កីឡា | January 05, 2017

James Rodriguez បញ្ចប់មន្ទិលជុំវិញការផ្លាស់ទៅលេងនៅ Chelsea ដោយបញ្ជាក់ថា នឹងតស៊ូយកតំណែងនៅ Bernabeu

James Rodriguez បាន​បញ្ជាក់​ថា គេ​នឹង​នៅ​ជាមួយ​ Real Madrid ។ អនាគត​របស់​កីឡាករ​ជម្រើស​ជាតិ​កូឡុមប៊ី​រូ​ប​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ជា​ខ្លាំង បន្ទាប់​ពី​មិន​បាន​​បង្ហាញ​ខ្លួន​នៅ Bernabeu អោយ​ទៀតទាត់។

 

 

កីឡាករ​រូប​នេះ​បាន​បង្ហើប​អោយ​ដឹង​កាល​ពី​ខែ​មុន​ថា គេ​ទទួល​បាន​ការ​ផ្ដល់​អោយ​នៅ Chelsea គឺ​ជា​ជម្រើស​ដ៏​មាន​ឥទ្ធិពល​ដើម្បី​ជំនួស Oscar។ ប៉ុន្តែ​ក្រោយ​ពី​បង្ហាញ​ខ្លួន​នៅ Copa del Rey ក្នុង​ជ័យជម្នះ​លើ Sevilla អតីត​ម្ចាស់​ស្បែកជើង​មាស​នៅ World Cup រូប​នេះ​បាន​​និយាយ​ជាមួយ Zinedine Zidance ហើយ​គេ​នឹង​មិន​ចាក​ចេញ​ពី Real ទេ។

 

 

“កីឡាករ​ទាំង​អស់​នៅ​ក្នុង​ក្រុម​តែងតែ​ចង់​លេង ប៉ុន្តែ​ខ្ញុំ​មិន​អីទេ។ ខ្ញុំ​សុទ្ធ​តែ​ឆ្លង​កាត់​ការ​លំបាក ហើយ​ឥឡូវ​គឺ​ឆ្នាំ​ថ្មី ហើយ​ខ្ញុំ​មាន​បំណង​ប្រាថ្នា​ថ្មី។ ខ្ញុំ​នឹង​នៅ”។ James ប្រាប់ belN Sports។

Rodriguez ស៊ុត​បាន​​២​គ្រាប់​ក្នុង​ជ័យ​ជម្នះ ​3-0 នៅ Bernabeu ខណៈ​ដែល Real ឈ្នះ​ដោយ​គ្មាន​វត្តមាន Cristiano Ronaldo, Gareth Bale និង Karim Benzema ។

 

 

ក្រោយ​ពី​ការ​ប្រកួត Zidane និយាយ​ថា “James លេង​បាន​ល្អ។ គេ​ស៊ុត​បាន​ពីរ​គ្រាប់ ហើយ​លើស​ពី​នោះ​គេ​ប្រឹង​ប្រែង​លេង ដូច​កីឡាករ​ផ្សេង​ទៀត”។

អ្នក​ចាត់ការ​ក្លិប​ Real Madrid រូប​នេះ​បញ្ជាក់​ថា Ronaldo នឹង​ត្រលប់​មក​ចូល​រួម​ក្រុម​វិញ​ពេល​ដែល​ក្រុម​ត្រូវ​ជួប Granada នា​ចុង​សប្ដាហ៍​៕

 

 

 

ប្រែសម្រួល៖ និមល

ប្រភព៖ Mirror

 

មតិយោបល់

អត្ថបទពេញនិយម
"); }); }(jQuery));