កម្សាន្ត | January 05, 2017

អ្នកគាំទ្រចង់ឲ្យ Song Joon-ki និង Song Hye-kyo ស្រលាញ់គ្នានៅក្រៅរឿងមែនទែន

រឿង​ភាគ​កូរ៉េ​ខាង​ត្បូង​បាន​ផ្គូរផ្គង​គូ​ស្នែហ៍​ជា​ច្រើន ប៉ុន្តែ​នៅ​ក្នុង​ចំណោម​គូ​សម្ដែង​ទាំង​អស់​ដែល​អ្នកគាំទ្រ​ចង់​អោយ​ក្លាយ​ជា​គូ​ស្នេហ៍​មែន​ទែន​នៅ​ក្រៅ​រឿង​គឺ Song Joon-ki និង Song Hye-kyo។

 

 

អ្នក​គាំទ្រ​ពិត​ជា​ចង់​អោយ​ឈុត​រ៉ូមែនទិក​នៅ​ក្នុង​សាច់រឿង​របស់​ពួក​គេ​ក្លាយ​ជា​ឈុត​ពិត​នៅ​ក្នុង​ជីវិត​ឯកជន។

ការ​ស្ទង់​មតិ​​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​បុរស​ និង​នារី​២០០០​នាក់​អាយុ​ចន្លោះ​២០​ដល់​៦០​ឆ្នាំ​ដោយសួរ​ថា តើ​តួ​អង្គ​ណា​ដែល​ពួក​គេ​ចង់​ឃើញ​មាន​ទំនាក់​ទំនង​ស្នេហា​ពិត​ចេញ​ពី​សាច់​រឿង​មក​ជីវិត​ឯកជន។

យោង​តាម The Korea Harald via AsiaOne ដៃគូ Song ទាំងពីរ​បាន​ឈរ​នៅ​កំពូល​តារាង​ដោយ​16,៤​% បោះ​ឆ្នោត​អោយ​ពួក​គេ​ក្លាយ​ជា​គូ​ស្នេហ៍​មែនទែន។

គូ​បន្ទាប់ៗ​ទៀត​មាន​ដូច​ជា Hyun Woo និង Lee Se-Young មកពី Laure Tree Tailors និង Park Bo-gum និង Kim Yoo-jung មកពី Moonlight Drawn by Clouds.

 

 

នៅក្នុង​ការ​ស្ទង់​មតិ​នេះ​រក​ឃើញ​ថា ស្ត្រី​ភាគ​ច្រើន​ចង់​អោយ​តួសម្ដែង​ក្លាយ​ជា​គូ​ស្នេហ៍​មែនទែន៕

 

ប្រែសម្រួល៖ ធារ៉ា

ប្រភព៖ Lollipop

 

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));