កម្សាន្ត | October 12, 2017

ថៅកែ​ផលិ​តក​ម្ម FCI លោក គាំ ចន្ធី ​ព្រលះ ឌុច លីដា ក្រោយផ្ទុះជម្លោះ​

តារា​ស​ម្តែ​ង​ស្រីតូ​ច​ច្រ​ឡឹ​ង​  ​ឌុ​ច​ លី​ដា​ ស្រា​ប់​តែ​ប​ង្ហោះ​លើគ​ណ​នី​យផ្ទា​ល់​ខ្លួ​ន ​ជុំ​វិ​ញ​ករ​ណី​​​រឿ​ងផ​លិ​ត​ក​រ​​​​​​​​ ក្រ​ឡិច​ក្រ​ឡុច​ ​និ​ង​​​គេច​​​វេះ​​​មិន​ព្រ​ម​បើ​កលុ​យថ្លៃ​ស​ម្ដែ​ងឲ្យ​​​នា​ង។​ ទោះមិនប​ញ្ចេ​ញ​អ​ត្តស​ញ្ញា​ណ​ ប៉ុន្តែ​ផ​លិ​តក​ររូ​ប​នោះ​ ត្រូវ​បា​ន​គេលើ​ក​ឡើ​ងថា​ ​គឺ​ជាលោ​ក​ ​គាំ ចន្ធី​ ​ថៅកែ​ផ​លិត​ក​ម្ម​FC​I។​

 

 

 

ឌុច​​ លីដា បាន​​ប​ង្ហាញ​​​សា​រ​​អា​ក់​​​អន់​​​ស្រ​ព​​ន់​ចិ​ត្ត ​​ចំ​ពោះ​​​ផលិ​ត​​​ករ​ម្នា​ក់ ​​​ដែ​ល​​មិ​ន​​​បា​ន​​បើ​ក​​​លុ​យ​​​ឲ្យ​​នា​ង​​​ ដូច​​​បា​ន​​ស​ន្យា​។​ សា​រ​​នោះ​​​បា​ន​​ប​ង្កើ​ត​​​រឿ​ង​​រ៉ា​វ​​​ជា​​​ហូ​រ​​ហែ​ ​ហើយ​​នាំ​​​ឲ្យ​​ផ​លិ​ត​​​ក​រ​​មួ​យ​​​ចំនួន​​ ​លើក​​​ឡើង​ពី​​ចំ​ណុច​​​មិន​​​ល្អ​​រ​បស់​​ តារា​​​​​​ស្រីរូ​ប​នេះថា​ ជា​​តារា​​​ពិ​បាក​​​ធ្វើ​ការ​​​ជាមួ​យ​ ​មិ​ន​​គោ​រ​ព​​​ម៉ោង​​​ពេ​ល​​​ជា​​​ដើ​ម។​

 

អ្នកដឹក​នាំ​សម្តែ​ង លោក គាំ ចន្ធី បានចេ​ញ​មុខ​​​ម​កប្រ​កាស​​តែម្ដ​ងថា​ ​​​​​​ផលិតករ​ដែល​ ឌុច លីដា ​​​​​បង្ហោះ​​​​​បង្ខូច​ឈ្មោះ ដោយ​​​មិ​នប​ញ្ជាក់​​អត្តសញ្ញាណនោះ​ គឺជារូ​បលោ​ក ​ដោយសា​រតែ​មុន​កា​​រ​បង្ហោះ ​រ​បស់​​​នា​ង​​ប៉ុន្មា​ន​ម៉ោង គឺ​នាង និង​លោក បាន​​ផ្ទុះ​ស​ម្ដីដា​ក់គ្នា​ធ្ងន់​ៗ​​។

 

លោក​ប្រកា​ស​ថា ​​​​​មិ​នខ្វះ​លុ​យ​​​ត្រឹម​​​​៥០ភាគរយ​​បើក​ឲ្យ​​នាង​​​នោះទេ ​បើ​​​នា​ង​​ពិត​ជា​​បានបំពេញកា​រងា​រ​​ច្បាស់​​​លាស់​ ជាមួ​យនឹង​​ផលិតកម្ម FCI របស់​លោកក្នុងនោះ​​ លោក​​ប្រ​កាស​ដាក់​ពាក្យ​​​ប​ណ្ដឹង​​​​ប​ន្ថែម​ ពី​លើការ​​​​បក​អាក្រា​ត​​​ទៀ​តផង​ ប្រសិនបើ​​​​នា​ង​​​​​​​​ស្រាប់តែ​​​​​​​​ឈប់ថ​តរឿង ឲ្យ​​លោ​​​ក​ក្រោ​​យ​​ផ្ទុះ​​រឿ​ង​​ច​ម្រូ​ងច​ម្រាស់​នេះ​។

 

លោក ​គាំ ចន្ធី និយាយ​​ថា ​​ឌុច លីដា បានចុះ​​កុង​ត្រា​​​​​ថត​​រឿង​​ភាគ​ឲ្យ​លោ​ក ក្រោមចំ​ណង​​​ជើង​ថា​ «​​ទូក​​បាត់​ច្រវ៉ា​» ​ដោយ​​ក្នុង​ពេ​ល​​កុ​ង​ត្រា​ ​​​​​នាង​​បាន​ស​ន្យា ឲ្យ​​​ថ្ងៃ​​​​ថ​ត​​​​លើ​ស​ពីមួ​យ​ថ្ងៃ ក្នុ​ង​​មួ​យស​ប្ដា​ហ៍ ប៉ុន្តែភា​គ​តិច ដែល​នាង​គោ​រព​​​​ពា​ក្យ​​សន្យា​ នៅពេល​​​​ថ្ងៃ​ខ្លះ ​នាងម​ក​​យឺ​ត​យ៉ាវ​​ដ​ល់​ទៅ​មួ​យ​ព្រឹក​ៗ​​​​​​​​ ធ្វើឲ្យ​​​លោក​ខា​ត​​​​បង់។

 

​លោកថា​ ​​​ឌុច​ ​លីដា​ បា​ន​​​សន្យា​ជា​មួ​យលោ​ក ​​​​​​ក្នុ​ងអំឡុងខែ​​​៦​ នាង​​ឲ្យ​​​​មួយ​ស​ប្ដាហ៍​​មួ​យ​ថ្ងៃ ​ខែ​​​​៧​​​​​​ឲ្យ​​២​​ថ្ងៃ និងអំឡុ​ងខែ​​​​៨​ ​​​​នាង​ឲ្យ​​​មួ​យ​សប្ដា​ហ៍​​​​៣​​ថ្ងៃ ប៉ុន្តែតិ​ច​​​ណា​ស់ ​ដែ​លនា​ង​ឲ្យ​​​​​​​​​មួ​យ​ស​ប្ដា​ហ៍​​​​​​៣​ថ្ងៃ​​ ​តា​ម​ការ​​​​​​ព្រ​មព្រៀ​ង​។​

 

​ការដែ​លឲ្យ​​នា​ង​សម្ដែ​ង​​​ជាតួ​​​ក្នុ​ងរឿង ​​«​​​​​​​​​​​​ទូ​កបា​ត់​​ច្រ​វ៉ា​»​ លោ​ក​មាន​​សម្ពាធ​​យ៉ា​ង​​ខ្លាំ​ង ​ដោយ​សា​រតែ​​​​​​​​​​​​នាង​​​​​​ជាអ្នកធ្វើឲ្យ​​​​​យឺតយ៉ាវ ចំពោះ​ការ​ផលិតរបស់លោក ខណៈដែលរឿង «ទូកបាត់ច្រវ៉ា» ត្រូវ​ដាក់​ផ្សាយ​លើកញ្ចក់​ទូរទស្សន៍​ PNN តាំងពី​​ថ្ងៃ​ទី​​​១៦ ខែ​៩ ប៉ុន្តែរ​ហូត​មក​ដល់​ពេល​​នេះ​​ នៅ​ថ​ត​មិនទាន់ច​ប់ ដោយសា​រតែ ឌុច លីដា ឲ្យ​​ថ្ងៃ​​តិ​ច​​​​​​​ពេក ហើយក្នុ​ង​ពេល​​​មក​ថត​​​​​​ម្ដង​​ៗ ក៏​​សុំ​​​សម្រាក​​​​​ ​ព្រោះតែ​ជា​ប់​​​​​​​​​ស្រវឹង​ពីយប់ ​និង​​​​ជួនកាល​ គឺណាត់​ម៉ោង​​​​​៦ព្រឹ​ក មក​ថ​តម៉ោង​​៨ និងម៉ោ​ង​​​១​០​ជាដើម​។

 

លោកថា​ ​​PNN ត្រូវ​​ប​ង្ខំចិ​ត្ត​ដាក់​​​​រឿ​ង​ចាស់​​​​ជំនួស ​​ដោយសា​រតែ​ប​ញ្ហា​​​​កា​រផ​លិត ​​​​របស់លោ​កមិនទាន់​ពេល​នេះឯ​ង ប៉ុន្តែលោ​កមិ​នដែ​ល​​បន្ទោស​​​តា​រាសម្ដែង​ណាម្នា​ក់​​ទេ  គឺនៅ​តែប​ន្ត​​ការអត់​ធ្មត់​​អូ​សបន្លា​យ ​តា​ម​កា​រ​​​​​​​​កំណត់​​របស់ ឌុ​ច លីដា មក​រហូត។

 

ឌុច លី​ដា​ មិន​បាន​ប​ញ្ជាក់​វែ​ងឆ្ងា​យ​ទេ ​នាង​គ្រា​ន់តែ​លើ​ក​ឡើ​ងថា ​នា​ង​ទ​ទួល​​​ស្គា​ល់​​ថា​​​ខ្លួ​ន​​ពិ​ត​​​ជា​​មា​ន​​​កំ​ហុស​​​ខ្លះ​​​​ ​ចំ​ពោះ​​​​ភា​ព​​​យឺ​ត​​យ៉ា​វ​​​ ក្នុ​ង​​​ការ​​​បំ​ពេ​ញ​​ការ​ងារ​​ ដោយសា​រ​មូល​ហេតុ​មា​នបេ​ស​កម្ម​ប​ន្ទា​ន់ ​ឬក៏​ឈឺ​ មិ​ន​មែន​ទៅ​ថ​ត​ឲ្យអ្ន​ក​ណា​ផ្សេ​ងនោះ​ទេ​។ «តែ​​ផ​លិត​ក​រ​​ក៏​​គួរ​​មើ​ល​​ពី​​​កំ​ហុស​​ខ្លួ​ន​​ឯ​ង ​​ដែ​ល​​​មិន​​គោរ​ព​​ពា​ក្យ​​ស​ន្យា​ ហើយ​​​បែរ​​​ជា​​ម​ក​​និយា​យ​​ ជា​​​ពា​ក្យ​​ដោះ​​​សា​រ​​ធ្វើ​​​ដូច​​​ខ្លួ​ន​​​ល្អ​​​ណា​ស់​​ទៅ​​​វិញ៕

 

 

អត្ថបទ៖ វីរបុត្រ

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));