2017-09-27 13:45:00

ស្ពានជ្រោយចង្វារចាស់ នឹងត្រូវបិទជាបណ្តោះអាសន្ន​ ចាប់ពីថ្ងៃទី០១ ខែតុលា ខាងមុខនេះ

ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន (ស្ពាន​ជ្រោយចង្វារ​ចាស់) នឹងត្រូវ​បិទ​ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃទី០១ ខែ​តុលា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បី​ធ្វើការ​ជួសជុល​ស្តារ​ទ្បើង​វិញ។ ដោយ​នឹងធ្វើ​ចរាចរណ៍​ទ្វេ​ទិស​ឆ្លង​កាត់​ទន្លេ​នឹង​ប្រព្រឹត្តទៅ​តែ​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន តែមួយ​ប៉ុណ្ណោះ។

2017-09-27 12:40:00

កូឡុំប៊ី ស្វែង​រក​ការ​នាំ​ចេញ ត្បូង​ពេជ្រ ទៅកាន់ទីផ្សារ​​ប្រទេស​ចិន​

ក្រុម​អ្នក​ជួញ​ដូរ​ត្បូង​ពេជ្រ​របស់​ប្រទេសកូឡុំប៊ី ​ កំពុង​ស្វែង​រក​ទីផ្សារ​នាំ​ចេញ​ត្បូង​ពេជ្រ​របស់​ខ្លួន​​ទៅ​កាន់​ប្រទេស​ចិន​​​។

2017-09-26 13:00:00

កម្ពុជាជំរុញសហគមន៍អឺរ៉ុប និងប្រទេសផ្សេងទៀត ឱ្យមកវិនិយោគ លើឧស្សាហកម្មកាត់ដេរ និងសម្លៀកបំពាក់បន្ថែម

ដើម្បី​ផ្សារភ្ជាប់​នឹង​ប្រព័ន្ធ​អនុគ្រោះ​ខាង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​និង​សម្លៀកបំពាក់ រដ្ឋមន្ត្រី​បានស្នើ​ដល់​អ្នក​តំណាង​ក្រុមហ៊ុន និង​អ្នកការទូត​ទាំងអស់ បន្ត​ជជែក​ពិភាក្សាគ្នា និង​សហការគ្នាជាមួយ​កម្ពុជា ក្នុងការ​បង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយគ្នា ក៏ដូចជា​ស្វែងរក​ទីផ្សារ និង​ចាប់​ដៃគូ​វិនិយោគ​រួមគ្នា​លើ​វិស័យ​កាត់ដេរ និង​សម្លៀកបំពាក់​នៅ​កម្ពុជា។

2017-09-25 14:15:00

ពលរដ្ឋក្រីក្រខេត្តស្ទឹងត្រែង បើប្រើភ្លើងក្រោម ១០គីឡូ បង់តែ ៤៨០៛ តែបើលើសពីនេះ រដ្ឋនឹងជួយ

ចំពោះ​បងប្អូន​ក្រីក្រ​ដែល​ប្រើ​ភ្លើង​ក្រោម១០គីឡូវ៉ាត់​ម៉ោងគឺ​បង់​តែ ៤៨០៛ ប្រសិនបើ​ប្រើ​ចាប់ពី ១១គ​វ​ម-៥០គ​វ​ម គឺ​បង់​តែ៦១០៛ រដ្ឋ​នឹង​ជួយ​បង់​ជំនួស​នូវ​តម្លៃ​លើសពីនេះ។ ចំពោះ​ខេត្ត​រនៈ​គិរី គឺ​បង់​តែ៦៧០៛ ព្រោះ​ខេត្ត​នេះ​គឺមាន​វា​រី​អគ្គីសនី​ប្រើ​រួចហើយ។ នេះបើ​តាម​បង្ហាញ​ឲ្យដឹង​ពីសម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​កម្ម​វិធី​បិទទ្វារ​ទឹក​ទំនប់វា​រី​អគ្គិ​សនី​សេសា​ន​ក្រោម២ ស្ថិត​នៅ​ក្នុង​ឃុំ​ភ្លុក ស្រុក​សេសា​ន ខេត្ត​ស្ទឹង​ត្រែង។

2017-09-25 20:00:00

ដំណឹងល្អ ! អ្នកចេះភាសាបារាំង ជិតត្រូវប៉ាន់ហើយ

ក្រុមហ៊ុន និង​សហគ្រាស​ឯកជន​បារាំង​ប្រមាណ​ជាង ៣០០ នឹង​មក​ធ្វើការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ក្នុងពេល​ឆាប់ៗខាង​មុខនេះ តាមរយៈ​មូលនិធិ FPI (Fondation Prospective Innovation) នៃ​ប្រទេស​បារាំង។

2017-09-17 11:15:00

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញចំណូលបានពីសួយសារផល និងអនុផលព្រៃឈើ

តាម​របាយការណ៍​ស្ដីពី​សភាពការណ៍​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ប្រចាំ​ខែសីហា ឆ្នាំ ២០១៧ និង​ទិសដៅ​អនុវត្ត​បន្ត​នៅ​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៧ បាន​បង្ហាញថា សម្រាប់​ខែសីហា ឆ្នាំ ២០១៧នេះ ចំណូល​ពី​ថ្លៃ​សួយ​សារ​ផល អនុផល​ព្រៃឈើ​សរុប​ចំនួន ១៨៧ ៣១៥ ០៧៩រៀល និង​ចំណូល​ពី​សេវាសាធារណៈ​ចំនួន ៣៥០ ៧៧៨ ៦២៦រៀល និង ៥ ៥៦០,១៩ដុល្លារ​អាមេរិក។

2017-09-16 10:30:00

ក្រសួងជំរុញឲ្យមានដៃគូអភិវឌ្ឍន៍ ចូលរួមដោះស្រាយបញ្ហា សហគ្រាសធុនតូច និងមធ្យម

រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម និងសិប្បកម្មជំរុញឲ្យមានដៃគូអភិវឌ្ឍន៍ចូលរួមដោះស្រាយបញ្ហាប្រឈម​របស់សហគ្រាសធុនតូច និងមធ្យមដែលនៅរប៉ាត់រប៉ាយឲ្យចូលក្រោមច្បាប់ ខណៈដែលវិស័យនេះ មិនទាន់មានដៃគូអភិវឌ្ឍចូលរួមនៅឡើយ។

2017-09-15 16:15:00

កម្ពុជានាំចេញអង្ករ ទៅបរទេស៣៧ម៉ឺនតោន គិតត្រឹម៨ខែ ចុងក្រោយនេះ

បើតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយបានបង្ហាញកាលពីពេលថ្មីៗនេះថា គិតត្រឹម ៨ខែ នៃឆ្នាំ២០១៧នេះ ប្រទេសកម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួន ៣៧ ម៉ឺនតោន នៅក្នុងតំបន់អាស៊ាន សហគមន៍អ៊ឺរ៉ុប និងប្រទេសផ្សេងទៀតលើពិភពលោក។

2017-09-15 15:15:00

កម្ពុជាទទួលបានពានរង្វាន់ពីរ ក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី១៤ ឆ្នាំ២០១៧

នៅក្នុងឱកាសចូលរួមព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី១៤ ឆ្នាំ២០១៧ ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី១២ ដល់ទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងណាន់នីង ខេត្តក្វាងស៊ី ប្រទេសចិន ព្រះរាជាណាចក្រកម្ពុជាត្រូវបានគណៈកម្មការរៀបចំពិពរ័ណ៍នៃសាធារណរដ្ឋប្រជាមានិតចិន ប្រគល់ជូននូវពានរង្វាន់ចំនួនពីរ។

2017-09-15 15:00:00

ចាប់ពីឆ្នាំ២០១៩នេះ កម្មករទាំងអស់ នឹងមានប្រាក់រឺត្រែត ដូចអ្នកធ្វើការងាររដ្ឋដែរ

នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ចំនួន ៨០% នៃប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពីមុន។ នេះជាការថ្លែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករកម្មការនីចំនួន ១៦,៤៨៤នាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈ១ ស្ថិតក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៧។

2017-09-15 12:30:00

លោក​តា គង់ ណៃ ជា​ជនជាតិ​ខ្មែរ​ទី៣ ទទួល​ពាន​រង្វាន់ ហ្វុគុអូកា​ នៅ ជប៉ុន

ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​ដ៏​ល្បី​ឈ្មោះ​លោកតា​ គង់ ណៃ ត្រៀម​នឹង​ទៅ​ទទួល​ពាន​រង្វាន់​ ហ្វុគុអូកា នៅ​ប្រទេស ជប៉ុន នា​ថ្ងៃ​ទី ២១ ខែ​កញ្ញា ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

2017-09-14 14:00:00

ក្រសួងប្រាប់ឲ្យប្រតិបត្តិករ ទេសចរណ៍ពង្រឹង គុណភាពផលិតផល និងផ្ដល់សេវាកម្មល្អជូនភ្ញៀវ

ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ក្រសួងទេសចរណ៍​បានចេញ​សារាចរ​ណែនាំ​ដល់ មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​នានា រៀបចំ​ពង្រឹងគុណភាព​ផលិតផល និង​សេវាកម្ម ជូន​ភ្ញៀវទេសចរ​ឱ្យបាន​ល្អប្រសើរ​ថែមទៀត។

2017-09-13 14:00:00

មន្ត្រីជាន់ខ្ពស់កម្ពុជា ជំរុញឲ្យសហរដ្ឋអាមេរិក វិនិយោគវិស័យទូទាត់ប្រាក់ តាមអេឡិកត្រូនិក

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​មក​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​លើ​វិស័យ ពាណិជ្ជកម្ម​តាម​អេ​ឡិ​ក​ត្រូ​និក និង​ការទូទាត់​តាម​អេ​ឡិ​ក​ត្រូ​និក។ ការ​ឲ្យ​ដឹង​នេះ ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​ប្រតិភូ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-សហរដ្ឋអាមេរិក (Bilateral Meeting with the U.S.-ASEAN Business Council Delegates) កាលពី​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១។

2017-09-13 08:00:00

ស្រីៗ​រំពឹងចង់​កាន់​តំណែង ​ដឹកនាំ​ក្រុមហ៊ុន ​លើស​ប្រុសៗនៅពេល​អនាគត

បើទោះជាពត៌មាននៅដើមឆ្នាំនេះបានចោទជាបញ្ហាអំពីគម្លាតនៃសមភាពភេទក្នុងក្រុមហ៊ុនធំៗដូចជាUber និងGoogle ជាដើម ក៏សហគ្រិនស្រីៗនឹងមានសុទិដ្ឋិនិយមខ្ពស់ក្នុងអនាគត២០ឆ្នាំទៀត...

2017-09-12 14:00:00

កម្ពុជា-ថៃ ពង្រីកសក្តានុពលពាណិជ្ជកម្ម តាមបន្ទាត់ព្រំដែនរួមគ្នា

កម្ពុជា-ថៃ ចាប់ផ្ដើម​ពង្រីក​សក្តានុពល​ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាង ដើម្បី​លើកកម្ពស់​ការយល់ដឹង​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ សំដៅ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​បង្កើន​កិច្ចសហការ​សេដ្ឋកិច្ច​ទ្វេភាគី​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត។ ការ​ឲ្យ​ដឹង​នេះ ក្រសួងពាណិជ្ជកម្ម បាន​សហការ​ជាមួយ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​រៀបចំ​សិក្ខាសាលា​មួយ​នៅ​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១។

អត្ថបទពេញនិយម
"); }); }(jQuery));