កម្សាន្ត | January 10, 2017

ពៅ វីរីយ៉ា៖ ដើមទ្រូងធម្មជាតិ មិនខ្លាចការរិះគន់

តារា​សម្ដែង​សិចស៊ី​កញ្ញា ពៅ វីរីយ៉ា និយាយ​ថា ​​ដើម​ទ្រូង​របស់​នាង​គឺ​​ធម្មជាតិ​ពិតៗ គ្មាន​ការ​កែ​ពង្រីក​នោះ​ទេ ហើយ​ការ​បញ្ចេញ​ដូច្នេះក៏​មិន​ខ្មាចការ​រិះគន់​នោះ​ដែរ។

 

 

កញ្ញា​បញ្ជាក់​ថា៖ "ពេល​ខ្ញុំ​បង្ហោះ​រូបភាពសិចស៊ី​ម្ដង​ៗ​តែង​មាន​អ្នក​រិះគន់​ខ្លាំង ក៏ប៉ុន្តែ​ខ្ញុំ​អត់​ខ្វល់​ទេ ព្រោះ​ខ្ញុំ​គ្មាន​ទៅ​ឆក់​ប្លន់​ពី​នរណា​ផង ខ្ញុំ​ចូលចិត្ត​បែប​ហ្នឹង ម្យ៉ាង​ដើម​ទ្រូង​ខ្ញុំ​គ្មាន​កែពង្រីក​អី​ផង មាន​រឿង​អី​ត្រូវ​ខ្លាច"។

តារា​សម្ដែង​សិចស៊ី​រូប​នេះ​បន្ត​ថា ហេតុផល​នាំ​ឱ្យ​ដើម​ទ្រូង​របស់​កញ្ញា​ធំ​ល្អ​ដូច្នេះ ព្រោះ​តែ​កញ្ញាហាត់យូហ្គាជា​ប្រចាំ និង​មាន​របបអាហារ​ទៀងទាត់ ទើប​មាន​អ្នក​ខ្លះ​នៅ​តែ​យល់​ច្រឡំ​ថា នាង​​កែ​ពង្រីក​សុដន់​។

 

 

បើ​ទោះ​ជា​បង្ហោះ​រូបភាព​បែប​សិចស៊ី​រាល់​ថ្ងៃ​នៅ​លើ​បណ្ដាញ​សង្គម​ Facebook តែង​រងការ​រិះគន់​ច្រើន​បែប​ណា​ក្ដី ពៅ វីរីយ៉ា មិន​ខ្វល់ និង​ខ្មាស​អៀន​ឡើយ។ លែង​ខ្មាស​អៀនដោយ​សារ​តែ​កញ្ញា​អះអាង​ថា ​ស្ទើរគ្រប់​ភាព​យន្ត​ដែល​ផលិតករ​ឱ្យ​កញ្ញា​សម្ដែង​គឺ​តែ​ង​បាន​តំណែង​ជា​តួសិចស៊ី ទើប​កញ្ញា​លែង​មាន​អារម្មណ៍​ខ្មាស​អៀនតទៅ​ទៀត។

 

 

កញ្ញា ពៅ វីរីយ៉ា ជា​តារា​សម្ដែង​មួយ​រូប​មាន​ប្រភព​មក​ពី​ខេត្ត ស្វាយរៀង។ នៅ​ពេល​នាង​​សម្ដែង​ភាពយន្ត​តែងតែ​ឆក់​បាន​តំណែង​ជាតួសិចស៊ី និង​ឆ្នាស កញ្ញាកំពុង​បើក​ហាង​លក់​គ្រឿងអលង្ការពេជ្រជា​មួយ​មិត្តភ័ក្ត្រ​ដោយ​ទទួល​ជោគជ័យ​​ខ្ព​ស់​នា​​ពេល​បច្ចុប្បន្ន៕

 

 

អត្ថបទ៖ អាដា

រូបភាព៖ Facebook

 

 

មតិយោបល់