កម្សាន្ត | January 06, 2017

Kim Kardashian បង្ហោះរូបគ្រួសារគួរឲ្យស្រលាញ់លើបណ្ដាញសង្គមលើកទី១ ចាប់តាំងពីត្រូវចោរប្លន់នៅ ប៉ារីស

Kim Kardashian មាន​អារម្មណ៍​រឹង​មាំ​ឡើង​វិញ​ហើយ បន្ទាប់​ពី​នាង​ត្រលប់​មក​លេង​បណ្ដាញ​សង្គម​វិញ។

 

 

ពិធីការិនី​កម្មវិធី Keeping Up With The Kardashian បាន​បង្ហោះ​រូប​លើក​ទី​មួយ​លើ Instagram ចាប់​តាំង​ពី​ត្រូវ​ចោរប្លន់​ដោយ​ផ្ជង់​កាំភ្លើង​កាល​ពី​ខែ​តុលា ហើយ​នាង​ត្រូវ​គេ​រាយកាណ៍​ថា មាន​អារម្មណ៍​ហ្នឹងន​វិញ​ហើយ​ក្នុង​ការ​ត្រលប់​មក​លេង​បណ្ដាញ​សង្គម។

 

 

 

ប្រភព​មួយ​បាន​និយាយ​ថា “វា​ជា​ពេល​ដែល​ Kim ត្រូវ​ត្រលប់​មក​លេង​បណ្ដាញ​សង្គម​ និង​ធ្វើការ​វិញ។ នោះ​គឺ​ជា​ផ្នែក​មួយ​ដ៏​ធំ​នៃ​អាជីព​របស់​នាង។ នាង​មាន​កាតព្វកិច្ច​ត្រូវ​ទំនុកបម្រុង​គ្រួសារ​របស់​នាង ហើយ​មាន​ក្រុម​មួយ​ទាំង​មូល​ធ្វើ​ការ​ដើម្បី​នាង។ វា​ជា​ពេល​ត្រូវ​ត្រលប់​មក​ភាពប្រក្រតី​វិញ”។

 

 

ប្រភព​ដដែល​បន្ត​ថា “​វា​ពិបាក​នឹង​វាស់​ស្ទង់ ប៉ុន្តែ​ Kim បាន​ខាត​បង់​លុយ​រាប់​លាន​ដុល្លារ​ដោយសារ​តែ​បញ្ហា​ផ្ទាល់​ខ្លួន។ វា​ជា​លើក​ទី​មួយ​ដែល​នាង​មិន​ធ្វើ​ការ​ចាប់​តាំង​ពី​នាង​បាន​ចាប់​ផ្ដើម​ក្លាយ​ជា​តារា​មក ហើយ​នាង​គឺ​ជា​អ្នក​ឈ្លក់វង្វែង​នឹង​ការងារ”។

ទោះ​យ៉ាង​ណា​តារា​ទូរទ្សន៍​វ័យ​៣៦​ឆ្នាំ​រូប​នេះ​មិន​ចង់​និយាយ​ពី​រឿង​ដែល​បាន​កើត​ឡើង ខណៈ​ដែល​នាង​មិន​ទាន់​ស្រឡះ​ចិត្ត​ពី​រឿង​នេះ​នៅ​ឡើយ៕

 

 

 

ប្រែសម្រួល៖ ធារ៉ា

ប្រភព៖ Lollipop  

 

មតិយោបល់