កីឡា |

Athletic Bilbao នៅសល់តែ៩នាក់ អាចទប់យកឈ្នះ Barcelona 2-1

Athletic Bilbao ដែល​នៅ​សល់​គ្នា​ត្រឹម​៩​នាក់​ក្រោយ​ត្រូវ​ពិន័យ​កាត​ក្រហម​២ អាច​ទប់​យក​ជ័យ​ជម្នះ 2-1 លើ Barcelona នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៅ Copa del Rey វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

Aritz Aduriz និង Inaki Williams រក​បាន​មួយ​គ្រាប់​ម្នាក់​ជួយ​ក្រុម​អោយ​នាំ​មុខ 2-0 បើ​ទោះ​ជា Lionel Messi ស៊ុត​បាន​មួយ​គ្រាប់​វិញ ហើយ កីឡាករ​២​នាក់​របស់​ Bilbao ត្រូវ​ដេញ​ចេញ​នៅ​នាទី​៨០​ក្ដី ក៏​ម្ចាស់​ផ្ទះ​នៅ​តែ​ទប់​ជាប់​​ដល់​ចប់​ការ​ប្រកួត។  

 

 

ក្រោយ​ការ​ទម្លាយ​សំណាញ់​ទី​ក្រុម​ដែល​មាន​គ្នា​ត្រឹម​៩​នាក់​មិន​ធ្លាយ​នៅ​យប់​មិញ​នេះ​ គេ​បាន​រៀន​ដឹង​រឿង​៣​យ៉ាង​ពី​ការ​ប្រកួត​នេះ​៖

១៖ Barca មិន​មែន​ជា​ក្រុម​ល្អ​បំផុត​នៅ​អេស្ប៉ាញ​ទៀត​ទេ

 

 

បើ​ទោះ​ជា​ក្រុម​អ្នក​គាំទ្រ​របស់ Real Madrid និយាយ​ពី​រឿង​នេះ​ជា​ច្រើន​សប្ដាហ៍​មក​ហើយ​ក្ដី ពេល​នេះ​គេ​ពិបាក​​ច្រាន​ចោល​គំនិត​ដែល​ថា Barcelona មិន​មែន​ជា​​ក្រុម​ល្អ​បំផុត​នៅ​អេស្ប៉ាញ។

 

២៖ Aritz Aduriz នៅ​តែ​ខ្លាំង

 

 

ខ្សែ​ប្រយុទ្ធ​របស់ Athletic Bilbao នៅ​ខែ​កុម្ភៈ​នេះ​នឹង​មាន​វ័យ​៣៦​ឆ្នាំ​ហើយ ប៉ុន្តែ​គេ​នៅ​តែ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ឥទ្ធិពល​របស់​គេ។

៣៖ ការ​អនុញ្ញាត​អោយ​កីឡាករ​ឈប់​យូរ​របស់​លោក Luis Enrigue គឺ​ជា​រឿង​ខុស

 

 

គ្រូបង្វឹក​របស់ Barcelona លោក Luis Enrigue បាន​អនុញ្ញាត​អោយ​កីឡាករ​ល្បីៗ​ជា​ច្រើន​ពន្យារ​ពេល​សម្រាក​បន្ថែម​ដោយ Messi, Suarez, Neymar និង Gerard Pique សុទ្ធ​តែ​បាន​ឈប់​បន្ថែម​ដើម្បី​ទៅ​លេង​អាមេរិក​ខាង​ត្បូង​​នៅ​បុណ្យ​គ្រិស្តម៉ាស់។

 

 

ការ​សម្រាក​យូរ​មិន​បាន​ហ្វឹកហាត់ ធ្វើ​អោយ​ស៊ុបពែស្តា​ទាំង​នេះ​បង្ហាញ​ទម្រង់​លេង​មិន​ប្រក្រតី​ទេ។

ក្រុម​ទាំង​ពីរ​នឹង​ជួប​គ្នា​ម្ដង​ទៀត​នៅ​សប្ដាហ៍​ក្រោយ​សម្រាប់​ការ​ប្រកួត​ជើង​ទី​ពីរ​ដើម្បី​កាត់​ក្ដី​រក​ក្រុម​ដែល​នឹង​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ៕

 

 

ប្រែសម្រួល៖ និមល

ប្រភព៖ Mirror

មតិយោបល់