កីឡា |

Pogba, Neymar និង Buffon មិនជាប់ក្នុងបញ្ជី FIFA FIFPro World 11

កីឡាករ​ល្បីល្បាញ​៣​រូប​មិន​បាន​ជាប់​ឈ្មោះ​​ក្នុង​បញ្ជី​ក្រុម​កីឡាករ​ល្អ​១១​នាក់​ប្រចាំ​ឆ្នាំ​នៅ The Best FIFA Football Awards ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង Zurich នា​រាត្រី​ថ្ងៃ​ចន្ទ។

 

 

ស៊ុពែស្តា​របស់​​ក្រុម​បិសាច​ក្រហម Pogba បាន​ក្លាយ​ជា​កីឡាករ​​បាល់​ទាត់​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​កាល​ពី​រដូវ​ក្ដៅ​មុន​ក្រោយ​ពី​ផ្ទេរ​ក្នុង​តម្លៃ​១០០​លាន​ផោន​ពី​ Juventus ប៉ុន្តែ​ប្រភព​នៅ​​ប្រទេស​ស្វិស​បង្ហើប​ថា គេ​ត្រូវ​បាន​ដក​ចេញ​ពី​ក្រុម​កីឡាករ​ល្អ​បំផុត​១១​នាក់​ដោយ​ការ​បោះ​ឆ្នោត​ពីរ​សំឡេង។

 

 

អតីត​មិត្ត​រួម​ក្រុម​របស់​ Pogba គឺ Buffon នៅ​តែ​លេង​បាន​​ល្អ​នៅ​ឆ្នាំ​២០១៦ ប៉ុន្តែ​ក៏​មិន​មាន​វត្ត​មាន​នៅ​ក្នុង​ចំណោម​បញ្ជី​កីឡាករ​ល្អ​បំផុត​១១​នាក់​ដែរ ក្រោយ​ពី​កីឡាករ​រូប​នេះ​ត្រូវ​បាន​គេ​បោះ​ឆ្នោត​អោយ​​ក្លាយ​ជា​កីឡាករ​ចាំ​ទី​ល្អ​លំដាប់​ទីពីរ​របស់​ពិភពលោក។

Neymar បាន​ឈ្នះ​ពាន​ក្នុង​ស្រុក​២​ជាមួយ Barcelona និង​ឈ្នះ​មេដាយ​មាស​នៅ Olympic Games ជាមួយ ប្រេស៊ីល ប៉ុន្តែ​មាន​កីឡាករ​ខ្សែប្រយុទ្ធ​៣​រូប​ផ្សេង​ទៀត​ដែល​លេង​បាន​ល្អ​ជាង​គេ។

 

 

កីឡាករ​ល្អ​បំផុត​ទាំង​១១​រូប​របស់ The 2016 FIFA FIFAPro World 11 នឹង​ត្រូវ​លាតត្រដាងនៅ​ឯ​កម្មវិធី The Best FIFA Football Awards ក្នុង​ទីក្រុង Zurich នៅ​ល្ងាច​ថ្ងៃ​ចន្ទ កម្មវិធី​ដែល​គេ​រំពឹង​ថា Cristiano Ronaldo នឹង​ត្រូវ​ទទួល​ពាន​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​របស់ FIFA ។

 

FIFAPro គឺ​ជា​ស្ថាប័ន​តំណាង​អោយ​កីឡាករ​បាល់​ទាត់ទូទាំង​ពិភពលោក។ ដែល​មាន​កីឡាករ​សរុប 26 516 មក​ពី​៦៩​ប្រទេស​ត្រូវ​បាន​បោះ​ឆ្នោត​អោយ​ក្លាយ​ជា​កីឡាករ​១១​នាក់​ FIFA FIFPro 11 គឺ​តិច​ជាង​ឆ្នាំ​កន្លង​ទៅ​១៤​នាក់​ដែល​មាន 26 530​នាក់។

 

ការ​បោះ​ឆ្នោត​ជ្រើសរើស​ត្រូវ​បាន​ធ្វើ​ឡើង​ប្រចាំ​ឆ្នាំ​ចាប់​តាំង​ពីឆ្នាំ​២០០៥​មក ដែល​កីឡាករ​ត្រូវ​បាន​ជ្រើស​រើស​មក​បំពេញ​ទម្រង់​លេង 4-3-3។

ក្រុម​កីឡាករ​ល្អ​បំផុត​ប្រចាំ​កាល​ពី​ឆ្នាំ​មុន​គឺ Manuel Neuer; Dani Alves, Sergio Ramos, Thiago Silva, Marcelo; Paul Pogba, Luka Modric, Andres Iniesta; Cristiano Ronaldo, Lionel Messi, Neymar ៕

 

ប្រែសម្រួល៖ និមល

ប្រភព៖ Goal

 

មតិយោបល់