កម្សាន្ត | January 09, 2017

នាង Angelababy ប្រថុយថតឈុតជិះសេះទាំងមានកូនក្នុងផ្ទៃ

រឿងភាគ​ទូរទ្សសន៍​ថ្មី​ដែល​ចូល​រួម​សម្ដែង​ដោយ Angelababy និង Wallace Chung កំពុង​តែ​​​បញ្ចាំង​នៅ​ហ៊ូណាន ប្រទេស​ចិន។

 

 

នៅ​ក្នុង​រឿងភាគ​នេះ Angelababy សម្ដែង​ជា​ទីប្រឹក្សា​យោធា​សម្ងាត់។

Asian E-News បាន​រាយការណ៍​ថា​ អ្នក​ទស្សនា​ជា​ច្រើន​ស្រឡាំងកាំង​ពេល​ឃើញ​នាង Angelababy ថត​ឈុត​ជិះសេះ​ទាំង​មាន​ផ្ទៃពោះ។

នៅ​ក្នុង​ការ​ចាត់​ពិនិត្យ​មើល​តាម​ភាគ គេ​ឃើញ​នាង​ជិះ​សេះ​ និង​ឱន​បន្ទន់​ខ្លួន​នៅ​លើ​ខ្នង​សេះ។

 

 

អ្នក​លេង​បណ្ដាញ​អ៊ិនធឺណិត​បាន​​សរសើរ​ចំពោះ​ការ​សម្ដែង​ប្រកបដោយ​វិជ្ជាជីវៈ​របស់នាង ប៉ុន្តែ​មាន​សំនួរ​ជា​ច្រើន​បាន​លើក​ឡើង​ពី​សុវត្ថិភាព​កូន​ក្នុង​ផ្ទៃ៕

 

 

 

ប្រែសម្រួល៖ ធារ៉ា

ប្រភព៖ Lollipop

មតិយោបល់

អត្ថបទពេញនិយម