កីឡា |

Real Madrid ចង់ចំណាយជិត២០០លានផោនទិញ Harry Kane មកជំនួស Ronaldo

 ក្លិប​យក្ស​អេស្ប៉ាញ Real Madrid កំពុង​ពិចារណា​ចំណាយ​លុយ ១៧៧​លាន​ផោន​ ស្មើ​នឹង​ប្រមាណ​២៣៥​លាន​ដុល្លារ ​​ទិញ​ខ្សែ​ប្រយុទ្ធ​របស់ Tottenham កីឡាករ Harry Kane នៅ​រដូវ​កាល​ក្រោយ។ យោង​តាម​ការ​ចុះ​ផ្សាយ​នៅ​អេស្ប៉ាញ។

 

 

Kane កំពុង​បង្ហាញ​ទម្រង់​លេង​​ ជា​កីឡាករ​មុត​ស្រួច​បំផុត​ នៅ​ Premier League ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយ​ពីរ​រដូវកាល​កន្លង​ទៅ​ គេ​ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត។ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស ​ដែល​ទើប​តែ​មាន​វ័យ​២៤​ឆ្នាំ ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​រូប​នេះ ស៊ុត​បាន​១៣​គ្រាប់​ ក្នុង​ការ​ប្រកួត​៨​លើក​ចុង​ក្រោយ​អោយ​ក្លិប​ និង​ក្រុម​ជម្រើស​ជាតិ។

 

 

ចំនួន​នៃ​ការ​ស៊ុត​បញ្ចូល​ទី​នេះ ​មាន​តែ​កីឡាករ​២​រូប​ផ្សេង​ទៀត​ប៉ុណ្ណោះ​ ដែល​អាច​រក​បាន​គឺ Ronaldo និង Messi ខណៈ Messi ជា​កីឡាករ​តែ​ម្នាក់​គត់​ ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​ Kane នៅ​លីក​កំពូល​របស់​អឺរ៉ុប។

 

 

យោង​តាម​សារព័ត៌មាន Don Balon របស់​អេស្ប៉ាញ​ ទម្រង់​លេង​ដ៏​ល្អ​របស់ Kane បាន​ទាក់​ចិត្ត​​ថ្នាក់​ដឹក​នាំ​របស់​ Real ហើយ​ពួក​គេ​ នឹង​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចំណាយ​ប្រាក់​ប្រមាណ ១៧៧​លាន​ផោន​​​នោះ​ទេ។

 

Kane បាន​ចុះ​កុង​ត្រា​ថ្មី​នៅ White Hart Lane កាល​ពី​ខែ​ធ្នូ ដែល​គេ​នឹង​ត្រូវ​បន្ត​លេង​អោយ​ក្លិប ​រហូត​ដល់​ឆ្នាំ​២០២២ ប៉ុន្តែ​ប្រាក់​ខែ​របស់​គេ​ ទើប​តែ​បាន​ ១២០ ០០០​ផោន ​ក្នុង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ដែល​​ជា​ប្រាក់​ខែ​ទាប​ សម្រាប់​កីឡាករ​មាន​សមត្ថភាព​ ប្រហែល​ Kane៕

 

ប្រែសម្រួល៖ និមល

ប្រភព៖ Yahoo

មតិយោបល់