2017-10-23 14:23:00

សហភាពអឺរ៉ុបផ្តល់ថវិកាជាង ២០លានអឺរ៉ូសម្រាប់លើកកម្ពស់គុណភាពអប់រំនៅកម្ពុជា

សហភាព​អឺរ៉ុប​បានសម្រេច​ផ្តល់​ជំនួយឥតសំណង​ជា​ថវិកា ប្រមាណ​ជាង២០លាន​អឺរ៉ូ សម្រាប់​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា ដែល​ជំនួយ​របស់​សហភាព​អឺរ៉ុប​នេះ គឺ​បានមកពី​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​ប្រទេស​បែលហ្ស៊ិក និង​រាជរដ្ឋាភិបាល​កម្ពុជា។

2017-10-23 19:45:00

អាជ្ញាធរក្រុងភ្នំពេញ ព្រមានបិទប៊ៀរហ្គាដិន ខារ៉ាអូខេ និងក្លឹបកម្សាន្តណា ដែលរំខានការរស់នៅរបស់ពលរដ្ឋ

អភិបាល​រាជធានី​ភ្នំពេញ​បាន​ព្រមាន​បិទ​អាជីវកម្ម​ប៊ៀ​រ​ហ្គា​ដិ​ន ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​ឡាយណា ដែល​បង្ក​ការរំខាន​ដោយ​សំឡេង ឬ​បង្ក​ភាព​រញ៉េរញ៉ៃ​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ។ ការព្រ​មាន​​នេះ នៅក្នុង​វេទិការ​សាធារណៈ ឬ​ពិធី​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នៅ​មហោស្រប​ចេនឡា​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​កាលពីពេលថ្មីៗនេះ។

2017-10-20 10:14:00

ឯកឧត្តម សុខ ទូច៖ ប្រទេសដែលមានឧស្សហកម្មរីកចម្រើន គឺជាអ្នកបំផ្លាញបរិស្ថានខ្លាំងជាងគេ

ប្រទេសដែលមានឧស្សហកម្មរីកចម្រើន គឺក៏ជាអ្នកបំផ្លាញបរិស្ថានខ្លាំងជាងគេដែរ ដូច្នេះប្រទេសទាំងនោះត្រូវគិតគូរឱ្យបានម៉ត់ចត់អំពីការអភិវឌ្ឍវិស័យនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន។ នេះបើតាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

2017-10-20 10:40:00

មន្រ្តីកម្ពុជា ចង់ឲ្យមានការលើកទឹកចិត្ត ដល់ប្រទេសធំៗបី ដើម្បីសុំទីផ្សារ ដែលគ្មានពន្ធ និងមិនកំណត់កូតា

មន្រ្តីជាន់ខ្ពស់កម្ពុជា បានស្នើឱ្យបង្កើតវិធានការ ដែលអាចអនុវត្តន៍បាន ដើម្បីលើកទឹកចិត្ត ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក អៀរឡង់ និងសហព័ន្ធរុស្ស៊ី ក្នុងការផ្តល់ការយល់ព្រម ឱ្យបានឆាប់រហ័ស ទៅលើដំណើរការទីផ្សារ ដែលគ្មានពន្ធ និងមិនកំណត់កូតា សម្រាប់ប្រទេស ដែលប្រទេសអភិវឌ្ឍន៍តិចតួច យ៉ាងហោចណាស់៩៧ភាគរយ។

2017-10-19 14:43:00

WTO និងប្រទេសក្នុងតំបន់អាស៊ី ប្រជុំគ្នាដោះស្រាយបញ្ហាមួយចំនួនក្នុងតំបន់

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បាន​ផ្ដើម​រៀបចំ​ប្រជុំ​ថ្នាក់​តំបន់ (អាស៊ី ប៉ាស៊ីហ្វិក និង​កា​រា​បៀ​ន) ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ផលិតផល​ធ្វើ​ពី​កប្បាស និង​ជលផល ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​មិន​កំណត់​ពន្ធ និង​បរិមាណ។

2017-10-18 15:15:00

ក្រុមហ៊ុនឆ្នោត មហាលាភឡូតូ សម្ពោធចេញលេខលាភថ្មី

នៅថ្ងៃទី​​ 17 ខែតុលា ឆ្នាំ 2017 អ្នកសារព័ត៌មាន​និងភ្ងៀវកិត្តិយសជាច្រើនបានអញ្ជើញឲ្យចូលរួមជាកិត្តិយសក្នុងកម្មវិធីសន្និសិទកាសែតពីប្រូមូសិនថ្មីនៃក្រុមហ៊ុនមហាលាភឡូតូ។

2017-10-18 13:30:00

ស្ពានឆ្លងកាត់ទន្លេសាបថ្មីមួយទៀត នឹងត្រៀមបើកការដ្ឋាន នៅថ្ងៃទី ២៣ ខែតុលានេះ

រាជរដ្ឋាភិបាល​បានសម្រេច​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេសាប​ថ្មី​មួយទៀត​ទុក​សម្រាប់​ពលរដ្ឋ និង​អ្នកធ្វើដំណើរ​ទៅមក​ឆ្លងកាត់​ពី​តំបន់​ជ្រោយចង្វារ មក​តំបន់​ឬ​ស្សី​កែវ​ផ្លូវជាតិ​លេខ។ នេះ​បើតាម​ការប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ។

2017-10-17 13:31:00

ស្ពានអាកាសចំនួន ២ខ្សែរបន្ថែមទៀត គ្រោងនឹងលេចជារូបរាង នាពេលខាងមុខឆាប់ៗនេះ

សាលា​រាជធានី​ភ្នំពេញ​គ្រោង​នឹង​សាងសង់​ស្ពាន​អាកាស​ចំនួន ២បន្ថែមទៀត ត្រង់ចំណុច​ច្រមុះជ្រូក ឬ​កែង​ផ្លូវ ២៧១ជាមួយនឹង​ផ្លូវ​សម្ដេច​តេ​ជោ និង​មួយទៀត​ត្រង់ចំណុច​រង្វង់​មូល​ចោមចៅ ដើម្បី​ដំណោះស្រាយ​ការលំបាក​ធ្វើដំណើរ​ទៅមក​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ។

2017-10-16 14:30:00

គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរ នាំចូលឧបករណ៍ពិសោធន៍ វាស់កម្រិតរឹងមាំនៃថ្ម

ក្រុមការងារ​អភិរក្ស​ ជួសជុល​ក្រុម​ប្រាសាទព្រះពិធូរ​ គឺ​មូលនិធិ​បេតិកភណ្ឌ ​វប្បធម៌​កូរ៉េ (KCHF) និង​ភ្នាក់ងារ​សហ​ប្រតិបត្តិកា​រ ​អន្តរជាតិ​កូរ៉េ (KOICA) បាន​នាំចូល​ឧបករណ៍​ពិសោធន៍​ កម្រិត​រឹងមាំ​នៃ​ថ្ម ដែលមាន​ឈ្មោះថា Universal Testing Machine (UTM) ដើម្បី​បម្រើ​ដល់​ការងារ​ ចាំបាច់​របស់ខ្លួន។

2017-10-13 09:40:00

មន្រ្តីកាំកុងត្រូលរកឃើញសារធាតុគីមី ក្នុងមី និងជ្រក់ស្ពៃ នៅផ្សារដើមគរ

មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានចុះពិនិត្យលើផលិតផល ចំណីអាហារ បន្លែ ផ្លែឈើ ប្រមាណជិតមួយរយមុខនៅផ្សារដើមគរ និងបានរកឃើញក្នុងមី និងជ្រក់ស្ពៃមានផ្ទុកសារធាតុគីមីប៉ូរ៉ាក់ច្រើន និងសារធាតុសាលីអាស៊ីតនៅក្នុងជ្រក់ស្ពៃ និងជ្រក់ត្រសក់ដែលអាចនឹងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។

2017-10-12 20:15:00

កន្លែងកម្សាន្តទំនើបដំបូង និងធំជាងគេបង្អស់ នៅខេត្តសៀមរាប ប្រកាសបើកលក់ គម្រោងជាផ្លូវការ

កន្លែង​កម្សាន្ត​ទំនើប​ដំបូង និង​ធំជាងគេ​បង្អស់​នៅក្នុង​ខេត្ត សៀមរាប ដឹ ហ៊ើ​រី​ថេ​ច វ៉ក (The Heritage Walk) ប្រកាស​បើក​លក់​គម្រោង​ជា​ផ្លូវការ​ ដោយ​រំពឹងថា​នឹង​ផ្តល់​ការងារ​ដល់​ពលរដ្ឋសៀមរាប​រាប់ពាន់នាក់​បន្ថែម ខណៈដែលកន្លែង​នេះ មាន​សុទ្ធតែ​ភោជនីយដ្ឋាន ហាង​កាហ្វេ យីហោ​ល្បី ទាំង​ក្នុង និង​ក្រៅប្រទេស​ដូចជា ប្រទេស​ចិន ថៃ ជប៉ុន កូរ៉េ និង​ប្រទេស​វៀតណាម​ជាដើម។

2017-10-11 10:09:00

មន្ត្រីប៉ូលិសម្នាក់ស្និទ្ធស្នាលជាមួយស្រីស្អាតនៅទីសាធារណៈត្រូវ បានដកហូតការងារ

រូប​ថត​មួយ​សន្លឹក​របស់​មន្ត្រី​ប៉ូលិស​ម៉ាឡេស៊ី ស្និទ្ធស្នាល​ជាមួយ​នារី​វ័យ​ក្មេង​ម្នាក់​ស្លៀក​ខ្លី​ត្រូវ​បាន​គេ​ចែកចាយ​បន្ត​យ៉ាង​ច្រើន​សម្បើម​នៅ​លើ​បណ្ដាញ​សង្គម។

2017-10-11 20:15:00

រដ្ឋមន្ត្រីជំរុញឲ្យអ្នកស្រាវជ្រាវ​ រកបច្ចេកវិទ្យាកសិកម្មថ្មីៗ សមស្របតាមបម្រែបម្រួល អាកាសធាតុ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ជំរុញ​ឲ្យ​អ្នកជំនាញ​ស្វែ​ករក​កម្មវិធីសិក្សា​ស្រាវជ្រាវ​បច្ចេកវិទ្យា​កសិកម្មថ្មីៗសមស្រប និង​ការ​បម្រែបម្រួល​អាកាសធាតុ។ ក្នុងនោះ​ក៏​ជំរុញ​និង​លើកទឹកចិត្ត​ដល់​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ឲ្យ​ខិតខំ​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​ចំណេះដឹង​របស់ខ្លួន​ដល់​ប្រជាកសិករ​អាច​យកទៅ​ប្រើ​ប្រាស់។

2017-10-10 13:31:00

Ford និង RMA ផ្ដល់ជំនួយជាង 2 ម៉ឺនដុល្លារ ដល់អង្គការមួយ សម្រាប់គម្រោងអណ្ដូងទឹកស្អាត

ពលរដ្ឋ 1200 នាក់ មកពីជាង 200 គ្រួសាររស់នៅក្នុងខេត្តចំនួន 2 នឹងទទួលបានអណ្ដូងទឹកស្អាតប្រើប្រាស់ពីអង្គការយុវជនខ្មែរនិងការអភិវឌ្ឍសង្គម (KYSD) តាមរយៈការផ្ដល់មូនិធិដែលមានទឹកប្រាក់ចំនួន25,000 ដុល្លារពីក្រុមហ៊ុនFord និងក្រុមហ៊ុន RMA Cambodia ។

2017-10-10 20:15:00

ឋានសួគ៌បូកគោ ! អ្នកទៅទស្សនា លែងចំណាយលុយទិញសំបុត្រហើយ

បន្ទាប់ពី​មានប្រតិកម្ម​ពី​មហាជន​ដែល​ទាក់ទង​នឹង​ការផ្លាស់ប្ដូរ​ឈ្មោះ​រមនីយដ្ឋាន​បូកគោ ដោយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ប្រកាស​ឲ្យ​ធ្វើការ​ដាក់ឈ្មោះ​ដើម​វិញ។ នៅ​រសៀល​ថ្ងៃទី ៩ តុលា​នេះ ប្រមុខ​រដ្ឋា​ភិល​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន សុខា អូ​តែ​ល​ស្ម័គ្រចិត្ត​ឈប់​លក់​សំបុត្រ​យក​ថ្លៃ​ចូល​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​តទៅទៀត​ហើយ។

អត្ថបទពេញនិយម
"); }); }(jQuery));