កីឡា | January 11, 2017

Chelsea កំពុងសម្លឹង Michail Antonio ពី West Ham ដើម្បីពង្រឹងក្រុមដណ្ដើមពាន

Chelsea កំពុង​រៀប​ចំ​គំរោង​គួរ​អោយ​ភ្ញាក់​ផ្អើល​ដើម្បី​ចរចា​យក Michail Antonio វ័យ​២៦​ឆ្នាំ​ពី West Ham ក្រោយ​ពី​ឃើញ​ទម្រង់​លេង​ដ៏​ល្អ​របស់​កីឡាករ​រូប​នេះ​នៅ​ក្នុង​​ក្រុម​របស់​លោក Slavan Bilic ដោយ​ស៊ុត​ចូល​៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៧​ប្រកួត។

 

 

Antonio ចាប់​ផ្ដើម​លេង​កាន់​តែ​ល្អ​ទៅៗ​ក្រោយ​ពី​ផ្លាស់​​មក​ចូល​រួម​ក្រុម​ក្នុង​តម្លៃ​៧​លាន​ផោន​ពី Nottingham Forest កាល​ពី​១៨​ខែ​មុន។

Chelsea មិន​ទាន់​បញ្ចេញ​អោយ​ដឹង​ថា​ នឹង​ផ្ដល់​តម្លៃ​ខ្លួន​អោយ​​កីឡាករ​ស្លាប​ស្ដាំ​រូប​នេះ​ប៉ុន្មាន​នោះ​ទេ ខណៈ​ក្រុម​ញញួរ​តាំង​ចិត្ត​រក្សា​កីឡាករ​ដែល​លេង​បាន​ជាង​៥០​ប្រកួត​អោយ​ក្រុម​ហើយ​នេះ។

លោក Antoio Conte បច្ចុប្បន្ន​ដាក់ Victor Moses នៅ​ស្លាប​ស្ដាំ ប៉ុន្តែ​អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​ចង់​នាំ Antonio មក​ពង្រឹង​ក្រុម។

 

 

បើ​ទោះ​ជា​យ៉ាង​ណា​អតីត​កីឡាករ​របស់ Reading រូប​នេះ​បាន​ចុះ​កុង​ត្រា​ថ្មី​ជាមួយ​ក្លិប ដោយ​តាំង​ចិត្ត​កសាង​អនាគត​ជាមួយ​ក្លិប​រហូត​ដល់​ឆ្នាំ​២០២០ ក្រោយ​ពី​ចាប់​ផ្ដើម​រដូវកាល​ទី​មួយ​ល្អ​នៅ ឡុងដុន ខាង​កើត៕

 

ប្រែសម្រួល៖ និមល

ប្រភព៖ Mirror

 

មតិយោបល់