កម្សាន្ត | January 06, 2017

ថេណា ត្រឡប់មកវិញជាមួយស្ទាយថ្មី ខណៈកម្មវិធីស៊ីអារម្មណ៍ទទួលបានការគាំទ្រខ្លាំង

តារា​ចម្រៀងវ័យក្មេង និង​កំពុងស្ថិតក្នុង​ចិត្តមិត្តៗ​យុវវ័យគឺលោក​ ថេណា បានបង្ហាញខ្លួន​ម្តងទៀតក្នុង​កម្មវិធី «ស៊ីអារម្មណ៍»​ របស់ភីអិនអិន ដោយ​បង្ហាញស្ទាយ​ថ្មី ប្លែក និងរឹតតែគួរ​អោយចាប់អារម្មណ៍​ជាងមុនកាន់តែខ្លាំង។

 

 

ការបង្ហាញខ្លួន​ជាលើកទីពីរ​នេះ ថេណា បាននាំ​យកនូវបទចំរៀង​ដែលជាការនិពន្ធថ្មីចំនួន​ពីរបទ បទទីមួយមាន​ចំណងជើងថា «មនុស្សល្អ» ក្នុង​បទចម្រៀងមួយបទនេះ​ មានលក្ខណៈពិសេស​ ដោយមានបញ្ចូល​ជាមួយល្ខោនខោល​ខ្មែរដែលចង់បង្ហាញ​អោយប្រិយមិត្តបាន​ស្គាល់ពីទម្រង់ល្ខោនខោល​របស់ខ្មែរយើង និងបទទីពីរ​មានចំណងជើង​ថា «កង់សាគួរ» ដែលមាន​បញ្ចូលជាមួយការ​លេងព្យាណូ ធ្វើ​អោយបទចំរៀង​មួយបទនេះ​រឹតតែពិរោះ​រណ្តំចិត្ត។

 

 

កម្មវិធី​ «ស៊ីអារម្មណ៍» គឺជា​កម្មវិធីមួយដែល​ទទួលបាន​ការសរសើរ និង​ទស្សនាច្រើនពីសំណាក់​ទស្សនិកជន ដោយ​ត្រឹមតែរយៈ​ពេលមួយឆ្នាំ កម្មវិធី​កម្សាន្តដ៏មានប្រជាប្រិយ​មួយនេះ​ទទួលបានការ​ចុចចូលទស្សនាក្នុង​គេហទំព័រ PNN TV Cambodia រហូត​ដល់ទៅជាង​ដប់លាន​ដង ទាំងនេះគឺ​ជាកម្លាំងចិត្តមួយ​ដើម្បីអោយភីអិនអិន អាច​បង្កើតកម្មវិធីល្អៗ​បន្ថែមទៀត សម្រាប់​បម្រើអារម្មណ៍ទស្សនិកជន។

 

 

 

សូមបញ្ជាក់​ផងដែរថា កម្មវិធី «ស៊ីអារម្មណ៍» ​របស់ភីអិនអិន​ បានផ្លាស់​ប្តូរការផ្សាយ​ ពីរៀងរាល់​រាត្រីថ្ងៃច័ន្ទ មក​ចាក់ផ្សាយនៅ​ម៉ោង ១១:០០-១១:៣០​ព្រឹកថ្ងៃអាទិត្យ​វិញ៕

 

 

តោះ! ទៅទស្សនាវីដេអូទាំងអស់គ្នា

 https://www.facebook.com/PNNTVCambodia/videos/1337193869685665/

មតិយោបល់

អត្ថបទពេញនិយម