

មន្ដ្រីសាខាកាំកុងត្រូលភ្នំពេញ ដកហូតទំនិញ ៤៧គីឡូក្រាម ពីអាជីវករផ្សារដើមគរ

មន្ត្រី​សាខា​កាំ កុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ​បាន​ដកហូត​ទំនិញ ៤៧គីឡូក្រាម ពី​អាជីវករ​ផ្សារ​ដើម​គរ បន្ទាប់ពី​ពិនិត្យឃើញ​មាន​ជាតិគីមី ក្នុង​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​គុណភាព​ម្ហូបអាហារ កាលពី​ព្រឹក​ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧។

2017-09-01 09:45:00

កម្ពុជាគ្រោងនាំពូជខ្លាដំបង ចូលមកក្នុងប្រទេស ដើម្បីស្តារពូជខ្លា ដែលបានបាត់បង់

នាយកប្រតិបត្តិនៃអង្គការ WWF បានថ្លែងថា សម្តេចតេជោនាយករដ្ឋមន្ត្រីបានឯកភាពទៅលើគម្រោងនាំពូជខ្លាដំបងចូលមកក្នុងប្រទេសកម្ពុជា ដើម្បីស្តារពូជខ្លាយើងដែលបានបាត់បង់ក្នុងសម័យសង្គ្រាមឡើងវិញ។

2017-09-01 09:25:00

ត្រយ៉ងយក្ស៤ ដែលជាប្រភេទជិតផុតពូជបំផុត ត្រូវបានរកឃើញនៅក្នុង ដែន ជម្រកសត្វព្រៃកែវសីមា

ក្រុមស្រាវជ្រាវ និងត្រួតពិនិត្យសត្វព្រៃនៃអង្គការWCS បានរកឃើញសត្វត្រយ៉ងយក្សដែលជាប្រភេទរងគ្រោះជិតផុតពូជបំផុតចំនួន០២គូរ(០៤ក្បាល)ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ នេះគឺជាការរកឃើញជាលើកដំបូងសម្រាប់ រយៈពេល១០ឆ្នាំចុងក្រោយនេះនៅក្នុងដែនជម្រកសត្វព្រៃកែវសីមានេះ។ ការរកឃើញនេះ ឆ្លុះបញ្ចាំងជាថ្មីម្តងទៀតថាដែនជម្រកសត្វព្រៃកែវសីមា គឺជាតំបន់មានជីវចម្រុះខ្ពស់ និងពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់ អភិរក្សប្រភេទថនិកសត្វ និងសត្វ ស្លាបប្រភេទរងគ្រោះ។

2017-09-01 08:15:00

មហាសេដ្ឋី​ម៉ូដ​សម្លៀកបំពាក់​អេស្ប៉ាញ ​ក្លាយជា​កំពូល​ អ្នកមាន​ក្នុង​លោក

នៅសប្តាហ៍នេះ កំពូលអ្នកជំនួញក្នុងឧស្សាហកម្មម៉ូដសម្លៀកបំពាក់អេស្ប៉ា និងជាស្ថាបនិកម៉ាក Zara គឺលោកAmancio Ortegaបានបោះមួយជំហានឡើងខ្ពស់លើលោក Bill Gates ក្នុងតំណែងជាអ្នកមានបំផុតក្នុងពិភពលោកនេះ...

2017-08-31 16:27:00

ពលរដ្ឋនៅស្រុកចំនួន 3 នៃខេត្តព្រះវិហារទទួលបានអណ្ដូងទឹកស្អាតពីក្រុមហ៊ុន Ford

ប្រជាពលរដ្ឋចំនួន 3 ស្រុក ដែលរស់នៅក្នុងខេត្តព្រះវិហា ដែលកំពុងជួបការលំបាកក្នុងស្វែងរកប្រភពទឹក សម្រាប់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ បានទទួលអណ្ដូងទឹកស្អាតពីក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA កម្ពុជា តាមរយៈគម្រោងមូលនិធិរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា។

2017-08-31 12:45:00

កម្ពុជា-វៀតណាម ផ្សព្វផ្សាយពីទេសចរណ៍ របស់ខ្លួនរួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរ ពីប្រទេសទីបី

ក្រសួងទេសចរណ៍​កម្ពុជា ទទួលបាន​ការអញ្ជើញ​ពី​ក្រសួងទេសចរណ៍​វៀតណាម និង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ក្នុងការ​ចូលរួម​ក្នុង​សន្និសីទ​ផ្សព្វផ្សាយ​ទេសចរណ៍​វៀតណាម (Vietnam Tourism Roadshow) ក្នុង​គោល​បំណង​ជំរុញ​ចរន្ត​លំហូរ​ទេសចរ​ពីគ្នា​ទៅវិញទៅមក ពិសេស​ដើម្បី​ទាក់ទាញ​ទេសចរ​ពី​ប្រទេស​ទី​បី​ឲ្យ​កាន់តែច្រើន​ថែមទៀត។

2017-08-30 15:40:00

ASUS ធ្វើព្រឹត្តការណ៍បញ្ចុះតម្លៃខ្នាតធំនៅខេត្តសៀមរាប

បន្ទាប់ពីធ្វើព្រឹត្តការណ៍បញ្ចុះតម្លៃខ្នាតធំនៅខេត្តបាត់ដំបង ពេលនេះក្រុមហ៊ុនទូរស័ព្ទ ASUS បានរៀបចំព្រឹត្តការណ៍នេះដូចគ្នានៅខេត្តសៀមរាបមួយទៀត នៅហាងលក់ទូរសព្ទ័ដៃស៊ីណា អាស៊ាន ដែលមានទីតាំងនៅលើផ្លូវជាតិលេខ 6 សង្កាត់ស្លក្រាម ខេត្តសៀមរាប ដោយមានដាក់ស្តង់ខ្នាតធំ តាំងបង្ហាញទូរសព្ទ័ដៃទំនើប សេរ៊ី ZenFone ជាច្រើន។

2017-08-30 14:15:00

រដ្ឋាករទឹកស្វយ័តប្រកាសសងប្រាក់ ជូនអតិថិជនវិញ ចាប់ពីថ្ងៃទី០៤ កញ្ញាខាងមុខនេះ

បន្ទាប់ពី​មាន​កំហុស​បច្ចេកទេស​គិត​តម្លៃប្រើប្រាស់​ទឹក​លើស​ហើយ​បាន​ប៉ះពាល់​ទៅដល់​ជីវភាព​ប្រជាពលរដ្ឋ រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ បានប្រកាស​ទទួល​ទូទាត់​សង​ជា​សាច់ប្រាក់​ដែល​ធ្វើ​វិក្កយបត្រ​ខុស​ជូន​អតិថិជន​វិញ ចាប់ពី​ថ្ងៃទី០៤ កញ្ញា​ខាងមុខនេះ។

អត្ថបទពេញនិយម
"); }); }(jQuery));