កីឡា |

មកពិនិត្យមើលលទ្ធភាពដែល អាហ្សង់ទីន អាចបានលេង World Cup 2018 ឬអត់

ថ្ងៃ​ប្រកួត​កាត់​សេច​ក្ដី​ជិត​ចូល​មក​ដល់​ហើយ អាហ្សង់ទីន ជា​ក្រុម​ដែល​កំពុង​បុក​​សម្រាប់​ឱកាស​ចូល​រួម World Cup 2018។

 

 

ក្រុម​ជើង​ឯក​រង​ឆ្នាំ​២០១៤ និង​កីឡាករ​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក​អាច​នឹង​គ្មាន​វត្តមាន​ក្នុង​ប្រទេសរុស្ស៊ី​នារដូវ​ក្ដៅ​ក្រោយ​នេះ។

Lionel Messi និង​សមាជិក​ក្រុម​របស់​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​ អេក្វាឌ័រ ដើម្បី​ការ​ប្រកួត​លើក​ចុង​ក្រោយ​សម្រាប់​ការ​ជម្រុះ World Cup នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង។ អាហ្សង់ទីន ឈរ​នៅ​លេខ​រៀង​ទី​៦​ក្រោម​លេខ​៥ ប៉េរូ ដោយ​មាន​ពិន្ទុ​ស្មើ​គ្នា ប៉ុន្តែ​ចាញ់​គ្រាប់​បាល់​សរុប។

 

នៅ​អាមេរិក​ខាង​ត្បូង​​៤​ក្រុម​កំពូល​តារា​នឹង​ជាប់​ទៅ រុស្ស៊ី នារ​ដូវ​ក្ដៅ​ក្រោយ​ចំណែក​ក្រុម​លេខ​រៀង​ទី​៥​ត្រូវ​ប្រកួត​ខ្វែង​ជាមួយ ញូហ្ស៊ែឡង់ នៅ​ខែ​វិច្ឆិកា។

អាហ្សង់​ទីន​ ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​ដើម្បី​​បាន​ទៅ​ចូល​រួម​ World Cup 2018 ខាង​មុខ ហើយ​​យ៉ាង​ហោច​ណាស់​លទ្ធផល​ក្នុង​ពូល​មាន​​លក្ខណៈ​ដូច​ខាង​ក្រោម៖

១៖ ស៊ីលី ចាញ់​ ឬ​ស្មើ ប្រេស៊ីល

២៖ កូឡុមប៊ី ស្មើ​នឹង ប៉េរូ

៣៖ ប៉េរូ ឈ្នះ កូឡុមប៊ី ក្នុង​ចំនួន​គ្រាប់​ដែល​ទាប​ជាង​គ្រាប់​របស់​ អាហ្សង់ទីន

 

ទោះ​ជា​លទ្ធផល​ក្នុង​ពូល​មិន​ដូច្នោះ​ក្ដី អោយ​តែ អាហ្សង់ទីន ឈ្នះ​នៅ​ប្រកួត​ចុង​ក្រោយ​នេះ ពួក​គេ​នឹង​បាន​ប្រកួត​ក្វែង​ជាមួយ ញូហ៊ែឡង់។

 

តែ​ឱកាស​មួយ​ទៀត​ដែល​សេសសល់​សម្រាប់​ អាហ្សង់​ទីន នោះ​គឺ បើ​​ទោះ​ជា​ពួក​គេ​ស្មើ​នៅ​ប្រកួត​ចុង​ក្រោយ​ ក៏​ពួក​គេ​អាច​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤ ហើយ​បាន​ទៅ​លេង​នៅ​រុស្ស៊ី ដែរ ប្រសិន​បើ​លទ្ធផល​ក្នុង​ពូល​នា​ប្រកួត​ចុង​ក្រោយ​មាន​លក្ខណៈ​បែប​នេះ៖

ស៊ីលី ចាញ់ ប្រេស៊ី ច្រើន​គ្រាប់ ហើយ ប៉ារ៉ាហ្គាយ ចាញ់​ឬ​ស្មើ វេនីហ្ស៊ូអេឡា ចំណែក កូឡុមប៊ី ឈ្នះ ប៉េរូ ឬ ប៉េរូ ឈ្នះ​កូឡុមប៊ី ច្រើន​គ្រាប់។

 

ប្រសិន​បើ​​ អាហ្សង់ទីន ចាញ់​វិញ​ពួក​គេ​ក៏​នៅ​សល់​ចន្លោះ​តូច​មួយ​ទៀតដើម្បី​ឈរ​ជើង​នៅ​លេខ​៥​បាន​កៅអី​ប្រកួត​ក្វែង​​គឺ​ប្រសិន​បើ ប៉ារ៉ាហ្គាយ ចាញ់​ឬស្មើ ហើយ​ ប៉េរូ ចាញ់​ កូឡុមប៊ី​ ច្រើន​គ្រាប់​ជាង​ អាហ្សង់ទីន ចាញ់ អេក្វាឌ័រ។

 

ការប្រកួត​ជម្រុះ​​ចុង​ក្រោយ​នៅ​អាមេរិក​ខាង​ត្បូង៖

Brazil v Chile
Ecuador v Argentina
Peru v Colombia
Uruguay v Bolivia
Paraguay v Venezuela

 

គួរ​ចំណាំ​ថា ប្រេស៊ីល បាន​ជាប់​រួច​ទៅ​ហើយ ចំណែក អេក្វាឌ័រ បូលីវា​ និង​​វេនីហ្ស៊ូអេឡា ធ្លាក់​រួច​ទៅ​ហើយ។

ចំណែក ស៊ីលី នឹងជាប់​ដោយ​មិន​ខ្វល់​ពី​លទ្ធផល​​របស់​ក្រុមផ្សេងៗ​ប្រសិន​បើ​ពួក​គេ​ឈ្នះ ប្រេស៊ីល នៅ​ប្រកួត​ចុង​ក្រោយ៕

 

ប្រែសម្រួល៖ និមល

ប្រភព៖ Yahoo

 

មតិយោបល់