កីឡា | October 12, 2017

Aguero ចង់បញ្ចុះបញ្ចូល Messi ឲ្យមក Man City តែថាស្មុគស្មាញ

កុង​ត្រា​របស់ Messi នៅ​ Barcelona មិន​ដល់​មួយ​ឆ្នាំ​ទៀត​ទេ​នឹង​ផុត​កំណត់​ហើយ ប៉ុន្តែ​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​របស់​គេគឺ Aguero ថា​ Messi ទំនង​នឹង​មិន​ចូល​រួម​ជាមួយ Manchester City ទេ។

 

Sergio Aguero ថា​គេ​ពិត​ជា​ចង់​បញ្ចូល​បញ្ចូល Lionel Messi​ អោយ​មក​ចូល​រួម​ជាមួយ​គេ​នៅ Man City ប៉ុន្តែ​គេ​ទទួល​ស្គាល់​ថា​ វា​គឺ​ជា​រឿង​ស្មុគស្មាញ​ក្នុង​ការ​​និយាយ​បញ្ចូល​បញ្ចូល​និមិត្តរូប​របស់​ក្លិប​អោយ​ចាក​ចេញ​ពី Barcelona។

 

ជា​ច្រើន​ខែ​មក​ហើយ​ដែល​មាន​ការ​ប៉ាន់​ស្មាន​ពី​អនាគត​របស់ Messi ហើយ​ពេល​នេះ​ខ្សែ​ប្រយុទ្ធ​ដែល​ទើប​តែ​ស៊ុប​ហ៊ែតទ្រីក​កក់​កៅអី​ World Cup នៅ​រុស្ស៊ី​ឆ្នាំ​ក្រោយ​អោយ​អាហ្សង់ទីន​រូប​នេះ​ជិត​ផុត​កុង​ត្រា​ជាមួយ​ក្លិប​ហើយ។

 

នាយក​ក្លិប Barca លោក Josep Maria Bartomeu បាន​អះអាង​ជា​ច្រើន​លើក​ថា ការ​ចុះ​កុង​ត្រា​ថ្មី​ជាមួយ Messi ត្រូវ​បាន​រៀប​ចំ​រួច​រាល់​ហើយ និង​រង់​ចាំ​តែ​ពេល​ប្រកាស​ជា​ផ្លូវការ​ ប៉ុន្តែ​អស់​រយៈ​ពេល​ជាយូរ​មក​ហើយ​ដំណឹង​នេះ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ទេ។

 

ទោះ​ជា​មាន​​កា​រពន្យារ​ពេល​ប្រកាស​ការ​ចុះ​កុង​ត្រា​ថ្មី​ក្ដី Aguero មិន​គិត​ថា​មាន​សង្ឃឹម​ច្រើន​ដែល Messi នឹង​មក​ចូល​រួម​ជាមួយ City នោះ​ទេ ទោះ​បី​ជា​ក្លិប​យក្ស​នៅ​អង់គ្លេស​មួយ​នេះ​មិន​មាន​បញ្ហា​លុយ​ក៏​ដោយ។

“នៅ​ទីនេះ​លុយ​មិន​មែន​ជា​បញ្ហា​ទេ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា Messi ដូច​ជា​ Ronaldo ដែរ​គឺ​ជា​និមិត្ត​រូប​របស់​ក្លិប ពួក​គេ​ពិបាក​នឹង​ចាក​ចេញ។ ខ្ញុំ​ចង់​អោយ Leo មក​ចូល​​រួម​ក្រុម​របស់​ខ្ញុំ ប៉ុន្តែ​ហាក់​ដូច​ជា​ស្មុគស្មាញ។” Aguero ប្រាប់ TyC Sport ៕

 

ប្រែសម្រួល៖ និមល

ប្រភព៖ Goal

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));