កម្សាន្ត | January 10, 2017

Ed Sheeran គិតពី Rihanna នៅពេលនិពន្ធបទថ្មី “Shape of you”

Ed Sheeran កំពុងតែធ្វើអោយអ្នកគាំទ្ររបស់លោក ឈ្លក់វង្វេងនឹងបទចម្រៀងថ្មី “Shape of you” ដែលទើបនឹងចេញកាលពីម្សិលមិញនេះ។

 

 

ក្រោយពីបានស្តាប់បទចម្រៀងនេះ អ្នកគាំទ្រ របស់ Sheeran បាននិយាយថាបទចម្រៀងនេះ ធ្វើអោយពួកគេនឹកគិតដល់ Rihanna តារា ចម្រៀងលំដាប់ពិភពលោកដ៏ល្បីល្បាញ។ មិនមែនតែអ្នកគាំទ្ររបស់លោកនោះទេ សូម្បីតែ Sheeran ផ្ទាល់ក៏មានគំនិតដូចគ្នា នៅពេលដែលលោកតែងបទចម្រៀងនេះ។

 

តាមរយះការសម្ភាសន៍ក្នុងកម្មវិធី Breakfast Show Friday របស់BBC Radio 1 Sheeran បានបញ្ជាក់ប្រាប់ថា លោកបានធ្វើការពិចារណាក្នុងការប្រគល់បទភ្លេងដ៏ពិរោះរន្តំនេះ ទៅអោយ Rihanna ក្រោយពេលដែលលោកបញ្ចប់ការតែងនិពន្ធរបស់លោក។

 

 

Sheeran បានពន្យល់ ប្រាប់ថា “បទ [Shape of You] ត្រូវបានតែងដោយមិនបានគ្រោងទុកនោះទេ ពីព្រោះតាមការពិត ខ្ញុំបានទៅតែងបទចម្រៀងជាមួយនឹងលោក Steve Mac និង លោក Johnny McDaid សម្រាប់ អោយអ្នកដទៃប៉ុណ្ណោះ ហើយបន្ទាប់មកយើងក៏បានតែងបទនេះឡើង ហើយវាធ្វើអោយខ្ញុំគិតថា បទចម្រៀងប្រភេទ Dancehall លាយ R&B បែបនេះ ពិតជាសាកសមជាមួយ Rihanna ណាស់។

 

តែបន្ទាប់ពីខ្ញុំបានចាប់ផ្តើមសាកអត្ថបទចម្រៀង ដោយប្រើពាក្យថា ‘putting Van The Man on the jukebox’ ខ្ញុំក៏គិតនាងប្រហែលជានឹងមិនច្រៀងបទនេះទេមែនទេ? ដូច្នេះយើងក៏ សម្រេចចិត្តថានឹងតែងបទនេះសម្រាប់ខ្ញុំខ្លួនឯងវិញ។”

 

ទោះបីជា [Shape of You]  ត្រូវបានសម្រេចថាជារបស់ Sheeran ក៏ដោយចុះ តែលោកបាន និយាយថាលោកមិនមានគម្រោងដាក់បទចម្រៀងនេះ ទៅក្នុងអាល់ប៊ុមថ្មីរបស់លោកឡើយ។ Sheeran បានបន្ថែមទៀតថា “នេះជាបទចុងក្រោយគេបង្អស់ដែលបាននិពន្ធចប់ ហើយខ្ញុំមិន បានដាក់បទនេះជាមួយបទផ្សេងៗទៀតទៅក្នុងអាល់ប៊ុមថ្មីនោះឡើយ ខ្ញុំគ្រាន់តែតែងបទ នេះលេងៗប៉ុណ្ណោះ ព្រោះស្តាប់ទៅវាដូចជាចម្រៀងបែបសប្បាយៗ។”

 

ប៉ុន្តែនៅពេលលោកយកបទនេះទៅបង្ហាញក្រុមហ៊ុនរបស់លោក ក្រុមហ៊ុនបានទទូចអោយលោក ថតបទចម្រៀងនេះតាមស្ទីលចម្រៀងរបស់លោកម្តងទៀត។

គួរបញ្ជាក់ផងដែរ ទន្ទឹមនឹង[Shape of You] Sheeran ក៏បានចេញបទចម្រៀងមួយទៀត ដំណាលគ្នានេះដែរ ដែលមានចំណងជើងថា [Castle On The Hill]។

បានស្តាប់បទចម្រៀងទាំងពីរនេះ ឬនៅ? តោះ ស្តាប់ទាំងអស់គ្នា!

 

 

 

ប្រែសម្រួល៖ បងកាហ្វេ

ប្រភព៖ billboard.com

 

មតិយោបល់

អត្ថបទពេញនិយម