កម្សាន្ត | January 06, 2017

ស្រីស្អាត ទ្បុង ដាណេ ចង់ប្រកបអាជីពដែលអ្នកគាំទ្រនឹកស្មានមិនដល់គឺ…

ប្រិយមិត្ត​ប្រហែល​ធ្លាប់​ឃើញ​វត្តមាន​ស្រី​ស្អាត ឡុង ដាណេ នៅ​​ក្នុង​ស្ប៉ត់​ពាណិជ្ជកម្ម​មួយ​ចំនួន និង​ភាពយន្ត​រឿង “លំអៀង​ចិត្ត” ហើយ​ឆាប់​ខាង​មុខ​នេះ តារាវ័យ​១៩​ឆ្នាំ​រាង​ម៉ាប់​បន្តិច​នឹង​បង្ហាញ​វត្តមាន​ក្នុង​រឿង “កំលោះយំ ក្រមុំសើច”។

 

 

បើ​ទោះ​ជា​មាន​និស្ស័យ​នឹង​ការងារ​សិល្បៈ​តាំង​ពី​តូច​មក​ក្ដី ហើយ​បច្ចុប្បន្ន​កំពុង​តែ​ប្រឡូក​ចូល​ក្នុង​វិស័យ​នេះ​កាន់តែ​មមា​ញឹក​ក្ដី ដាណេ អះអាង​ថា ការងារ​សិល្បៈ​គឺ​ជា​ក្ដី​ស្រលាញ់​ទី​ពីរ​ក្នុង​អាជីព​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

 

តារា​វ័យ​ក្មេង​រូប​នេះ​បាន​ប្រាប់​ The Phnom Penh Times ថា ការងារ​ដែល​នាង​ស្រលាញ់ និង​ចង់​ធ្វើ​នៅ​ថ្ងៃ​អនាគត​គឺ​ធ្វើ​ជា ប៉ូលិស។

 

 

 

“ខ្ញុំ​​ស្រលាញ់​ការងារ​ជាប៉ូលិស ខ្ញុំ​គិត​ថា​ការងារ​នេះ​មិន​ត្រឹម​តែ​ល្អ​សម្រាប់​ខ្ញុំ​ទេ ហើយ​ថែម​ទាំង​អាច​ជួយ​ដល់​ប្រជាជន​បាន​ទៀត”។ តារា​សម្ដែង​វ័យ​​១៩​ឆ្នាំ​និយាយ។

តារា​ជើង​ថ្មី​រូប​នេះ​បញ្ជាក់​អោយ​ដឹង​ថា តួនាទី​ប៉ូលិស​ដែល​នាង​ចង់​កាន់​គឺ​ ប៉ូលិសស៊ើបអង្កេត និង​ប៉ូលិស​អន្តាគមន៍។

 

 

បើ​ទោះ​ជា​ស្រលាញ់​ការងារ​រាជការ​នេះ​យ៉ាង​ណា​ក្ដី ឡុង ដាណេ និយាយ​ថា នាង​មិន​ទាន់​មាន​ពន្លឺ ឬ​បោះ​ជំហាន​បែប​ណា​ដើម្បី​អោយ​បាន​ចូល​បម្រើការងារ​មួយ​នេះ​នៅឡើយ។

ចំណែក​ការងារ​សិល្បៈ​កន្លង​មក​តារា​វ័យ​ក្មេង​រូប​នេះ​ទើប​តែ​បាន​ចូល​រួម​សម្ដែង​តួ​រាយរង ខណៈ​​នាង​ទទួល​ស្គាល់​ថា សម្ថភាព​​របស់​ខ្លួន​នៅ​មាន​កម្រិត ដែល​ត្រូវ​ខិតខំ​ហ្វឹកហាត់​ច្រើន​បន្ថែម​ទៀត​ដើម្បី​អាជីព​នេះ។

 

 

ឡុង ដាណេ ជា​អតីត Freshies និង​បាន​ចាប់​ផ្ដើម​អាជីព​ថត​ស្ប៉ត និង​សម្ដែង​តួ​រាយរង​បែប​ឆ្នាស់​ឆ្នើម នៅ​អំឡុង​ឆ្នាំ​ ២០១៦៕

 

 

អត្ថបទ៖ ធារ៉ា

រូបភាព៖ The Lens Queen / Lim Hok

 

មតិយោបល់