កម្សាន្ត | January 05, 2017

គង់ សុជាតិ សម្រាលកូនស្រីជូនប្ដីក្មេង ជា វិបុល

នៅ​ទី​បំផុតអ្នក​នាង គង់ សុជាតិ បាន​សម្រាល​កូន​ស្រី​ជូនប្ដី​ក្មេង​លោក ជា វិបុល​ដោយ​ជោគជ័យ​កាល​ពី​ម្សិលមិញ។ ចំណង​ដៃ​កូន​ស្រី​នេះបាន​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​បង្ហាញ​ក្ដី​សប្បាយ​រីករាយ បន្ទាប់​ពី​រៀប​ការ​ជិត៤​ឆ្នាំ​មក។

 

 

មិន​អាច​ទាក់ទង​សុំ​ការ​ស្រាយ​បញ្ជាក់​បាន​ទេ ប៉ុន្តែ​អ្នក​នាង​បាន​បញ្ចេញ​សារ​លើ​បណ្ដាញ​សង្គម​ Facebook ដោយ​និយាយ​ស្វាមគមន៍​សមាជិក​ថ្មី។ បើ​ទោះ​ជា​មាន​វ័យ ៤០​ឆ្នាំ​​ផ្លាយ​ហើយ​ក្ដី អ្នក​នាង គង់ សុជាតិ លើក​ឡើង​ថា​ មិន​មាន​ផល​ប៉ះពាល់​អ្វី​ទេ ហើយ​សុខភាព​ម្ដាយ​ និង​កូន​គឺ​ល្អ​ប្រសើរ។

 

 

មុន​នឹង​សម្រាល​កូន​ស្រី​បាន​ដូច្នេះអ្នក​នាង គង់ សុជាតិ និង​ស្វាមី បាន​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យជា​ច្រើន​ទើប​មាន​លទ្ធផល​ដូច្នេះ។ ជា​ពិសេស​ការ​ដើរ​កម្សាន្តនៅតំបន់​អឺរ៉ុបជិត ១០​ប្រទេស ដើម្បី​ធ្វើ​ផ្លាស់​ប្ដូរ​ដំណេក ក្នុង​ន័យ​ជួយ​ឱ្យ​មាន​កូន​ឆាប់ៗ។

សម្រាប់​ពីធីការិនី​ជើង​ចាស់​អ្នក​នាង គង់ សុជាតិ នេះ​ជា​កូន​ទី៣​ហើយ​របស់​នាង បន្ទាប់​ពី​លែងលះ​ជា​មួយ​ប្ដី​មុន​បាន​បន្សល់​ទុក​កូន​២​ជា​ចំណង​ដៃ៕

 

អត្ថបទ៖ អាដា

រូបភាព៖ Facebook គង់ សុជាតិ

 

មតិយោបល់

អត្ថបទពេញនិយម