កម្សាន្ត | October 12, 2017

ឌុច លីដា បន្ត​រង​ការ​វាយ​ប្រហារថែម​ទៀត​ ​​ពី​សិល្បករ​ដូច​គ្នា

បន្ទាប់​ពី​ផ្ទុះ​ជំលោះ​ពាក្យ​សម្ដី​ជា​មួយ​ផលិតករ​លោក គាំ ចន្ធី កាល​ពី​ពេល​ថ្មីៗ​ទាក់ទង​រឿង​ ​មិន​គោរព​ពេលវេលា ឌុច លីដា បាន​រង​ការ​រិះគន់​កាត់តែ​ខ្លាំង​ថែម​ទៀត ​ពី​សំណាក់​សិល្បករ សិល្បការិនី​ដូច​គ្នា។  លោក ហេង នរៈកក្កដា និយាយ​ថា​ក្នុង​នាម​ជា​តារា​ម្នាក់ ​មិន​គួរ​ខ្វះ​ខាត​ចំណុច​តិច​តួ​ច ​ជា​ការ​គោរព​ពេល​វេលា​នោះ​ទេ ដែល​អាច​នាំ​ឱ្យ​បាត់​បង់​តម្លៃ​ ដល់​សិល្បករ​ផ្សេងៗ​ទៀត។

 

 

លោក​បាន​បញ្ជាក់​ក្នុង​វីដេ​អូ​របស់​ខ្លួន​ថា៖ ”ខ្ញុំ​ចេះ​តែ​ឆ្ងល់ តើ​សម​ទេ ទទួល​ការងារ​គេ​ហើយ ទទួល​លុយ​គេ​ហើយ តែ​ធ្វើ​ចរិត​មិន​ល្អ​បង្ក​ការ​រាំង​ស្ទះ​​ ដល់​ការងារ​របស់​ផលិតកម្ម។ ទង្វើ​បែប​នេះ​ខ្ញុំ​មិន​យល់​ស្រប​ទេ ហើយ​ទង្វើ​នេះ​ក៏​ប៉ះ​ពាល់ ​ដល់​ប្រជាប្រិយភាព​ខ្លួន និង​វិស័យ​សិល្បៈ​ខ្មែរ ​ទាំង​មូល​ផង​ដែរ”។

 

បើ​ទោះ​ជា​វីដេអូ នេះ​លោក ហេង នរៈកក្កដា មិន​យាយ​ចំ​ឈ្មោះ ឌុច លីដា តែ​តារា​សម្ដែង​រូប​នេះ​ទំនង​ជា​សំដៅ ដល់​តារា​ស៊ិចស៊ី​ខាង​លើ​តេ​ម្ដង ព្រោះ​តែ​នាង ទើប​ផ្ទុះ​ជំលោះ​ជា​មួយ​ផលិតករ​មួយ​ចំនួន ​រឿង​មិន​គោរព​ពេល​វេលា​នេះ​ឯង។

 

លោក ហេង នរៈកក្កដា ស្នើ​ឱ្យ​តារា​ទាំង​អស់ មិនថា​តែ​ ឌុច លីដា ទេ​ធ្វើ​យ់ាង​ណា​គោរព​ឱ្យ​បាន​ខ្ជាប់​ខ្ជួន ​សម្រាប់ការ​ងារ​ជា​អាជីព​សម្ដែង​របស់​ខ្លួន ដើម្បី​ធ្វើ​ជា​គំរូ​ដល់​សិល្បករ ផ្សេងៗ​ទៀត និង​មហាជន​ទូទៅ​​ កំពុង​គាំទ្រ​ការ​សម្ដែង​របស់​ខ្លួន។

 

ទាក់ទង​នឹង​ការ​រិះគន់​ពី​ផលិតករ និង​តារា​សម្ដែង​លោក ហេង នរៈកក្កដា នេះ​តារា​សម្ដែងស៊ិចស៊ី ​កញ្ញា ឌុច លីដា មិន​អាច​សុំ​ការ​បក​ស្រាយ​​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​នាង​ មិ​ន​អាចទាក់ទង​បាន។ យ៉ាង​ណា​ក៏​ដោយ​កញ្ញា​បាន​បញ្ជាក់​សារ​ខ្លី ​លើ​បណ្ដាញ​សង្គម Facebook របស់​នាង​ថា ”ខ្ញុំ​និយាយ​តាម​ត្រង់ និង​ជា​ការ​ពិត។ សុំ​បញ្ជាក់​ផលិតករ​ ដែល​មិន​ទាន់​បើក​លុយ​ឱ្យ​ខ្ញុំ​ មិនមែន​មាន​តែ​ម្នាក់​ទេ”។

 

កញ្ញា ឌុច លីដា និង​លោក គាំ ចន្ធី បាន​ប៉ះពាក់​សម្ដី​ដាក់គ្នា ​កាល​ពី​ពេល​ថ្មី មុន​តារា​សម្ដែង​លោក ហេង នរៈកក្កដា បន្ត​វាយ​ប្រហារ​នាង​កាន់​តែ​ខ្លាំង​ថែម​ទៀត​​ នា​ពេល​នេះ។ លោក គាំ ចន្ធី បាន​ចោទ​ ឌុច លីដា ជា​តារា​មិន​គោរពពេល​វេលា មិន​ឱ្យ​តម្លៃ​ដល់​ផលិតកម្ម​ខ្លួន ខណៈ​នាង បាន​ប្រតិកម្មវិញ​ថា ផលិតករ​រូប​នេះ​មិន​គោរព​តាម​ការ​សន្យា និង​មិន​បាន​បើក​លុយ​គ្រប់​​ ឱ្យ​ខ្លួន​នា​ពេលកន្លង​ទៅ៕

 

https://www.youtube.com/watch?v=aWVzjCwC_EI

 

អត្ថបទ ៖ អាដាម

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));